en     km
en     km

កីឡាការិនី​កូនកាត់​ឈ្នះ​មេដាយមាស​កំពុង​លើកកម្ពស់​សម​ត្ថិ​ភាព​ស្ត្រី​

Share

​ភ្នំពេញ​៖​ កីឡាការិនី​កូនកាត់​ខ្មែរ​មាន​សញ្ជាតិ​អា​មេ​រិ​ក​ឈ្នះ​មេដាយមាស​ក្នុង​ការ​ប្រកួត​កីឡា​ជឺ​ជី​តស៊ូ​ជា​ប្រទេស​កី​ការ​បោកចំបាប់​ប្រេ​ស៊ី​ល​កំពុង​មាន​ភាព​ល្បីល្បាញ​ក្នុង​ព្រឹត្តិការ​ប្រកួត​កីឡា​អាស៊ី​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​ កីឡាការិនី​វ័យក្មេង​កំពុង​បង្ហាញ​សម​ត្ថិ​ភាព​ស្ត្រី​ខ្លាំង​ក្នុង​ការ​លើកកម្ពស់​សមភាព​យ៉ែ​ន​ឌ័​រលើ​ឆាក​អន្តរជាតិ​។​

លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

កីឡាការិនី ខាន់ ចេសា បានដណ្តើមមេដាយមាសមួយគ្រឿងក្នុងការប្រកួតប្រភេទកីឡាជឺជីតស៊ូ ក្នុងទម្ងន់ ៤៩គីឡូក្រាម ក្រោយផ្តួលកីឡាការិនីអារ៉ាប់រួមក្នុងលទ្ធពិន្ទុ១០០ទល់០នៅវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការប្រកួតកីឡាអាស៊ីនៅទីក្រុងហ្សាកាតា ឆ្នំា ២០១៨។រូបភាព៖ Facebook page’s NOCC



​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​លើក​ទី​ ១៨​ ឆ្នាំ​ ២០១៨​ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​(18th​ Asian​ Games)​ កម្ពុជា​បាន​បញ្ជូន​កីឡាករ​ កីឡាការិនី​ ៤៣​នាក់​ ក្នុង​ចំណោម​ប្រភេទ​កីឡា​ ១៣​ ប្រភេទ​ផ្សេង​គ្នា​។​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​ឆ្នាំ​នេះ​មាន​កីឡាករ​កីឡាការិនី​ចូលរួម​ប្រ​កួង​មក​ពី​៤៥​ប្រទេស​ជុំវិញ​ពិភពលោក​។​
​កញ្ញា​ ខាន់​ ចេ​សា​ ជា​កីឡាការិនី​កូនកាត់​ដែល​ម្តាយ​មាន​សញ្ញា​តិ​អា​មេ​រិ​ក​ដើម​កំណើត​ខ្មែរ​និង​ឪពុក​ជា​ជនជាតិ​ម៉ិ​ក​ស៊ិ​ច​កូ​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​។​

​កីឡាការិនី​ ខាន់​ ចេ​សា​ បាន​ដណ្តើម​មេដាយមាស​មួយ​គ្រឿងក្នុង​ការ​ប្រកួត​ប្រភេទ​កីឡា​ជឺ​ជី​តស៊ូ​ ក្នុង​ទម្ងន់​ ៤៩​គីឡូក្រាម​ ក្រោយ​ផ្តួល​កីឡាការិនី​អា​រ៉ាប់​រួម​ក្នុង​លទ្ធ​ពិន្ទុ​១០០​ទល់​០​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការ​ប្រកួត​កីឡា​អាស៊ី​នៅ​ទីក្រុង​ហ្សា​កា​តា​។​
​អង្គការ​សង្គម​ស៊ី​វិល​បម្រើ​ការងារ​ក្នុង​កិច្ចការ​លើកកម្ពស់​សមភាព​យ៉េន​ឌ័​រ​បង្ហាញ​ការ​សាទរ​ចំពោះ​កីឡាការិនី​វ័យ​១៦​ឈ្នះ​មេដាយមាស​ទី​១​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​កសាង​កិត្តិយស​លើកកម្ពស់​ស្ត្រី​នៅ​ក្នុង​វិស័យ​កីឡារ​។​

​លោកស្រី​ រស់​ សុភាព​ នាយិកា​អង្គការ​យ៉េន​ឌ័​រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ហៅ​កាត់​ថា​GAD’C​ មាន​ប្រសាសន៍​ថា​ កីឡាការិនី​ ខាន់​ ចេ​សា​ បាន​ដណ្តើម​មេដាយមាស​មួយ​គ្រឿងក្នុង​ព្រឹត្តិការ​ប្រកួត​កីឡា​អាស៊ី​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ជា​ភស្តុ​តាង​មួយ​បញ្ជាក់​ថា​ស្ត្រី​ក៏​មាន​សម​ត្ថិ​ភាព​ដូច​បុរស​ដែរ​។​

