en     km
en     km

ក្រសួងការបរទេស​ថា​ អាជ្ញាធរ​ថៃ​គ្មាន​វិធានការ​បិទ​ការ​លក់ទំនិញ​របស់​អា​ជីរ​ករ​ខ្មែរ​ នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​

Share

cover-MoFAIC's-on-2.3.16
ក្រសួងការបរទេស​កម្ពុជា​បាន​ប្រកាស​ព័ត៌មាន​មួយ​ជា​ថ្មី​ទៀត​ឱ្យ​ដឹង​ថា​ រហូត​ពេល​នេះ​ អាជ្ញាធរ​ថៃ​ ពុំ​ទាន់​មាន​វិធានការ​បិទ​តូប​លក់ទំនិញ​ដំបូល​ខៀវ​របស់​អា​ជីរ​ករ​ខ្មែរ​ នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​ ប្រទេស​ថៃ​នោះ​ទេ​។​

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែមីនា​ ដែល​បាន​ ស្រង់​សម្ដី​ លោក​ ជុំ​ ស​ន្ទ​រី​ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​ បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​មានការ​ផ្សាយ​ព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​០១​ មិ​នា​ ម្សិលមិញ​ ថា​ អាជ្ញាធរ​ថៃ​បាន​បិទ​តូប​លក់ទំនិញ​ដំបូង​ខៀវ​របស់​អាជីវករ​ខ្មែរ​  គឺ​លោក​រដ្ឋមន្ត្រី​ហោ​ ណាំ​ហុង​ បាន​ណែនាំ​ឱ្យ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ពិនិត្យ​លើ​ករណី​នេះ​ឡើង​វិញ​។​

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​គឺ​អ្នកនាំពាក្យ​រូប​នេះ​ បាន​បញ្ជាក់​ទៀត​ថា​ នៅ​យប់​ថ្ងៃ​ទី​០១​  ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ ប្រចាំ​ខេត្ត​សា​កែវ​  បាន​រាយការណ៍​ថា​ រហូត​ពេល​នេះ​ ពុំ​ទាន់​មាន​វិធានការ​ របស់​អាជ្ញាធរ​ថៃ​ បិទ​តូប​លក់ទំនិញ​ដំបូល​ខៀវ​របស់​អា​ជីរ​ករ​ខ្មែរ​ នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​នោះ​ឡើយ​។​

​ផ្សារ​រ៉ុ​ង​ក្លឿ​ មាន​តូប​លក់ដូរ​ប្រមាណ​ ៣៥០០​ តូប​ ក្នុង​នោះ​តូប​ប្រមាណ​ ៩០%​ ជា​របស់​អាជីវករ​ខ្មែរ​ និង​ ១០%​ ទៀត​របស់​អាជីវករ​ថៃ​។​ កាលពី​ថ្ងៃ​ទី​៣​ កុម្ភៈ​ អាជ្ញាធរ​ថៃ​បាន​ចុះ​ចាប់​ទំនិញ​ក្នុង​ផ្សារ​នេះ​ ដោយ​អាជ្ញាធរ​ថៃ​បាន​ចោទប្រកាន់​ថា​ ទំនិញ​ម៉ាក​យីហោ​ល្បីៗ​ដែល​ក្រុម​អាជីវករ​ខ្មែរ​ដាក់​លក់​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​ រួម​មាន​សម្លៀក​បំពាក់​ ស្បែកជើង​ មួក​ និង​គ្រឿង​អេ​ឡិច​ត្រូ​និក​ជាដើម​ ប្រមាណ​ ៩០%​ គឺជា​ប្រភេទ​ទំនិញ​ចម្លង​ម៉ាក​យីហោ​ ឬ​ ទំនិញ​ក្លែងក្លាយ​។​

​ក្នុង​ពេល​ចុះ​ពិនិត្យ​កម្មសិទ្ធិបញ្ញា​លើ​ទំនិញ​របស់​អាជីវករ​ខ្មែរ​នោះ​ដែរ​ បាន​ធ្វើ​ឱ្យ​មានការ​​ប៉ះទង្គិច​គ្នា​មួយ​រវាង​អាជីវករ​ខ្មែរ​ និង​សមត្ថកិច្ច​ថៃ​ ដែល​ឈាន​ដល់​ការ​ចាប់ខ្លួន​អាជីវករ​ខ្មែរ​ចំនួន​ ២​នាក់​។​ ប៉ុន្តែ​ អាជីវករ​ខ្មែរ​ចំនួន​ ២​នាក់​នោះ​ ត្រូវ​បាន​តុលាការ​ថៃ​ កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​រយៈ​៣​ខែ​៕

Share

Image
Image
Image