តាមឯកសារប្រវត្តិសាស្ត្រខ្មែរឲ្យដឹងថា ព្រះមហាក្សត្រខ្មែរសម័យអង្គរបានដឹងពីគ្រោះថ្នាក់របស់ជនជាតិដាយវៀត ឬជនជាតិវៀតណាម ចំពោះអាណាចក្រកអង្គរ ។ ហេតុដូច្នេះហើយ ទើបមហាក្សត្រខ្មែរសម័យនោះ បានលើកទ័ពទៅជួយនគរចម្ប៉ា ដើម្បីទប់ទល់ជាមួយពួកដាយវៀត ។ ក្នុងចំណោមក្សត្រទាំងនោះមានដូចជា ព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧ ជាដើម ។
ចាប់ពីសម័យក្រោយអង្គរមក ដោយសារខ្មែរបែកបាក់ដោយការឈ្លានពានរបស់សៀមផង និងអាល័យតែឈ្មោះគ្នាដណ្ដើមអំណាចផង ខ្មែរមិនបានជួយចម្ប៉ា ទប់ទល់ជាមួយវៀតណាមទៀតទេ ជាហេតុធ្វើឲ្យនគរចម្ប៉ារបូតចូលក្នុងកណ្ដាប់ដៃវៀតណាមបន្តិចម្ដងៗ ។
តាមអ្នកស្រាវជ្រាវជនជាតិខ្មែរអ៊ីស្លាមឲ្យដឹងថា នគរចម្ប៉ាបានតស៊ូជាមួយវៀតណាមរាប់រយឆ្នាំ ដើម្បីការពារទឹកដីរបស់ខ្លួន ហើយទីបំផុតវៀតណាមបានលេបយកចម្ប៉ាទាំងមូលនៅរវាងឆ្នាំ១៨៣២ ។
តើមានមូលហេតុអ្វីខ្លះដែលវៀតណាមអាចដណ្ដើមយកចម្ប៉ាបាន? តើស្ថានភាពនគរចម្ប៉ាមុនពេលបាត់បង់ទៅវៀតណាមនោះយ៉ាងណាដែរ?
សូមស្ដាប់កិច្ចសម្ភាសន៍រវាងលោកណុល ដារ៉ា អ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យុស្ត្រីអេហ្វអឹម១០២ នៃ WMC ជាមួយលោកអ៊ីសា ឧស្មាន អ្នកស្រាវជ្រាវជនជាតិខ្មែរអ៊ីស្លាមដូចតទៅ៖