en     km
en     km

ក្មេង​ប្រុស​វ័យ​ជំទង់​ម្នាក់​ដំ​គ្រាប់​បេ​លេង​ផ្ទុះ​ស្លាប់​ភ្លាមៗ

Share

​ភ្នំពេញ​៖​ ក្មេង​ប្រុស​វ័យ​ជំទង់​ម្នាក់​យក​គ្រាប់​បេ​មួយ​គ្រាប់​មក​ដំ​លេង​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​ភ្លាមៗ​ និង​ក្មេង​ប្រុស​ ស្រី​ ៣​ នាក់​រង​របួស​ធ្ងន់ធ្ងរ​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​រួច​ផុត​ពី​សេចក្តីស្លាប់​។​

ឪពុកត្រកងកូនប្រុសរងរបួសធ្ងន់ដោយសារគ្រាប់មីនបញ្ជូនទៅមន្ទីរពេទ្យ។រូបភាព៖ Facebook CMAC

​ក្មេង​ប្រុស​អាយុ​ ១៣​ ម្នាក់​ដែល​រើស​បាន​គ្រាប់​បេ​ប្រភេទ​ ៦៣​ មី​លី​ម៉ែត្រ​មួយ​គ្រាប់​នៅ​ចម្ការ​ក្រោយ​ផ្ទះ​ ហើយ​ក្មេង​ប្រុស​នេះ​បាន​យក​មក​ដំ​លេង​នៅ​មុខ​ផ្ទះ​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​ភ្លាមៗ​ និង​ បណ្តាល​ក្មេង​ ៣​ នាក់​ទៀត​រង​របួសធ្ងន់​ដោយសារ​គ្រាប់​អំ​បែក​ហោះ​ត្រូវ​ចំ​ភ្លៅ​ ពោះ​ និង​ ស្មងជើង​។​

​លោក​មេឃុំ​ ឡាញ​ ហម​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ករណី​ផ្ទុះ​គ្រាប់​បេ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ ៥​ រសៀល​ ថ្ងៃ​ទី​ ២៦​ ខែ​ មេ​សា​នេះ​ ត្រង់​ឃុំ​ កំពង់​ល្ពៅ​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ ហើយ​ កុមារ​រង​របួស​ទាំង​៣​នាក់​នោះ​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​អង្គការ​មួយ​ឈ្មោះ​ មេ​ចន្ទី​ ស្ថិត​នៅ​ក្រុង​បាត់ដំបង​។​

​ប៉ុន្តែ​ក្មេង​ប្រុស​អាយុ​ ១៣​ ឆ្នាំ​ ម្នាក់​ស្លាប់​ភ្លាមៗ​ នៅ​កន្លែង​កើតហេតុ​។​ លោក​មេឃុំ​ ឡាញ​ ហម​ អះអាង​ថា​ ស្ថានភាព​ក្មេង​ទាំង​ ៣​នាក់​នោះ​មាន​ភាព​ធូរស្រាល​ និង​រួច​ផុត​ពី​សេចក្តីស្លាប់​ហើយ​។​

​លោក​មេឃុំ​ ឡាញ​ ហម​៖​ «​គាត់​ទៅ​ក្រោយ​ចម្ការ​ក្រោយ​រើស​បាន​គ្រាប់​ប្រភេទ​បេ​៦៣​ កាំ​ជ្រូ​ច​ដៃ​ គាត់​យក​មក​ដំ​មុខ​ផ្ទះ​បណ្តាល​ឲ្យ​ផ្ទុះ​រប​សួ​៣​នាក់​ ស្លាប់​មួយ​នៅ​កន្លែង​ ក្មួយ​ប្រុស​អាយុ​១៣​ ឆ្នាំ​ អ្នក​ដំ​។​យក​មក​ដល់​មណ្ឌល​សុខភាព​ ពេទ្យ​បង្អែក​គ្រោះថ្នាក់​ធ្ងន់​ជាង​ក្មេង​តូច​មួយ​ត្រូវ​បំ​បែង​គ្រាប់​ភ្លៅ​មុខ​ និង​ ពោះ​។​»

