en     km
en     km

កូរ៉េខាងត្បូង៖ទស្សនកិច្ចរបស់លោកត្រាំនៅតំបន់គ្មានកងទ័ពត្រូវលុបចោលដោយសារអាកាសធាតុ

Share

អ្នកបើកឧទ្ធម្ភាគចក្របានសម្រេចលុប​ចោលភ្លាមៗ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីត្រាំទៅកានតំបន់គ្មានកងទ័ពនៅតំបន់ព្រំដែនជាប់កូរ៉េខាងជើងដោយសារតែអាកាសធាតុ។

តាមបណ្ដាញផ្សាយព័ត៌មាន BBC ឧទ្ធម្ភាគចក្រដែលដឹកលោកតាំ្រទៅតំបន់គ្មានកងទ័ពបានត្រឡប់មកវិញភ្លាមនៅពេល មានការព្រមានពីអ្នកជំនាញឧតុនិយម។

តំបន់ដែលគ្មានកងទ័ព គឺជាផ្នែកមួយដែលមេដឹកនាំណាក៏អាចទៅទស្សនកិច្ចដែរ។ តែតំបន់នោះបានក្លាយជាតំបន់សន្តិភាពរវាងប្រទេសកូរ៉េទាំង២នៅពេលបញ្ចប់សង្រ្គាមឆ្នាំ ១៩៥៣។ ត្រាំកំពុងធ្វើទស្សនកិច្ចនៅ កូរ៉េខាងត្បូង បន្ទាប់ពីលោកបញ្ចប់ទស្សនកិច្ច នៅ ប្រទេសជប៉ុន៕

 

Share

Image
Image
Image