en     km
en     km

ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​លោក​ឡូ​រ៉​ង់​ វ៉ា​លី​យេ​ មានការ​រីក​ចម្រើន​ទៅ​មុខ​

Share

​ស្ថានទូត​បារាំង​នៅ​កម្ពុជា​ឲ្យ​ដឹង​ថា​ ការ​ស៊ើបអង្កេត​លើ​ការ​ស្លាប់​របស់​គ្រួសារ​ជនជាតិ​បារាំង​ លោក​ឡូ​រ៉​ង់​ វ៉ា​លី​យេ​ មានការ​រីក​ចម្រើន​ទៅ​មុខ​ ហើយ​ត្រូវ​បាន​សន្និដ្ឋាន​ជា​ផ្លូវការ​ថា​ ការ​ស្លាប់​នោះ​ជា​អំពើ​ឃាតកម្ម​។​

Untitled-3
151209-cheata-02_2
 ​យោងសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ថា​ ការ​ស៊ើបអង្កេត​របស់​ចៅក្រម​ស៊ើបសួរ​បារាំង​ លោកស្រី​ ក្លូ​ឌី​ន​ អង់​ហ្វ៊ូ​ ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​តុលាការ​កម្ពុជា​ បាន​ជួយ​ឲ្យ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ ក្នុង​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​នេះ​ ជា​ពិសេស​តាម​រយៈ​ការ​ធ្វើ​កោសល្យវិច័យ​នៅ​ប្រទេស​បារាំង​។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​ថា​ ការ​ស្លាប់​របស់​គ្រួសារ​លោក​ឡូ​រ៉​ង់​ វ៉ា​លី​យេ​ ត្រូវ​បាន​សន្និដ្ឋាន​ជា​ផ្លូវការ​ថា​ ជា​អំពើ​ឃាតកម្ម​ ហើយ​ចាប់ពី​ពេល​នេះ​តទៅ​ ការ​ស៊ើបអង្កេត​នឹង​ផ្ដោត​ទៅ​លើ​បុគ្គល​មួយ​ចំនួន​ ដែល​បាន​ផ្ដល់​ចម្លើយ​ខុសៗ​គ្នា​ក្នុង​ពេល​សាកសួរ​។​

​សូម​ជម្រាប​ថា​  លោក​ ឡូ​រ៉​ង់​ វ៉ា​លី​យេ​ និង​កូនៗ​ទាំង​បួន​នាក់​របស់​គាត់​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ឯ​ខេត្តកំពង់ស្ពឺ​ កាលពី​ឆ្នាំ​២០១២​កន្លង​ម​ក៕
12348064_666102050198207_5217931729334639782_n

Share

Image
Image
Image