en     km
en     km

ក្រសួងការបរទេស​កម្ពុជា​អន្ដរា​គម​ន៍ជួយ​ស្ដ្រី​រង​គ្រោះ​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​

Share

cover-MoFAIC-logo
អ្នកនាំពាក្យ​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ កម្ពុជា​ បាន​ថ្លែង​ថា​ ក្រសួង​កំពុង​តែ​ព្យាយាម​អន្ដរាគមន៍​ និង​ប្រាប់​ទៅ​កាន់​មន្ដ្រី​ការទូត​ខ្មែរ​ប្រចាំ​ប្រទេស​ កូ​វ៉ែត​ ឱ្យ​ព​ន្លឿ​ន​ការងារ​ជួយ​ស្ដ្រីជន​ជាតិខ្មែរ​អ៊ី​ស្លា​ម​ម្នាក់​ ដែល​ត្រូវ​បាន​ចាញ់បោក​មេខ្យល់​នាំ​យក​ទៅ​ធ្វើការ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ វិល​មក​កម្ពុជា​វិញ​ឱ្យ​បាន​ឆាប់​។​

​ក្រសួងការបរទេស​កម្ពុជា​ កំពុង​ប្រឹងប្រែង​បញ្ចប់​កុងត្រា​ការងារ​របស់​ស្ដ្រី​ជាន​ជាតិខ្មែរ​អ៊ី​ស្លា​ម​រស់នៅ​ខេត្ដ​កំ​ពង​ចាម​ដែល​ធ្វើការ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ឱ្យ​បាន​ធ្វើ​មាតុភូមិនិវត្ដន៍​មក​ប្រទេស​កំណើត​វិញ​។​

​លោក​ ជុំ​ ស​ន្ទ​រី​ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​នៅ​ថ្ងៃ​ពុធ​ នេះ​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម​នៅ​យប់​ថ្ងៃ​ទី​៨​ កម្ភៈ​ លោក​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​កម្ពុជា​ បាន​ទាក់ទង​ទៅ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូ​វ៉ែត​ ដោយ​ផ្ទាល់​ ដើម្បី​ទំនាក់ទំនង​ការទូត​ក្នុង​ការ​ជួយ​ស្ដ្រី​រង​គ្រោះ​រូប​នោះ​។​

លោក​ ជុំ​ ស​ន្ទ​រី​ បន្ដ​ថា​ មូលហេតុ​ដែល​មិន​អាច​អន្ដរា​គម​ជួយ​នាំ​ស្ដ្រី​ខ្មែរ​រូប​នោះ​ឱ្យ​វិល​មក​កម្ពុជា​បាន​ភ្លាមៗ​គឺ​ដោយសារ​ស្ត្រី​រង​គ្រោះ​មិន​ទាន់​ចប់​កិច្ចសន្យាការងារ​ទើប​ធ្វើ​ឱ្យ​មានការ​ពិបាក​ដោះស្រាយ​។​

​លោក​បន្ថែម​ថា​៖​ «​ក្រសួងការបរទេស​បាន​អំពាវនាវ​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ​ ថាឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ ពិសេស​គឺ​ពាក្យ​សន្យា​ថា​ទៅ​នឹង​បាន​ប្រាក់ខែ​ខ្ពស់​ហ្នឹង​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ កុំ​ជឿ​តាម​ពាក្យឃោសនា​ប្រោក​ប្រាស់​ពី​ពួក​មេខ្យល់​ងាយ​ពេក​ ហើយ​ករណី​នេះ​យើង​ក៏​បានឃើញ​ហើយ​ថា​មេខ្យល់​បាន​សន្យា​ថា​នឹង​បាន​ប្រាក់ខែ​បៀវត្ស​ខ្ពស់​ អីចឹង​ដល់​ពេល​ទៅ​វា​មិនមែន​អ​ញ្ចឹ​ង​ ហើយ​ឥឡូវ​វា​ចោទ​បញ្ហា​គឺ​រឿង​កិច្ចសន្យា​ដែល​យើង​ចុះហត្ថលេខា​ជាមួយ​និយោជក​អ​ញ្ចឹ​ង​យើង​ត្រូវ​ដោះស្រាយ​រឿង​ហ្នឹង​សិន​»​។​

លោក​ មឿ​ន​ តុលា
លោក​ មឿ​ន​ តុលា

ជុំ​វិ​ញបញ្ហា​នេះ​ លោក​ មឿ​ន​ តុលា​ នាយក​ប្រតិបត្ដិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​ សិទ្ធ​មនុស្ស​ ហៅ​កាត់​ថា​ (Tentral)​  បាន​មាន​ប្រសាសន៍​ថា​ ក្រសួងការបរទេស​កម្ពុជា​ សព្វថ្ងៃ​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ល្អ​ប្រសើរ​ច្រើន​ ក្នុង​ការ​ជួយ​ពលករ​ខ្មែរ​ ដែល​រង​គ្រោះ​នៅ​ក្រៅប្រទេស​សម្រាប់​ចុងឆ្នាំ​២០១៥​ និង​ដើមឆ្នាំ​២០១៦​នេះ​។​

