en     km
en     km

ការ​ប្រកួត​ស្ទូង​របស់​អង្គការ​សេ​ដាក​ដើម្បី​ឲ្យ​កសិករ​ដទៃ​យល់​ថា​ការ​ស្ទូង​បាន​ផល​ជាង​ស្រូវពង្រោះ​

Share

តាកែវ៖ ធ្លាប់តែ​មានការ​ប្រកួត​សេះ​ ប្រណាំង​រត់​ តែ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​បាន​ឭ​ពី​កម្មវិធី​ប្រកួត​ស្ទូង​របស់​អង្គការ​សេ​ដាក​ ដែល​ប្រព្រឹត្ត​ណ៍​ទៅ​កាលពី​ថ្ងៃ​ទី​០៣​ កញ្ញា​២០១៥​នៅ​ស្រុក​ត្រាំកក់​ ខេត្តតាកែវ​។​ ក្នុង​ការ​ប្រកួតប្រជែង​នោះ​ មាន​ប្រជាជន​មក​ពី​ខេត្ត​ចំនួន​៨​ខេត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​ តើ​សកម្មភាព​នៃ​ការ​ប្រកួត​ស្ទូង​មាន​លក្ខណៈ​បែប​ណា​?​

សំឡេង
 ​​ក្រុម​អ្នក​ចូល​ប្រកួត​ស្ទូងស្រូវ​កំពុង​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ និង​បាន​ដើរ​យ៉ាង​ស្វាហាប់​លើ​ភ្លឺស្រែ​ ក្រោយ​កម្តៅថ្ងៃ​ប្រហែល​ម៉ោង​១១​ព្រឹក​ ឆ្ពោះទៅ​កាន់​វាលស្រែ​សំណាប​ ដើម្បី​ប្រកួត​ដកសំណាប​ដោយ​មាន​អ្នកខ្លះ​ទ​ទូល​ក្រមា​ អ្នកខ្លះ​ពាក់មួក​។​

​មើលទៅ​អ្នក​ប្រកួត​ និង​ គណៈកម្មការ​ហាក់​មិន​មាន​ភាព​ហត់នឿយ​ទាល់តែ​សោះ​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពួក​គេ​បាន​បង្ហាញ​ទឹកមុខ​យ៉ាង​សប្បាយ​រីករាយ​ទៀត​ផង​។​ លោក​បៅ​ វុ​ទ្ធី​ ជា​នាយក​កម្មវិធី​របស់​អង្គការ​សេ​ដាក​ និង​ ជា​អ្នក​រៀបចំ​ការ​ប្រកួត​ស្ទូង​នេះ​បាន​មាន​ប្រសាសន៍​នៅ​ក្រោម​ដើមកា​ស្យា​នៅ​ខា​មុខ​វាលស្រែ​ និង​មុខ​អ្នកចូលរួម​ប្រកួត​ថា​ ការ​រៀបចំ​កម្មវិធី​នេះ​ឡើង​ដើម្បី​រក​ឲ្យ​ឃើញ​លក្ខណៈ​ថ្មី​នៃ​ការ​ស្ទូង​ និង​ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ការ​ស្ទូង​ជាដើម​ ។
150910-sreyoun-feature-01-dara-ed
ចំពោះ​អ្នក​ដែល​អាច​ចូលរួម​ប្រកួត​បាន​ ត្រូវ​តែ​ជា​កសិករ​ដែល​ទទួល​ចូល​ក្នុង​គម្រោង​ បវ​ស​ របស់​អង្គការ​សេ​ដាក​ ហើយ​តម្រូវ​ឲ្យ​ពួក​គាត់​ចុះ​ឈ្មោះ​ក្នុង​ការ​ប្រកួត​ដោយ​បង់ថ្លៃ​ចុះ​ឈ្មោះ​១០.០០០​រៀល​ក្នុង​បេក្ខជន​មួយ​រូប​ ។​ លោក​បៅ​ វុ​ទ្ធី​ថា​ អ្នក​អាច​ចូល​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​សុទ្ធ​សឹង​ជា​ជម្រើស​ជើងឯក​លេខ​មួយ​ លេខ​ពីរ​មក​ពី​បណ្តា​ខេត្ត​ចំនួន​ ៨​ មាន​ដូច​ជា​ ខេត្តតាកែវ​ កំពង់ស្ពឺ​ កំពង់ធំ​ កំពង់​ឆ្នាំ​ កំពត​ សៀមរាប​ ត្បូងឃ្មុំ​ ព្រៃវែង​ លោក​បាន​បន្ត​ថា​ប្រជា​ពល​អ្នក​ឈ្នះ​និង​ទទួល​បាន​រង្វាន់​ ។

មុន​នឹង​ចាប់ផ្តើម​ការ​ប្រកួត​ លោក​បៅ​ វុ​ទ្ធី​ក៏​បាន​បង្ហាញ​លក្ខន្តិកៈ​របស់​កម្មវិធី​មួយ​ចំនួន​ដល់​អ្នកចូលរួម​ប្រកួត​ផង​ដែរ​ ដូច​ជា​ ត្រូវ​ដកសំណាប​ណា​ដែល​មាន​ដើម​ថ្លោស​ និង​ស្ទូង​ត្រង់​ជួរ​ហើយ​លឿន​ ចំណែក​អ្នក​ត្រៀម​ប្រកួត​បាន​ឈរ​ស្ដាប់​យ៉ាង​យកចិត្តទុកដាក់​ និង​កាន់​ថង់​ប្លា​ស្ទិ​ច​ពណ៌​ស​មួយម្នាក់​ ដើម្បី​ទុកដាក់​សំណាប​។​