​​លោកស្រី​ រស់​ សុភាព៖ «ខ្ញុំបានមើលឃើញថា ជាក់ស្តែងស្រ្តីវ័យក្មេងម្នាក់នោះគាត់បានចូលប្រកួតកីឡាគឺបង្ហាញអំពីលក្ខណនៃការចូលរួមរបស់ស្រ្តីនៅក្នុងគ្រប់វិស័យទំាងអស់ទំាងអស់ អញ្ចឹងការយល់ដឹងអំពីបញ្ហាយ៉េនឌ័រវាអាចមានការីកចម្រើនបើយើងប្រៀបធៀបកាលពីកន្លងមក»។

​ក្នុង​ចំណោម​កីឡាករ​-​កីឡាការិនី​ចំនួន​ ៤៣​ នាក់​ ក្នុង​នោះ​កីឡាការិនី​មាន​ចំនួន​១៥​នាក់​ក្នុង​ប្រភេទ​កីឡា​ តេ​ក្វា​ន់​ដូ​ ហែល​ទឹក​ គុន​ដាវ​ ចំបាប់​ សូ​ហ្វ​តិ​ន្និ​ស​ អត្តពលកម្ម​ និង​ជឺ​ ជី​ត​ ស៊ូ​។​

​ទោះបីជា​កីឡាការិនី​មាន​ចំនួន​តិច​ជាង​កីឡាករ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​ឆ្នាំ​នេះ​ក៏​ដោយ​ លោកស្រី​ រស់​ សុភាព​ យល់​ថា​ ការ​បង្ហាញ​សមត្ថភាព​ស្ត្រី​ក្នុង​វិស័យ​កីឡា​ជា​សារ​មួយ​សម្រាប់​ជំរុញ​លើក​ទឹក​ស្ត្រី​វ័យក្មេង​ផ្សេង​ទៀត​ឱ្យ​ចាប់អារម្មណ៍​អាជីព​ក្នុង​វិស័យ​កីឡា​ ហើយ​ក៏​ជា​សារ​មួយ​សម្រាប់​អ្នក​ម្តាយ​ទាំងអស់​ជួយ​ជំរុញ​លើក​ទឹក​កូនស្រី​គាត់​ដែល​ស្រលាញ់​និង​មាន​ទេព​កោសល​ក្នុង​វិស័យ​កីឡា​ផង​ដែរ​។​

​​លោកស្រី​ រស់​ សុភាព៖«យើងមើលឃើញថាស្រ្តីអាចធ្វើបានគ្រប់វិស័យទំាងអស់អញ្ចឹងចង់ឱ្យសង្គមកុំមើលរំលង ហើយវាជាសារដល់មាតាបីតារបស់ស្រ្តីនិងក្មេងស្រីផងដែរ ដើម្បីឱ្យគាត់នឹងលើកទឹកចិត្តកូនរបស់គាត់ ប្រសិនបើកូនរបស់គាត់មានលក្ខណពូកែទៅលើអ្វីមួួយសូមឱ្យជួយជំរុញ កុំរារំាងគាត់ នៅពេលយើងជំរុញគាត់ គាត់នឹងទទួលបានជោគជ័យព្រោះមនុស្សយើងកាលណាកើតមកមានលក្ខណផ្សេងៗគ្នា អ្នកខ្លះចូលចិត្តកីឡា អ្នកខ្លះចូលចិត្តដេរប៉ាក់ អ្នកខ្លះចូលចិត្តធ្វើជាសាស្រ្តាចារ្យ អ្នកចូលចិត្តបច្ចេកទេស អញ្ចឹកកាលពីមុនមកសង្គមយើងរើសអើងយើងគិតថាមានតែបុរសទេធ្វើអាហ្នឹងបាន»។

​ម្ចាស់​មេដាយមាស​តេ​ក្វា​ន់​ដូរ​ឆ្នាំ​ ២០១៤​ កញ្ញា​ ស៊ន​សៀវ​ម៉ី​ ក៏​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការ​ប្រកួត​កីឡា​អាស៊ី​ឆ្នាំ​នេះ​ដែរ​ ប៉ុន្តែ​កញ្ញា​ខន​ខាន​ឈ្នះ​មេដាយ​ព្រោះ​កញ្ញា​ធ្លាក់​នៅ​ក្នុង​វគ្គ​ជម្រុះ​៨​នាក់​ចុង​ក្រោយ​ក្នុង​ទម្ងន់​៦៧​គីឡូក្រាម​។​

