en     km
en     km

កូនប្រុស​ច្បង​សម្ដេច ​ហ៊ុន ​សែន​ ណែនាំ​ឱ្យ​កងទ័ព​ប្ដេជ្ញា​ការពារ​ សន្តិភាព​និង​ស្ថេ​រ​ភាព​ 

Share

ភ្នំពេញ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ា​ណែ​ត​ ជា​កូនប្រុស​ច្បង​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ក្នុង​ឋានៈ​ជា​នាយ​រង​សេនាធិការ​ចំរុះ​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​រង​កង​ទ័​ញ​ជើង​គោក​ បាន​ណែនាំ​កងទ័ព​ប្តេជ្ញា​ចិត្ត​ការពារ​សុខ​សន្តិភាព​ ស្ថេ​រ​ភាព​ រដ្ឋធម្មនុញ្ញ​ រាជរដ្ឋាភិបាល​ស្របច្បាប់​ ប្រទេស​ជាតិ​ និង​ប្រជាជន​។​

Hun-Maneth-B

​លោក​ឧត្តមសេនីយ៍​បាន​ ថ្លែង​ដូចនេះ​ នៅ​ក្នុង​ពិធី​បិទ​សិក្ខាសាលា​បូក​សរុប​លទ្ធផល​ការងារ​ សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៦​ និង​ទិស​ដៅ​អនុវត្ត​ភារកិច្ច​ក្នុង​ឆ្នាំ​២០១៧​ នៅ​កងពលតូច​លេខ​៧០​ នៅ​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៧​ ។​

​ក្នុង​ឱកាស​នោះ​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ក៏​បាន​លើក​ឡើង​ពី​គោលការណ៍​ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ចំពោះ​កងក​ម្លាំ​ប្រដាប់​អាវុធ​ជា​និច្ច​ជា​កាល​ដែរ​ ហើយ​គោលការណ៍​នេះ​ សំដៅ​លើក​ស្ទួយ​ជីវភាព​គ្រួសារ​យោធិន​ តាម​រយៈ​ការ​តម្លើង​ប្រាក់បៀវត្ស​ និង​ការ​ផ្គត់ផ្គង់​ផ្សេងៗ​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​អង្គភាព​ព័ត៌មាន​ Fresh​ News​។​ 

​តែ​ស្រប​ពេល​ជាមួយ​គ្នា​ គេ​សង្កេត​ឃើញ​សម្ដេច​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន​ ក៏​តែងតែ​លើក​ឡើង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ សម្ដេច​ ក្នុង​ការ​រក្សា​សន្តិភាព​ ស្ថេ​រ​ភាព​ឱ្យ​បាន​រឹង​មាំ​ ដោយ​មិន​ត្រូវ​ឱ្យ​ប្រទេស​ធ្លាក់​ក្នុង​ឧបាយកល​សង្គ្រាម​ម្ដងទៀត​ឡើយ​។​ សម្ដេច​ថា​ បើ​សង្គ្រាម​កើត​ហើយ​ គឺ​នាំ​ឱ្យ​ប្រទេស​ខ្ទេចខ្ទាំ​ យ៉ាង​ខ្លាំង​៕​  

Share

Image
Image
Image