en     km
en     km

ការ​យល់​ឃើញ​របស់​អ្នកវិភាគ ក្នុង​ការ​បង្កក​ប្រាក់ខែ​អ្នកតំណាង​រាស្ដ្រ​បក្ស​ប្រឆាំង​

Share

រូបតំណាង
រូបតំណាង

ក្រោយ​ពេល​គណបក្សប្រឆាំង​ធ្វើ​ពហិកា​មិន​ចូល​ប្រជុំ​សភា​រួច​មក​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ព្រមាន​ថា​ នឹង​បង្កក​ប្រាក់ខែ​ និង​ដក​រថយន្ត​ពី​បក្ស​ប្រឆាំង​មក​វិញ​។​ ករណី​នេះ​អ្នកវិភាគ​យល់​ថា​ បើ​គណបក្ស​ប្រជាជន​កម្ពុជា​គាបសង្កត់​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ចូល​ប្រជុំ​សភា​ តាម​រយៈ​ការ​បង្កក​ប្រាក់ខែ​ដូច្នេះ​ នោះ​វា​នឹង​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​។​

​អ្នកវិភាគ​យល់​ឃើញ​ខុសៗ​គ្នា​ជុំវិញ​ការ​គំរាម​បង្កក​ប្រាក់ខែ​ និង​ដក់​រថយន្ដ​ពី​តំណាងរាស្ដ្រ​របស់​បក្ស​ប្រឆាំង​។​

​ប្រធាន​វេទិកា​អនាគត​លោក​ អ៊ូ​ វី​រៈ​ បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​ WMC​ថា​ ការ​គំរាម​បង្កក​ប្រាក់ខែ​ និង​ដក​រថយន្ដ​ ដែល​រដ្ឋសភា​ទិញ​ឱ្យ​គណបក្សប្រឆាំង​ ក្នុង​នាម​ជា​តំណាងរាស្ដ្រ​ជាប់​ឆ្នោត​ក្នុង​រដ្ឋសភា​នោះ​ វា​គ្រាន់តែ​ជា​ដាក់​សម្ពាធ​ទៅ​លើ​គណៈបក្សប្រឆាំង​តែ​ប៉ុណ្ណោះ​។​ លោក​ថា​ ការ​ធ្វើ​បែប​នេះ​ ជា​យន្ដការ​ដែល​មាន​ប្រសិទ្ធភាព​ អាច​ដាក់​សម្ពាធ​ទៅ​លើ​គណបក្សប្រឆាំង​ឱ្យ​ព្រម​ចូលរួម​ប្រជុំ​សភា​បាន​ ព្រោះ​ពូក​គាត់​ត្រូវការ​ប្រាក់ខែ​។​

​លោក​ អ៊ូ​ វី​រៈ​ មាន​ប្រសាសន៍​បន្ត​ថា​៖​ «​ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ​វា​ក៏​អាច​ធ្វើ​ឱ្យ​រូបភាព​របស់​គណបក្សកាន់អំណាច​មាន​រូបភាព​កាន់តែ​ខូចខាត​កាន់តែ​ខ្លាំង​ ព្រោះ​អី​បើសិនជា​ដក​ប្រាក់ខែ​ មាន​ន័យ​ថា​ ពួក​គាត់​[​មិន​]​មាន​តួនាទី​ជា​សភា​ទទេ​ ហើយ​ការ​បង្ហាញ​ថា​ឯក​បក្ស​លើ​ឆាក​អន្ដរជាតិ​កាន់តែ​ខ្លាំង​»​។​

​ចំណែកឯ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ បាន​លើក​ឡើង​ថា​ ប្រសិនជា​គិត​តាម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ គឺ​អាច​ធ្វើ​តាម​វិធី​បង្កក​ប្រាក់ខែ​ ឬ​ក៏​បង្កក​នូវ​អ្វី​ដែល​ជា​ផលប្រយោជន៍​របស់​អ្នកតំណាង​រាស្ដ្រ​ ដែល​មិន​ចូលរួម​ប្រជុំ​ក្នុង​
​រដ្ឋសភា​បាន​។​ ប៉ុន្ដែ​លោក​យល់​ថា​ ការ​ធ្វើ​របៀប​នេះ​ គឺ​មិន​មាន​ផលប្រយោជន៍​អ្វី​ដល់​គណបក្សកាន់អំណាច​នោះ​ទេ​ វា​គឺ​គ្រាន់​ តែ​បង្ហាញ​នូវ​ភាព​ខ្លាំង​របស់​គណបក្សកាន់អំណាច​ប៉ុណ្ណោះ​។​

​លោក​សាស្ត្រាចារ្យ​ សូ​ ច​ន្ថា​ មាន​ប្រសាសន៍​បន្ថែម​ថា​៖​ «​ផ្ទុយ​ទៅ​វិញ​វា​ជា​ការ​បង្ហាញ​អំពី​វប្បធម៌​សងសឹក​គ្នា​ ទៅ​ដល់​ដៃគូ​ជំទាស់​ក្នុង​ឆាកនយោបាយ​ហើយ​ ប្រការ​នេះ​ ក៏​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យល់​កាន់តែ​យល់​ច្បាស់​ថា​ គណបក្ស​ប្រជាជន​មិន​មាន​ឆន្ទៈ​ធ្វើ​ឱ្យ​មានការ​ឯកភាព​ជាតិ​ រវាង​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​សភាព​នោះ​»​។​

​សូម​ជម្រាប​ថា​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ លោក​ សុខ​ ឥ​សាន​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃអាទិត្យ​ ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ថា​ រដ្ឋសភា​នឹង​បង្កក​ប្រាក់ខែ​ និង​ដកហូត​រថយន្ដ​ឡង់​គ្រី​ស័​រ​ (Lancruiser)​ 570​ ដែល​រដ្ឋសភា​បាន​ទិញ​ឱ្យ​គណបក្សប្រឆាំង​ ព្រោះ​តំណាងរាស្ដ្រ​គណបក្ស​កាន់​ប្រឆាំង​មិន​ព្រម​ចូលរួម​ប្រជុំ​ក្នុង​រដ្ឋ​ភា​។​

​យ៉ាងនេះ​ក្ដី​ អ្នកនាំពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យ៉ែ​ម​ ប៉ុ​ញ្ញា​រិ​ទ្ធ​ បាន​បញ្ជាក់​ថា​ តំណាងរាស្ដ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ មិន​ចាប់អារម្មណ៍​ចំពោះ​ការ​លើក​ឡើង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាក់ទិន​នឹង​ការ​កាត់​ប្រាក់ខែ​នោះ​ឡើយ​៕

Share

Image
Image
Image