en     km
en     km

កីឡាការិនីសនសៀវម៉ីវះកាត់ជង្គង់នៅកូរ៉េខាងត្បូងខណៈរង់ចាំការប្រកួត

Share

ក្រោយពីមានបញ្ហាក្បាលជង្គងជាច្រើន​ឆ្នាំមកនេះ កញ្ញា សន សៀវម៉ី បានចូលមន្ទីរពេទ្យមួយនៅប្រទេសកូរ៉េខាងត្បូងដើម្បីធ្វើការវះកាត់ខណៈ កីឡាការិនីតៃក្វាន់ដូខ្មែរដ៏ល្បីនេះរង់ចាំការប្រកួត។  នេះបើតាម ការបញ្ជាក់ ពីកញ្ញា សន ដាវីន បងស្រីកញ្ញា សន សៀវម៉ី ។

កន្លងមកកីឡាការិនីតៃក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដែលជាកីឡាការិនីឆ្នើមរបស់ប្រទេសម្ពុជាប្រាប់វិទ្យុស្រ្តី ១០២ ថា នាងមានបញ្ហាក្បាលជង្គង់នេះតាំងពីឆ្នាំ ២០១៤មក បន្ទាប់ពីបានចូលរួមប្រកួតកីឡាអាស៊ី។នាងថា អការៈជំងឺនេះ គឺរាល់ពេលនាងខិតខំហ្វឹកហាត់តែងតែហើមនៅក្បាលជង្គង់ហើយឈឺចុកចាប់ដោយត្រូវសម្រាកច្រើនថ្ងៃទើបស្រក់វិញ។

កន្លងមកនាងធ្លាប់បានទៅពិគ្រោះជាមួយពេទ្យទាំងនៅក្នុងប្រទេសកម្ពុជា ដោយវេជ្ជបណ្ឌិតបានបញ្ជាក់ថា នាងអាចនឹងត្រូវ តែវះកាត់ បើមិនវះកាត់នាងមិនអាចហាត់បានទៀតទេ ។ កាលពីពេលថ្មីនេះ ប្រមុខរដ្ឋាភិបាល បានផ្តល់ថវិកាចំនួន ១ម៉ឺនដុល្លាសម្រាប់សម្រួលដល់ការព្យាបាលរបស់កីឡាការិនីរូបនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជាធ្លាប់បានបង្ហាញសុទិដ្ឋិនិយមថា ក្រោយពីការវះកាត់ គឺ សៀវ ម៉ី នឹងអាចវិលមកហ្វឹកហាត់វិញបាន គ្មានបញ្ហាអ្វីទេ។

សូមបញ្ជាក់ថា ម្ចាស់​​មេដា​យ​​មាស​​​តៃក្វាន់ដូ ព្រឹត្តិការណ៍កី​ឡាអា​ស៊ី​​២០១៤​​ ​​ស៊ន ​សៀវម៉ី វ័យ ២២ឆ្នាំ បានដណ្តើមមេដាយ ជូនប្រទេសកម្ពុជាជាច្រើនមកហើយ។ ក្នុង ពេលថ្មីៗនេះ សៀវ ម៉ី ទើបតែទទួលបានមេដាយមាសមួយ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ក្នុងប្រទេសម៉ាឡេស៊ី៕​

Share

Image
Image
Image