ទោះជា​យ៉ាងណា​ លោក​ មឿ​ន​ តុលា​ និយាយ​ថា​ រដ្ឋាភិបាល​គួរតែ​មាន​វិធានការ​ធ្វើការ​រឹត​បន្ដឹង​ និង​ត្រូ​ត​ពិនិត្យ​ក្រុម​ដែល​នាំ​ពលករ​ចំណាកស្រុក​ឱ្យ​បាន​តឹង​រឹង​ជាង​នេះ​បន្ថែម​ ដើម្បី​កុំឱ្យ​ពួក​គេ​មានឱកាស​បោក​បញ្ឆោត​ពលរដ្ឋ​ខ្មែរ​តទៅ​ទៀត​។​

លោក​ មឿ​ន​ តុលា​ បាន​បន្ត​ថា​ ក្នុង​នាម​លោក​ជាម​ន្ដ្រី​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្សលោក​ស្នើ​សុំ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ត្រូវ​គិត​គួរ​ឲ្យ​បាន​ច្បាស់លាស់​ពី​ការ​ធ្វើ​ចំណាកស្រុក​កុំ​ងាយ​ជឿ​លើ​ការ​បោក​បញ្ឆោត​របស់​ជន​ខិល​ខួច​មួយ​ចំនួន​ នាំ​ឱ្យ​អន្តរាយខ្លួន​ទៅ​វិញ​ទេ​។​

លើស​ពី​នេះ​ទៀត​ លោក​ថា​ ពលរដ្ឋ​ខ្មែរ​បើសិនជា​អាច​ពួក​គាត់​គួរ​ងាក​មក​ចាប់​យក​ការងារ​ក្នុង​ប្រទេស​វិញ​ល្អជា​ជាង​ការ​ធ្វើ​ចំណាកស្រុក​ទាំង​ដែល​មិន​បានដឹង​ពី​គោលដៅ​ច្បាស់លាស់​ គឺ​ងាយ​ប្រឈម​និង​ការ​ចាញ់បោក​គេ​ខ្ពស់​។​ លោក​ថា​ បើ​ពលរដ្ឋ​សម្រេចចិត្ដ​ថា​ចង់​ធ្វើ​ចំណាកស្រុក​ពួក​គាត់​ត្រូវ​តែ​ដឹង​ពី​ប្រ​វត្ដ​ក្រុមហ៊ុន​ ឬ​អ្នក​នាំ​ទៅ​ឱ្យ​បាន​ច្បាស់លាស់​ ហើយ​ត្រូវ​ដឹង​ពី​លេខ​សម្រាប់​ទំនាក់ទំនង​ទៅ​អង្គការ​ដែល​ធ្វើការ​លើ​ផ្នែក​សិទ្ធ​មនុស្ស​នៅ​ប្រទេស​ដែល​ចង់ទៅ​នោះ​។​

លោក​បាន​សំណូមពរ​យ៉ាង​ដូច្នេះ​ថា​៖​ «​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​បើសិនជា​អាច​គាត់​គួរតែ​សម្លឹង​មើល​ការងារ​ក្នុង​ប្រទេស​ជា​ជាង​ទៅ​ក្រៅ​ ប្រសិនជា​គាត​មិន​ចេះ​ភាសា​គេ​ មិន​យល់​ពី​វប្ប​ធ​ម៍​នៃ​ប្រទេស​គេ​ អ​ញ្ចឹ​ង​គាត់​គួរ​សម្លឹង​មើល​ឱកាស​នៅ​ក្នុងស្រុក​ជា​ជាង​នៅ​ក្រៅ​ស្រុក​»​។​

​សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០១៦​ ស្ដ្រីជន​ជាតិខ្មែរ​អ៊ី​ស្លា​ម​វ័យ​ ៣៩​ឆ្នាំ​ ម្នាក់​ត្រូវ​បាន​មេខ្យល់​បញ្ឆោត​យក​ទៅ​ធ្វើការ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ ដោយ​ប្រាប់​ថា​ន​នឹង​ទទួល​បាន​ប្រាក់ខែ​ច្រើន​យ៉ាងតិច​ណាស់​ ៣០០​ដុល្លារ​ ក្នុង​មួយ​ខែ​៕

Share

Image
Image
Image