en     km
en     km

ក្រសួងការបរទេស​កម្ពុជា​ បាន​ជួយ​ពលរដ្ឋ​ខ្មែរ​ ២១​នាក់​ពី​ប្រទេសចំនួន​ ០៣​ ឲ្យ​វិល​មក​កម្ពុជា​វិញ​

Share

​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ខ្មែរ​ ២១​នាក់​ត្រូវ​បាន​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ក្រៅប្រទេស​បាន​ជួន​អន្ដរាគមន៍​ ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។​ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ទាំងនេះ​ ក៏​មាន​កុមារ​ផង​ដែរ​។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២២​ ខែមិថុនា​ ម្សិលមិញ​។​

​ក្រសួងការបរទេស​ឲ្យ​ដឹង​ថា​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​សឹ​ង្ហ​បូ​រី​ បាន​ជួយ​អន្ដរាគមន៍​នាំ​ស្ដ្រី​ខ្មែរ​ចំនួន​ ០២​នាក់​ មានស្រុក​កំណើត​នៅ​ខេត្ដកំពង់ចាម​ និង​ខេត្ដ​កំពង់​ឆ្នាំ​ ឲ្យ​បាន​វិល​មក​ដល់​កម្ពុជា​វិញ​ជា​បន្ដបន្ទាប់​ចន្លោះ​ពី​ថ្ងៃ​ទី​០៨​ ដល់​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៨​។​ ស្ដ្រី​ខ្មែរ​ទាំង​ពីរ​រូប​នោះ​ បាន​ទៅ​ដល់​ប្រទេស​សិង្ហ​បូ​រី​ ដើម្បី​ធ្វើការ​ជា​ជំនួយការ​មេផ្ទះ​ ព្រោះតែ​ការងារ​លំបាក់​ខ្លាំង​ទើប​ពួក​គាត់​សម្រេចចិត្ដ​ ទាមទារ​វិល​មក​វិញ​។​

​ចំណែក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ ម៉ា​ឡេ​ស៊ី​ បាន​ជួយ​អន្ដរាគមន៍​នាំ​ពលរដ្ឋ​ខ្មែរ​ចំនួន​ ១២​នាក់​ ដែល​មានស្រុក​កំណើត​នៅ​ខេត្ដកំពត​ ខេត្ដកណ្ដាល​ កំពង់ធំ​ កំពង់ចាម​ ត្បូងឃ្មុំ​ ពោធិ៍សាត់​ ព្រះ​វិហារ​ និង​រាជធានី​ភ្នំពេញ​ ឲ្យ​បាន​វិល​មក​កម្ពុជា​វិញ​ជា​បន្ដបន្ទាប់​ ចន្លោះ​ថ្ងៃ​ទី​០៣​ ដល់​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៨​។​ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ទាំង​ ១២​នាក់​នេះ​ មាន​ស្ដ្រី​ ០៧​នាក់​ និង​កុមារ​ចំនួន​ ០៣​នាក់​។​ ពួក​គេ​បាន​ទៅ​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី​ ស្នាក់​នៅ​ និង​ធ្វើការ​ដោយ​ខុសច្បាប់​។​

​ជាមួយ​គ្នា​នេះ​ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ​ ប្រទេស​ចិន​ ក៏​បាន​ជួយ​អន្ដរាគមន៍​ជួយ​ស្ដ្រី​ខ្មែរ​ចំនួន​ ០៧​នាក់​ មានស្រុក​កំណើត​នៅ​ខេត្ដកណ្ដាល​ កំពង់ចាម​ តាកែវ​ បាត់ដំបង​ ពោធិ៍សាត់​ ព្រៃវែង​ និង​ខេត្ដស្វាយរៀង​ ឲ្យ​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ កាលពី​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៨​។​ ពួក​គេ​ទាំង​ ០៧​នាក់​នេះ​ បាន​ចាញ់បោក​មេខ្យល់​ នាំ​ទៅ​ប្រទេស​ចិន​កាលពី​ខែធ្នូ​ ឆ្នាំ​២០១៣៕​

Share

Image
Image
Image