en     km
en     km

កំណាត់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ៧៥០ម៉ែត្រ ចាប់ផ្តើមដំណើរការជួសជុលហើយ 

Share

សៀមរាប៖អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលលើកំណាត់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ដែលមានទីតាំងផ្លូវបំបែកផ្លូវជាតិលេខ៦ ពីចំណុចផ្សារស្វាយធំមករង្វង់មូលព្រៃគុយមានប្រវែងសរុប ៧៥០ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិប្រចាំឆ្នាំ២០១៨។

តាមគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា  គម្រោងនេះនឹងត្រូវជួសជុលចាក់គ្រឹះឡើងវិញ ត្រង់ចំណុចដែលខូចខាតខ្លាំង ហើយចាក់បំពេញចំណុចដែលមានក្រហូង ​តូចធំ ធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវជាតិនេះមានសភាពល្អប្រសើរឡើងវិញ។

បញ្ជាក់ផងដែរថា  កាលពីឆ្នាំ ២០០៩ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ តាមរយៈ KOICA បានកែប្រែកំណាត់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ជាផ្លូវក្រាលកៅស៊ូដើម្បីងាយស្រួលដល់ប្រជាជនធ្វើដំណើរឆ្លងកាត់បានប្រសើរជាងមុន។ ប៉ុន្តែរហូតមកទល់នឹងបច្ចុប្បន្ននេះ ដោយការធ្វើចរា      ចរណ៍លើដងផ្លូវ មានការដឹកជញ្ជូនហួសការកំណត់បានធ្វើឱ្យផ្លូវនេះ ទទួលរងការខូចខាតអស់មួយចំនួនធំ ទើបអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមដំណើរការជួសជុលឡើងវិញ ដើម្បីសម្រួលចរាចរណ៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យបានប្រសើរជាងមុន៕

Share

Image
Image
Image