​លោក​ថា​ ការ​ផ្ទុះ​គ្រាប់​សេស​ល​ពី​សម័យ​សង្គ្រាម​ជា​ករណី​ទី​២​ហើយ​។​ កាល​ពីលើ​ទី​១​ កើតឡើង​នៅ​ក្នុង​ឆ្នាំ​ ២០១៧​ បណ្តាល​ឲ្យ​ក្មេង​ប្រុស​អាយុ​ ១៣​ ឆ្នាំ​ ផ្ទុះ​ដាច់​ដៃ​ ក្រោយ​ពី​កែ​ច្នៃ​គ្រាប់​មិន​ផ្ទុះ​សម្រាប់​គ្រាប់បែក​បោក​យក​ត្រី​។​

​បើ​យោង​តាម​លោក​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ នៅ​វេលា​ម៉ោង​ ៥​ រសៀល​ ថ្ងៃ​ ព្រហស្បតិ៍​ ម្សិលមិញ​ មាន​ករណី​ផ្ទុះ​មីន​មួយ​គ្រាប់​បណ្តាល​ឲ្យ​កុមារ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ស្លាប់​។​

​កុមារ​វ័យ​ជំ​ទង​ឈ្មោះ​ សំ​ ប្រុស​ អាយុ​ ១៣​ ឆ្នាំ​ ស្លាប់​ ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​។​ ករណី​នេះ​នាំ​ឲ្យ​ក្មេង​ប្រុស​ស្រី​ ៣​ នាក់​រង​បួស​ធ្ងន់​គឺ​ ក្មេង​ប្រុស​ឈ្មោះ​ ប៊ុ​ន​ វ៉ា​ន​ អាយុ​ ១២​ ឆ្នាំ​ និង​ កុមា​រា​ ឈ្មោះ​ សំ​ ថាប់​ អាយុ​ ៤​ ឆ្នាំ​ និង​កុមារី​ ឈ្មោះ​ ភាក់​ ស្រី​ពេ​ជ​ អាយុ​៣​ ឆ្នាំ​។

​លោក​ ហេង​ រតនា​ បញ្ជាក់​ថា​ ឃុំ​កំពង់​ល្ពៅ​នេះ​ មាន​គ្រាប់​មីនតោន​ច្រើន​ណាស់​ហើយ​ ភាគច្រើន​មាន​២-៣​ជាន់​ និង​សំរុក​ដាក់​នៅ​ចុងឆ្នាំ​១៩៩៧-៩៨​។​លោក​សូម​ចូលរួម​រំលែក​ទុក្ខ​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព​ និង​គ្រួសារ​រង​របួស​និង​កុមារៗ​រង​របួស​ឆាប់​ជា​ស្បះ​ស្បើយ​ឡើង​វិញ​។​

​បើ​តាម​លោក​មេឃុំ​ល្ពៅ​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ ជា​ពិសេស​ក្មេង​ពេល​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ ឬ​ សង្ស័យ​វត្ថុ​អ្វី​សូមកុំ​ប៉ះពាល​ ហើយ​រាយ​ការ​ទៅ​អាជ្ញាធរ​ និង​មន្ត្រី​ស៊ី​ម៉ាក​ CMAC​ ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​។​

​បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​(CMAA)​ បង្ហាញ​ថា​ នៅ​ឆ្នាំ​២០១៧​ ជន​រង​គ្រោះ​ដោយសា​គ្រាប់​មីន​ និង​ គ្រាប់​ យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មាន​ ៥៨​នាក់​ ថយ​ចុះ​ ៣០​ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៦​ មាន​ អ្នក​ ស្លាប់​ ៨៣​ នាក់​។​ ក្នុង​នោះ​មនុស្ស​២២​នាក់​គ្រោះថ្នាក់​ដោយ​គ្រាប់​មីន​ និង​ ៣៦​ នាក់​គ្រោះ​ ថ្នាក់​ ដោយ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​។​ មនុស្ស​ ១០​ នាក់​ស្លាប់​ និង​ រង​របួស​៣៥​នាក់​ ហើយ​ ១៣​ នាក់​ វះកាត់​ដៃជើង​។​

​បើ​តាម​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ (CMAC)​ បំផ្លាញ​គ្រាប់​មីន​ និង​សំណល់​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជិត​ ៤​ ម៉ឺន​គ្រាប់​ នៅ​ឆ្នាំ​ ២០១៧៕

Share

Image
Image
Image