en     km
en     km

កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​រក​ប្រាក់​ចំណូល​កើនឡើង​ជិត​៩​ភាគរយ​ស្មើនឹង​ជិ​ង​៥៧​លាន​ដុល្លារ​

Share

​ភ្នំពេញៈ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​រក​ប្រាក់​ចំណូល​សរុប​សម្រាប់​ឆ្នាំ​២០១៧​គឺ​ ជិត​៥៧​លាន​ដុល្លារ​កើនឡើង​ជិត​៩​ភាគរយ​។​

​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​បង្ហាញ​ថា​កំពង់​ផែ​ស្វយ័ត​នេះ​រក​ប្រាក់​ចំណូល​កើនឡើង​ជាង​ឆ្នាំ​មុន​។​ប្រាក់​ចំណូល​សរុប​ជិត​៥៧​ល្លាន​ដុល្លារ​ស្មើនឹង​៨.៨១​ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​ មាន​ចំនួន​ជាង​៤​លាន​ ៦​ សែន​ ដុល្លារ​។​

​ចំណែក​ប្រាក់​ចំណេញ​សុទ្ធ​ក្រោយ​បង់ពន្ធ​សរុប​មាន​ចំនួន​ជាង​ ៦​ លាន​ដុល្លារ​ ដែល​ប្រាក់​ចំណេញ​សុទ្ធ​នេះ​មានការ​ថយ​ចុះ​ជិត​៤​លាន​ដុល្លារ​ ស្មើនឹង​ ៥,៩២​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​។​ប្រាក់​ចំណេញ​សុទ្ធ​នេះ​ដោយសារ​ពី​អត្រា​ប្តូរ​ប្រាក់​យ៉េន​មានការ​ថយ​ចុះ​។​

​គិត​ត្រឹម​ខែ​ ធ្នូ​ ឆ្នាំ​ ២០១៧​ ទ្រព្យសកម្ម​សរុប​នៃ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​ចំនួន​ជាង​៣២០​ល្លាន​ដុល្លារ​ កើន​ចំនួន​ជាង​៤៩​ លាន​ដុល្លារ​ស្មើនឹង​ ១៨.២៤%​។​

​ មូលធន​សរុប​ មាន​ចំនួន​ជិត​១៦១​លាន​ដុល្លារ​ កើនឡើង​ចំនួន​ជាង​២៨​លាន​ដុល្លារ​ស្មើនឹង​ ២០.៩៥%​ ។​

​បើ​តាម​របាយការណ៍​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​ ២០១៧​ កុ​ត​តឺ​ន័​រ​ឆ្លងកាត់​ក្រុងព្រះសីហនុ​មាន​ចំនួន​ជាង​ ៤​ សែន​ ៥​ ពាន់​គ្រឿង​។​ពោល​គឺ​កើនឡើង​ជិត​៦​ម៉ឺន​គ្រឿង​ ស្មើនឹង​ ១៤,៩១​ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។​ ផល​ចំណេញ​ក្នុង​មួយ​ឯក​តា​មូល​ប​ត្រ​កម្ម​សិទ្ធ​ចំនួន​ជិត​៣៣០​រៀល​៕

Share

Image
Image
Image