en     km
en     km

កាសែតជប៉ុន៖ជីវិតលោកគីមស្ថិតក្នុងគ្រោះថ្នាក់ខណៈបក្សពលកររៀបចំប្អូនស្រីលោកគីមស្នងតំណែង

Share

ប្អូនស្រីពៅម្ដាយទទៃរបស់លោកគីមជុងអ៊ុនត្រូវបានថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើងជាច្រើនសម្លឹងមើលតាំងពីឆ្នាំ២០១៩ថាជាបុគ្គលម្នាក់ដ៏មានអំណាចនិងឥទ្ធិពលដែលអាចបន្ដវេនពីលោកគីម។នេះបើតាមប្រភពកាសែតជប៉ុន YomiuriShimbun ស្រង់បីប្រភពជិតស្និទ្ធ រវាងកូរ៉េខាងត្បូងជប៉ុននិងអាមេរិកដែលថាកូរ៉េខាងជើងកំពុងសម្លឹងមើលរកអ្នកបន្ដវេនពីលោកគីមស្ថិតក្នុងកាលៈទេសៈអាសន្ននៃសុខភាពលោកគីមជុងអ៊ុនក្រោយវះកាត់បេះដូងនេះ។

ប្អូនស្រីលោកគីមជុងអ៊ុនមានឈ្មោះថាKim Yo Jong នាងជាអនុប្រធានបក្សពលករ និងមួយរយៈក្រោយនេះអ្នកតែងដើរតាមបងប្រុសរបស់នាងទៅចូលរួមកម្មវិធីនយោបាយសំខាន់ៗ។បើតាមសេចក្ដីស៊ើបការណ៍របស់កាសែតជប៉ុននោះគឺថាគណៈកម្មាការមជ្ឈឹមបក្សពលករកូរ៉ែខាងជើងបានសម្រេចបើកកិច្ចប្រជុំផ្ទៃក្នុងកាលពីចុងឆ្នាំថាករណីលោកគីមជុងអ៊ុនទទួលមរណភាពឬមិនអាចដឹកនាំប្រទេសបានទៀតអ្នកដែលត្រូវឡើងគឺជាKim Yo-jong ។

ហេតុអ្វីKim Yo jongត្រូវបានថ្នាក់ដឹកនាំពេញចិត្តឱ្យគ្រងជាមេដឹកនាំកំពូល នៃប្រទេសកុម្មុយនីស្ដមួយនេះ?

Kim Yo Jongបានឡើងនិយាយជាសាធារណៈលើកដំបូងបង្អស់កាលពីឪពុក របស់លោកជាប្រមុខរដ្ឋក្នុងឆ្នាំ២០០៧។ពេលនោះនាងជាកម្មាភិបាលជាន់ទាបនៃបក្សពលករនេះ រហូតមកដល់ពេលដែល បងប្រុសរបស់នាងឡើងកាន់អំណាចតំណែងរបស់នាងហក់ឡើងខ្ពស់តែម្ដង។ក្នុងនាមជាអនុប្រធានបក្សកុម្មុយនិស្ដមកនាងជាមនុស្សម្នាក់ដែលឧស្សាហ៍ចេញចូលព្រឹត្តិការណ៍ក្រៅប្រទេសជាមួយនឹងកូរ៉េខាងត្បូង។ចាប់ពីឆ្នាំ២០១៨ដែលជាឆ្នាំលោកស្រីអញ្ជើញទៅកូរ៉េខាងត្បុងដំបូងគេនាងបានជួបប្រធានាធិបតីប្រទេសនេះគឺលោកមូនចែអ៊ីនរួមនឹងបានថតរូបជាមួយអនុប្រធានអាមេរិកលោកម៉ៃផេនស៍។លោកស្រីរូបនេះគឺជាមនុស្សស្រីតែម្នាក់គត់ដែលត្រូវបានគេដឹងថាលោកគីមទុកចិត្តបំផុតតាំងពីអនុញ្ញាតឱ្យនាងជំនួសលោកក្នុងជំនួបសំខាន់ៗរួមទាំងជួបលោកត្រាំនៅទាំងបីប្រទេសសិង្ហបុរី ហាណូយ និង​វៀតណាមផង។តាំងពីបរាជ័យនៃជំនួបទាំងបី នាងត្រូវបានគេខកខានឡើងនិយាយជាសាធារណៈតែថ្មីៗនេះនាងលេចវត្តមានឡើងវិញនៅពេលផ្ញើសារទៅកាន់កូរ៉េខាងត្បូងនិងងាមេរិកក្រោយពេលបាញ់មីស៊ីលលើកទីបីនៃប្រទេសរបស់នាងថាជាការបំភ័យឆ្កែប្រុះបន្ទាប់ពីក្រុងសេអ៊ូលថ្កោលទោសសកម្មភាពយោធាមួយនេះខ្លាំង។តែលោកបែរជាសរសើរលោកដូណាល់ត្រាំចំពោះការចាត់ទុកនិងទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់បងប្រុសលោកប្រយុទ្ធនឹងកូវីដ១៩។ដែរទាំងនេះសុទ្ធតែបង្ហាញពីស្មារតីជាតិនិយមរបស់នាងខ្ពស់ សមត្ថភាពគ្រប់គ្រងយោធានិង ការចេះការពារផលប្រយោជន៍នៃកេរតំណែលត្រកូលគីមលើឆាកអន្ដរជាតិ។

បើទោះបីជាបញ្ចប់គីមក៏មិនមែនបញ្ចប់របបផ្ដាច់ការកូរ៉េខាងជើងឬ?

មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុនដែលកាលពីថ្ងៃទី១២មេសាបានឆ្លងកាត់ ការវះកាត់បេះដូងនិងកំពុងបន្ដព្យាបាលឱ្យធូរស្រាលឡើងវិញនៅឡើងនៅឯភូមិគ្រឹះមួយជិតមន្ទីរពេទ្យដែលលោកវះកាត់នោះ។សហរដ្ឋអាមេរិកនិងការិយាល័យប្រធានាធិបតីកូរ៉ែខាងត្បូងនិងរដ្ឋាភិបាលជប៉ុនគឺមិនហ៊ានបញ្ចេញមតិឬបញ្ជាក់នឹងព័ត៌មានចារកម្មរបស់ប្រទេសខ្លួននោះទេ តែកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់លើរឿងនេះ។នេះបើតាមការឱ្យដឹងពីទីប្រឹក្សាសន្ដិសុខ សុខជាតិលោក Robert o b’brien។ខណៈវិមានក្រឹមឡាំងក៏រង់ចាំសេចក្ដីថ្លែងការណ៍ផ្លូវការព្រោះការសង្ស័យការព្រួយបារម្ភលើអាយុជីវិតលោកគីមគឺជាការព្រួយបារម្ភអំពីលក្ខណៈប្រែប្រួលជាតំបន់និងសកល។ស្របពេលដែលបក្សកុម្មុយនីស្ដចិនប្រាប់រ៉យទ័រថាលោកគីមដោយមិនជឿថាលោកគីមឈឺធ្ងន់នោះទេ។តែអតីតមន្រ្ដីបម្រើនៅខុទ្ទកាល័យប្រធានាធិបតីកូរ៉ែខាងជើងនៃជំនាន់ឪពុករប់សលោកថាក្រុងព្យុងយ៉ាងបានលាក់ព័ត៌មានពីជំងឺមេដឹកនាំគីមជុងអ៊ុលរហូតដល់ឆ្នាំ២០០៨ទើបដឹងថាលោកកើតស្រ្ដូកហើយក្រោយមកក៏ជាហើយតែបីឆ្នាំក៏ស្លាប់។ក៏ដូចជាពេលនេះគឺសុខភាពរបស់គីមជុងអ៊ុនស្ថិតជាអាថ៌កំបាំងមួយរបស់កូរ៉េខាងជើងចំពេលដែលមជ្ឈដ្ឋានគិតគូរថាបើអវត្តមានរបស់លោកតើធាតុផ្សំនៃថ្នាក់ដឹកនាំនយោបាយដែលគ្រប់គ្រងកម្មវិធីអាវុធនុយក្លេអ៊ែរនឹងទៅជាយ៉ាងណា។សម្រាប់សាស្ត្រាចារ្យ ផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យគ្រីស្ទានអន្តរជាតិក្រុងតូក្យូលោក Nagyបាននិយាយថានេះគឺជាបញ្ហាប្រឈមមួយខណៈដែលយើងមិនមានព័ត៌មានអ្វីដែលដំណើរការនៃការសម្រេចចិត្តស្ថិតនៅពីក្រោយការបង្ហោះមីស៊ីលជាញឹកញាប់ហើយបើយ៉ាងម៉េចយ៉ាងម៉ាតើយើងនឹងនិយាយជាមួយអ្នកណាប្រសិនបើការចរចាត្រូវបានធ្វើឡើងឬប្រសិនបើមានការកើនឡើងនៅក្នុងភាពតានតឹងដោយលោកគូសបញ្ជាក់ថាចាប់ពីខែមិថុនាឆ្នាំ២០១៩មកកូរ៉េខាងជើងបានបាញ់មីស៊ីលជិតឆ្ងាយហោចណាស់ក៏ជិត៤០គ្រាប់ដែរ។ចំណែកVan Jacksoអតីតមន្រ្តីមន្ទីរប៉ង់តាហ្គោននិងជាអ្នកនិពន្ធសៀវភៅស្តីពីកម្មវិធីនុយក ្លេអ៊ែររបស់លោកគីមថាប្រសិនបើមេដឹកនាំកូរ៉េខាងជើងពិតជាអកុសលនោះ គឺសេណារីយ៉ូ យោធាក៏មិនប្រែប្រួលដែរអាចនិយាយបានថាការស្លាប់របស់គីមមិនបានបង្កឱ្យមានរដ្ឋប្រហារឬការបះបោរស៊ីវិលក៏ដោយហើយតំណែងកំពូលបានធ្លាក់ទៅកាន់ត្រកូលគីមបន្ដពីឪពុករបស់លោកក្រោមរូបមន្ដផ្ទេរអំណាចដោយអហិង្សាបំផុតម្យ៉ាងប្អូនស្រីដ៏មានឥទ្ធិពលរបស់គីមគឺលោកស្រីគីមយូជុងមានតំណែងកំពូលក្នុងនយោបាយស្រាប់៕ ដោយ៖ពៅនិកា

Share

Image
Image
Image