​ស្ត្រី​ក្នុង​វិស័យ​កីឡា​កម្ពុជា​បាន​កសាង​ភាព​ល្បីល្បាញ​នៅ​លើ​ឆាក​អន្តរជាតិ​មិន​ចាញ់​បុរស​ប៉ុន្មាន​នោះ​ទេ​។​
​ជាក់ស្តែង​ កីឡាការិនី​ កែ​ ឡេ​ង​ ជា​ម្ចាស់​មេ​ដា​មាស​ពិ​ព​ភ​លោក​បី​ជំនាន់​នៅ​ឆ្នាំ​ ២០១៣​ ២០១៥​ និង​ លើក​ចុង​ក្រោយ​ វី​រៈ​កីឡាការិនី​ កែ​ ឡេ​ង​ បាន​ចាប់​ដៃគូ​ជាមួយ​កីឡាការិនី​ អ៊ុ​ក​ ស្រី​មុំ​ វាយ​ឈ្នះ​កីឡាការិនី​ថៃ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​បាន​មេដាយ​ម​មាស​ពិ​ព​ភ​លោក​ក្នុង​ការ​ប្រកួត​ដណ្តើម​ជើងឯក​«​កីឡា​ប៉េតង់​ស្ត្រី​ពិ​ព​ភ​លោក​»​ នៅ​ទីក្រុង​ ខា​យ​ហ៊រ​ (Kaihua)​ ប្រទេស​ចិន​ កាលពី​ថ្ងៃ​ទី​ ១០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៧​។​

​លើស​ពី​នេះ​ កីឡាការិនី​ ស្រួ​ង​ ភា​រី​ ដែល​ជា​អ្នកលេង​កីឡា​ស្នូកឃ័រ​ ឬ​កីឡា​ប៊ី​យ៉ា​ លំដាប់​ពិភពលោក​ មានស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ​ ប៉ុន្តែ​នាង​រស់នៅ​ជាមួយ​ស្វាមី​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​។​

​បច្ចុប្បន្ន​កីឡាការិនី​រូប​នេះ​កំពុង​ហ្វឹកហាត់​លេង​កីឡា​ស្នូកឃ័រ​តំណាង​ឱ្យ​កម្ពុជា​។​នាង​ធ្លាប់​បាន​បដិសេធ​ជា​ច្រើន​ដង​ក្នុង​ការ​ទទួលយក​សញ្ញា​តិ​កូរ៉េ​ ព្រោះ​នាង​ចង់​តំណាង​កីឡារ​ការិនី​ឱ្យ​កម្ពុជា​។​ កីឡាការិនី​ស្នូកឃ័រ​លំដាប់​ពិភពលោក​រូប​នេះ​ធ្លាប់​ឈ្នះ​ជើងឯក​នៅ​កូរ៉េ​ និង​ជើងឯក​រង​ពិភពលោក​នៅ​សហរដ្ឋអាមេរិក​ឆ្នាំ​ ២០១៧​ និង​ឈ្នះ​មេ​ដាស​មាស​យ៉ាងតិច​១២​គ្រឿង​។​

​ទោះបី​យ៉ាងណា​ កីឡាករ​កម្ពុជា​ប្រភេទ​ម៉ួ​តូ​ទឹកបាន​ឈ្នះ​មេដាយមាស​មួយ​គ្រឿង​នៅ​ថ្ងៃនេះ​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។​

​លោក​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ (NOCC)​ ដាក់​ក្តី​រំពឹង​ថា​ កម្ពុជា​នឹង​ទទួល​បាន​មេដាយមាស​យ៉ាងតិច​ពីរ​គ្រឿងក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​ន​លើក​ទី​១៨​នេះ​។​

​ក្នុង​ព្រឹត្តិការ​ប្រកួត​កីឡា​អាស៊ី​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ កម្ពុជា​ឈ្នះ​មេ​ដា​មាស​ចំនួន​ពីរ​ គិត​មក​ត្រឹម​ថ្ងៃ​ទី​ ២៥​ សីហា​នេះ​ ដែល​នាំ​កម្ពុជា​រំកិល​ឡើងឈរ​ក្នុង​លំដាប់​លេខ​ទី​១៦​ ក្នុង​ចំណោម​ប្រទេស​៣០​ឈ្នះ​មេដាយ​៕

Share

Image
Image
Image