en     km
en     km

កូរ៉េ​ខាងជើង ​បើក​ធ្វើ​សមយុទ្ធ​ចល័ត​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​

Share

ព្យុ​ង​យ៉ាង​ ៖​ កូរ៉េ​ខាងជើង​បាន​បើក​យុទ្ធនា​ការណ៍​ធ្វើ​សមយុទ្ធ​មួយ​ ដែល​គេ​ហៅ​ថា​ ការ​ជម្លៀស​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​សង្គ្រាម​ ដែល​ធ្វើ​ឡើង​នៅ​ទូ​ទាំង​ប្រទេស​រយៈ​ពេល​ ១​ស​ប្ដា​ហ៍​។
សារព័ត៌មាន​ The​ Star​ Online​ បាន​ចុះ​ផ្សាយ​ថា​ ការ​ធ្វើ​សមយុទ្ធ​ជម្លៀស​ប្រជាពលរដ្ឋ​ពេល​មាន​សង្គ្រាម​នេះ​ គឺជា​ការ​បញ្ជា​ពី​គណបក្ស​ពលករ​កូរ៉េ​ដែល​ព្រមាន​ប្រាប់​ប្រជាជន​របស់​ខ្លួន​ថា​ សង្គ្រាម​អាច​នឹង​កើតឡើង​ឆាប់ៗ​នេះ​ គឺជា​មួយ​ និង​ សហរដ្ឋអាមេរិក​។​
​ស្រប​ពេល​នេះ​ដែរ​បក្ស​ពលករ​កូរ៉េ​ខាងជើង​ក្រោម​ការ​ដឹកនាំ​របស់​គី​ម​ជុង​អ៊ុ​ន​បាន​ ប្រកាស​ថា​ ខ្លួន​មាន​កងទ័ព​បម្រុង​ជិត​ ៥​លាន​នាក់​ ហើយ​កងទ័ព​បម្រុង​ទាំងនោះ​នៅ​ជាមួយ​ប្រជាជន​ដោយ​ផ្ទាល់​ ប្រយោជន៍​ដើម្បី​ជួយ​ប្រជាជន​ទាំងនោះ​កុំ​ឲ្យ​ ភ័យ​ខ្លាច​អំឡុង​ពេល​សង្គ្រាម​។​
​កូរ៉េ​ខាងជើង​មាន​ប្រជាជន​ជាង​ ២៥​លាន​នាក់​។​ ប្រទេស​កុ​ម្មុ​យ​និ​ស្ដ​មួយ​នេះ​ ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ​រហូត​ដល់​ទៅ​៥០%​ ដែល​នាំ​ឲ្យ​មាន​ភាព​អត់ឃ្លាន​កើត​មាន​ទូរ​ទាំង​ប្រទេស​។​ បច្ចុប្បន្ន​កូរ៉េ​ខាងជើង​កំពុង​រង​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្ដរជាតិ​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​មិន​អាច​ទាក់ទាញ​មុខ​ជំនួញ​រកស៊ី​ជាមួយ​ប្រទេស​ជិតខាង​បាន​ឡើយ​៕

Share

Image
Image
Image