en     km
en     km

កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ​ចុះបញ្ជី​ផ្សារភាគហ៊ុន​

Share

ភ្នំពេញ៖ កំពង់ផែស្វ័យយ័តក្រុងព្រះសីហនុបានក្លាយជាក្រុមហ៊ុនទី៥ បន្ទាប់ពីបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនកាលពីសប្តាហ៍មុន។

កំពង់ផែស្វ័យយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែធំជាងគេបង្អស់របស់ប្រទេសកម្ពុជា។ កំពង់ផែនេះបានបំបែកចេញជា២១,៤៤លានភាគហ៊ុន។ ក្នុងមួយហ៊ុនតម្លៃ ៥០៤០រៀល ឬប្រហាក់ប្រហែលនឹង ១,២៥ដុល្លារអាមេរិក។

យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានទិញភាគហ៊ុនកំពង់ផែស្វ័យយ័តនេះចំនួន ១១,៥៧លានហ៊ុនក្នុងតម្លៃ ១៤,៧៥លានដុល្លារ ឬស្មើនឹង ៥៤ភាគរយនៃភាគហ៊ុនសរុប៕

Share

Image
Image
Image