en     km
en     km

ក្រសួងទេសចរណ៍បង្កើតបណ្តាញអ្នកជំនាញពង្រឹងវិស័យទេសចរណ៍

Share

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានបង្កើតបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យនេះ ដើម្បីបង្កបរិយាកាសឱ្យមានធាតុចូលកាន់តែច្រើន ឈានទៅពង្រឹងវិស័យមួយនេះឱ្យកាន់តែរីកចម្រើន។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។

                                                                    ​កាតសមាជិកបណ្តាញអ្នកជំនាញក្នុងវិស័យទេសចរណ៍។

 

បណ្តាញអ្នកជំនាញលើវិស័យទេសចរណ៍ដែលមានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជាប្រធាននេះ មានតួនាទី និងភារកិច្ចត្រូវបំពេញដូចជា៖

ចូលរួមពិភាក្សា និងពិគ្រោះយោបល់លើការកសាងឯកសារសម្រាប់គាំទ្រដល់ការបណ្តុះបណ្តាលលើជំនាញទេសចរណ៍ និងបដិ សណ្ឋារកិច្ច។ ចូលរួមសហការសម្របសម្រួល ផ្តល់ការបណ្តុះបណ្តាល ក្នុងវគ្គបណ្តុះបណ្តាលលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច។ មួយវិញទៀត បណ្តាញនេះក៏មាននាទីចូលរួមលើកកម្ពស់ការផ្សព្វផ្សាយអំពីជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ប្រឹក្សាយោបល់ទាក់ទងទៅនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ចូលរួមពង្រឹង និងអភិវឌ្ឍការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ចូលរួមក្នុងកិច្ចប្រជុំ និងសិក្ខាសាលាទាក់ទងទៅនឹងការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញ ទេសចរណ៍ និងបដិសណ្ឋារកិច្ច។ សហការគំាទ្រ និងចូលរួមក្នុងសកម្មភាពបណ្តុះបណ្តាល និងចលនាប្រឡងប្រណាំងដែលពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច។ សហការជំរុញអនុវត្តគម្រោង និងកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញទេសចរណ៍ជាមួយក្រសួងទេសចរណ៍ និងផ្នែកឯកជន ព្រមទាំងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍។ និងចុងក្រោយសហការរៀបចំផែនការអនុវត្តជាក់ស្តែងដែលអាចឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ប្រកបដោយប្រសិទ្ធភាព។

ជាការកត់សម្គាល់ក្រោយពីក្រសួងទេសចរណ៍បានបង្កើតបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍រួចមក មានអ្នកជំនាញទេសចរណ៍ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យទេសចរណ៍ អ្នកស្រាវជ្រាវជាច្រើន ចាប់អារម្មណ៍ និងចូលជាសមាជិកបណ្តាញអ្នកជំនាញនេះ។

ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងបណ្តាញនេះ ត្រូវបំពេញស្នើសុំចូលរួមជាសមាជិកបណ្តាញ ជាមួយនឹងព័ត៌មានឱ្យគ្រប់គ្រាន់ រួចផ្ញើតាមរយៈមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ឬមកកាន់នាយកដ្ឋានបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ដោយផ្ទាល់ រៀលរាល់ម៉ោងធ្វើការ។ លេខាធិការដ្ឋាន បណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍ នឹងពិនិត្យសិក្សា រៀបចំដាក់បញ្ចូលឈ្មោះជាសមាជិក នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំបណ្តាញរៀងរាល់ ០៦ ខែម្តង៕

Share

Image
Image
Image