en     km
en     km

ក្រសួងការពារជាតិ​ច្រាន​ចោលការ​ចោទ​មន្ត្រី​យោធា​ពាក់ព័ន្ធ​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស​

Share

ភ្នំពេញ​៖​ ក្រសួងការពារជាតិ​ចេញ​សេចក្តីថ្លែងការណ៍​ច្រានចោល​ចំពោះ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​ម​និ​ស្ស​អន្តរជាតិ​(​ HRW)​ ដែល​បញ្ចេញ​បញ្ជី​ឈ្មោះ​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​​ជា​ច្រើន​រូប​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស​។

              នាយឧត្តមសេនីយ៍យោធាកម្ពុជា ១២ រូបរងការចោទប្រកានអំពីការរំលោភសិទ្ធិមនុស្ស។ រូបភាព៖ HRW

​ 
​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​(Human​ Right​ Watch)​ បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ មិថុនា​នេះ​ថា​ កងកម្លាំង​សន្តិសុខ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចំនួន​ ១២​ រូប​ ជា​ខ្នងបង្អែក​ផ្នែក​នយោបាយ​មាន​ជាប់​ពាក់ព័ន្ធ​ការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​

​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចេញ​របាយការណ៍​ដូចនេះ​ ក្រោយ​ពី​អា​មេ​រិ​ក​សម្រេច​ដាក់​ទណ្ឌកម្ម​ដោយ​បង្កក​ទ្រព្យសម្បត្តិ​លោកនាយ​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ ពាក់ព័ន្ធ​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស​ និង​អំពើ​ពុក​រលួយ​។​

​លោកនាយ​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ មាន​ដំណែង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​សម្តេច​ ហ៊ុន​ សែន​ និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេ​ម​ភូមិន្ទ​។​ តែ​លោក​ឧត្តមសេនីយ៍​ បដិសេធ​ថា​គ្មាន​ប្រាក់​តម្កល់​នៅ​លើ​ទឹក​អា​មេ​រិ​ក​ទេ​។​

​ដោយ​ប្រតិកម្ម​ចំពោះ​ការ​ចោទប្រកាន់​នេះ​ ក្រសួងការពារជាតិ​នៅ​ថ្ងៃ​ ព្រ​ហ​ស្ប​ត្តិ៍​ ទី​២៨​ មិថុនា​នេះ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ​សោកស្តាយ​ថា​ របាយការណ៍​នេះ​មាន​ភាព​ខុស​ពី​ការ​ពិត​ និង​មាន​បំណង​ញុះញង់​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ មក​លើ​មន្ត្រីជាន់ខ្ពស់​យោធា​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​ បាន​ហៅ​របាយការណ៍​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ថា​ ជា​ការ​រំលោភ​បំពាន​មក​លើ​អធិបតេយ្យភាព​ ឯករាជ្យ​ភាព​ និង​នីតិរដ្ឋ​ កម្ពុជា​ ដើម្បី​បម្រើ​នយោបាយ​បរទេស​។​

​សេចក្តីថ្លែងការណ៍​៖​ «​ក្រសួងការពារជាតិ​សូម​ប្រកាស​ច្រានចោល​ទាំងស្រុង​ មិន​ទទួលយក​ដាច់ខាត​ចំពោះ​ការ​ចោទប្រកាន់​នៃ​របាយការណ៍​ដែល​បង្កប់​ឧបាយកល​ពិល​ពុល​របស់​ក្រុម​ដែល​ហៅ​ថា​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បែប​នេះ​។​»

​ក្រសួងការពារជាតិ​អំពាវនាវ​ឲ្យ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​(HRW)​ បញ្ឈប់​ជា​បន្ទាន់ការ​ប្រឌិត​របាយការណ៍​គ្មាន​មូលដ្ឋាន​មក​លើ​កងកម្លាំងប្រដាប់អាវុធ​ដោយ​អយុត្តិធម៌​។​

​យ៉ាងណា​ក៏​ដោយ​ អង្គការ​ឃ្លាំមើល​សិទ្ធិ​ម​និ​ស្ស​អន្តរជាតិ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ឧត្តមសេនីយ៍​ខ្មែរជាន់ខ្ពស់ ទំាង ១២ រូប ​រួម​មាន​៖​

១.​ លោកនាយ​ឧត្តមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ អគ្គមេបញ្ជាការ​នៃ​កង​យោធពល​ខេ​មរ​ភូមិ​

​២.​ លោកនាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​នាយសេនាធិការ​ចម្រុះ​

៣.​ លោកនាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គ​មេ​បញ្ចា​ការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​

៤.​ លោកនាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​

៥.​ ឧត្តមសេនីយ៍ឯក​ ជា​ ម៉​ន​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​ ៤​

៦.​ លោកឧត្តមសេនីយ៍ឯក​ ប៊ុ​ន​ សេង​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ និង​ជា​មេបញ្ជាការ​កង​យោធភូមិ​ភាគ​ទី​៥​

៧.​ លោក​ឧត្តមសេនីយ៍ឯក​ ជឿន​ សុវណ្ណ​ថា​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ និង​ជា​មេ​បញ្ជា​យោធភូមិ​ភាគ​ទី​ ២​

៨.​ លោក​ឧត្តមសេនីយ៍ឯក​ ចាប​ ភក្តី​ នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​មេបញ្ជាការ​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​ ៩១១​

៩.​ លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​

១០​ នាយ​ឧត្តមសេនីយ៍​ សុខ​ ផល​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​អគ្គនាយក​អន្តោប្រវេសន៍​

១១​ នាយ​ឧត្តមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​

១២​នាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​
​ក្នុង​របាយការណ៍​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​(HRW)​ ដែល​មាន​កម្រាស​ ២១៣​ ទំព័រ​ បាន​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​មន្ត្រី​យោធា​ទាំងនេះ​ករណី​រំលោភសិទ្ធិ​មនុស្ស​៕

Share

Image
Image
Image