en     km
en     km

ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ ចាប់ផ្ដើម​ហើយ​ នៅ​ថ្ងៃនេះ

Share

​ការ​បោះ​ឆ្នោត​ ជ្រើសរើស​ប្រធានាធិបតី​នៃ​ប្រទេស​ហ្វី​លី​ពី​ន​ ចាប់ផ្ដើម​ជាមួយនឹង​ការ​រឹត​បន្តឹង​ សន្តិសុខ​យ៉ាង​ ខ្លាំង​ ដោយ​ មានការ​ដាក់​ប៉ូលិស​ ជាង​១០​ម៉ឺន​នាក់​ ចំ​ពេល​មានការ​ព្រួយបារម្ភ​ អំពី​ការ​ផ្ទុះ​ហិង្សា​ ។​

philippines-election
​ការ​រឹត​បន្តឹង​ សន្តិសុខ​ នៅថ្ងៃ​បោះ​ឆ្នោត​ ជ្រើសរើស​ប្រធានាធិបតី​នៃ​ប្រទេស​ហ្វី​លី​ពី​ន។ រូបភាព៖BBC

​តាម​សេចក្ដីរាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បេក្ខជន​ តំណែង​ ប្រធានាធិបតី​ មាន​ ៥​ រូប​ ។​ BBC​ បន្ថែម​ថា​ក្នុង​អំឡុង​យុទ្ធនាការ​ មាន​មនុស្ស​ស្លាប់​ ១៥​នាក់​ ។​​

​ប្រធានាធិបតី​ ចូល​នី​វត្ត​ន៍​ Benigno​ Aquino​ ប្រកាស​ឱ្យ​ ប្រជាជន​ចេញ​ទៅ​បោះ​ ឆ្នោត​ ដោយ​ ភាព​អត់ធ្មត់​ និង​អហិង្សា​ ។​ បេក្ខជន​នាំមុខ​គេ​ គឺ​ លោក​ Rodrigo​ “Digong”​ Duterte​ ជា​អភិបាលក្រុង​ Davao​ នៅ​ភាគ​ខាងត្បូង​ប្រទេស​ ។​ ​ប្រជាជន​ មានឈ្មោះ​បោះ​ឆ្នោត​ ជាង​៥៤​លាន​នាក់​ ។​ ប្រទេស​មាន​ ដី​កោះ​ ៧០០០​កោះ​ ។​​

ប្រទេស​ហ្វី​លី​ពី​ន​មាន​ ប្រវត្តិ​ ហិង្សា​ នយោបាយ​ ខ្លាំង​ជាងគេ​ នៅ​ អាស៊ី​អាគ្នេយ៍​ ៕​​

ប្រភព​:BBC​

Share

Image
Image
Image