en     km
en     km

ក្រសួងកសិកម្មអំពាវនាវឲ្យពលរដ្ឋឆាប់ធ្វើប្រហុក ផ្អក ទុកបរិភោគ ទាន់រដូវត្រី

Share

ក្រុងភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចេញសេចក្តីប្រកាសជូនដំណឹងមួយ ដោយអំពាវនាវដល់ពលរដ្ឋឆាប់ធ្វើប្រហុក ផ្អក ទុក ព្រោះរដូវកាលនេះ ជារដូវត្រី ដោយរាប់ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៨។

នៅក្នុងលិខិតអំពាវនាវដដែលនោះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបញ្ជាក់ថា ដោយពិនិត្យនិងសង្កេតទៅលើកំពស់ទឹកក្នុងបឹងទន្លេសាប និង លំហូរទឹកដែលហូរចេញពីបឹងទន្លេសាប ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និង ខេត្តកណ្តាល អាចនេសាទត្រីបានច្រើនក្នុងខែធ្នូនេះ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៨នេះ។

ជាមួយគ្នានេះ រដ្ឋបាលជលផលបានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាបង្កលក្ខណៈងាយស្រួលជូនល់ពលរដ្ឋដែលបានធ្វើដំណើរទៅមក ស្នាក់នៅ និង ដឹកជញ្ជូនផលិតផលត្រី កុំឲ្យមានការរាំងស្ទៈ ៕

Share

Image
Image
Image