នៅ​កណ្តាល​វាលស្រែ​ ដែល​អម​ជុំវិញ​ទៅ​ដោយ​ជួរ​ភ្នំ​ដែល​មាន​ពណ៌​បៃតង​ស្រស់​ ក្រុម​អ្នក​ប្រកួត​ទាំងអស់​បាន​ប្រឹងប្រែង​ដកសំណាប​រៀងៗ​ខ្លួន​ ព្រោះថា​ការ​ប្រកួត​តម្រូវ​ឲ្យ​ដក​តែ​១០​នាទី​ប៉ុណ្ណោះ​ ។​

អ្នកចូលរួម​ប្រកួត​ ចំអកចំអន់​គ្នា​លេង​ និង​ច្រៀង​កម្សាន្ត​ ធ្វើ​បរិយាកាស​កាន់តែ​សប្បាយ​រីករាយ​។​ នៅ​ក្នុង​ពេល​នោះ​អ្នក​ចូល​រួម​ប្រ​តួ​តម្នាក់​មក​ពី​ខេត្ត​ កំពង់ឆ្នាំង​ ដៃ​កំពុង​ដកសំណាប​យ៉ាង​ញាប់​ បាន​ង្ហា​ញ​ក្ដី​សង្ឃឹមថា​ គាត់​នឹង​យកឈ្នះ​ក្នុង​កម្មវិធី​នេះ​។

ក្រោយ​ពី​ដកសំណាប​ហើយ​ក្រុម​អ្នក​ប្រកួត​ក៏​បាន​បន្ត​ចុះ​ស្ទូង​ក្នុង​ស្រែ​ ដែល​គេ​បាន​ត្រៀម​រួច​ជា​ស្រេច​ ។​ មុន​ពេល​ចុះ​ប្រកួត​ គណៈកម្មការ​បាន​ប្រកាស​ឲ្យ​អ្នក​ប្រកួត​គោរព​តាម​គោលការណ៍​ស្ទូង​ឲ្យ​ត្រង់​ជួរ​ និង​ស្ទូង​ឲ្យ​បាន​គុម្ព​ច្រើន​។​

​ស្រប​ពេល​អ្នកចូលរួម​ប្រកួត​កំពុង​តែ​ប្រឹងប្រែង​ស្ទូង​ដើម្បី​ជោគជ័យ​ទាំងអស់​គ្នា​ គណៈកម្មការ​ក៏​ប្រកាស​ពី​ពេលវេលា​ ធ្វើ​ឲ្យ​អ្នក​ស្ទូង​ទាំងអស់​ដឹង​ពេលវេលា​ និង​បង្កើន​ល្បឿន​កាន់តែ​ខ្លាំង​ឡើង​ ។​ ក្រោយ​ពី​ស្ទូង​រួចរាល់​មេ​ឃា​ក៏​បង្អុរ​ភ្លៀង​ ។​ អ្នក​ប្រកួត​ទាំងអស់​ទៅ​រក​កន្លែង​ជ្រក​ភ្លៀង​ដោយ​ខ្លះ​អង្គុយ​ ខ្លះ​ឈរ​ រង់ចាំ​ស្តាប់​លទ្ធផល​ ។​

​គណៈកម្មការ​បាន​ប្រកាស​លទ្ធផល​ថា​ អ្នកស្រី​ ស៊ុន​ គុ​ន្ធា​ កសិករ​មក​ពី​ខេត្តកំពត​ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ ។​ អ្នកស្រី​​បាន​លើក​ឡើយ​ទាំង​សេចក្តី​សប្បាយ​រីករាយ​ថា​ អ្នកស្រី​សប្បាយចិត្ត​ណាស់​ចំពោះ​ការ​បង្កើត​ឲ្យ​មានកម្ម​វិធី​នេះ​ឡើង​ ។​ អ្នកស្រី​បន្ថែម​ថា​ អ្នកស្រី​ចង់​ឲ្យ​មានការ​បង្កើត​កម្មវិធី​បែប​នេះ​បន្ត​ទៀត​។​

លោក​យ៉ង​សាំង​កុមារ​ ប្រធាន​អង្គការ​សេ​ដាក​មាន​ប្រសាសន៍​ថា​ លោក​រំពឹង​ថា​ក្រោយ​ពី​កម្មវិធីរ​ប្រកួត​ស្ទូង​ហើយ​ គឺ​ចង់​បង្ហាញ​ដោយ​លើកទឹកចិត្ត​ឲ្យ​កសិករ​ដទៃ​ ឲ្យ​ពួក​គាត់​ធ្វើស្រែ​ដោយ​ស្ទូង​ចៀសវាង​ការ​ពង្រោះ​ស្រូវ​ ទើប​វាទ​ទួល​បាន​ទិន្នផល​ខ្ពស់​។​

Share

Image
Image
Image