en     km
en     km

សម្ដេច ហ៊ុន សែន នឹងថ្លែងពីការព្រួយបារម្ភអំពីស្ថានភាពពិភពលោកនៅ UN

Share

ក្រសួងការបរទេសបានបញ្ជាក់តាមសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា សម្ដេចនាយ្រដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើសេចក្ដីថ្លែងការណ៍ក្នុងនាមកម្ពុជា ទៅកាន់មហាសន្និបាតអង្គការសហប្រជាតិនៅសប្ដាហ៍ក្រោយនេះ ដោយថ្លែងអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួម។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស គឺសម្ដេចហ៊ុនសែននឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក។

ក្រសួងការបរទេសបានបញ្ជាក់ថា ក្រៅពីរបៀបវារៈនេះ សម្តេចនាយករដ្ឋមន្រ្តី នឹងធ្វើសេចក្តីថ្លែងការណ៍មួយផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធិផលសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបាន។

ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ សម្តេច នាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្គារី លោក ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់។

តែសូមជម្រាបថា មហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ២០១៨នេះប្រព្រឹត្តទៅ ក្រោមមូលបទរួម «ធ្វើឲ្យអង្គការសហប្រជាជាតិមានសារសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់: ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួម សម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព»

 

Share

Image
Image
Image