en     km
en     km

ការ​ធ្វើ​កូដកម្ម​របស់​អ្នក​បើករថយន្ត​ក្រុង​ក្រុមហ៊ុន​កា​ពី​តូ​ល​ឈាន​ដល់​ថ្ងៃ​ទី ​២ ​ហើយ​

Share

cvoer-protest-of-Capitol's-drivers
នៅ​​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​អ្នក​បើករថយន្ត​ក្រុង​ ក្រុមហ៊ុន​កា​ពី​តូ​ល​ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២​ហើយ​។​ នៅ​ថ្ងៃនេះ​ដែរ​ ក្រុម​អ្នក​បើករថយន្ត​ក្រុង​បាន​នាំ​គ្នា​មក​ដល់​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ដែល​សមត្ថកិច្ច​ រារាំង​ និង​ដល់​រឹបអូស​យក​មេក្រូ​ពី​ក្រុម​កម្មករ​ និង​មានការ​រុញច្រាន​គ្នា​។​

​រាយការណ៍​ព័ត៌មាន​ដោយ​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ៖

​ក្រុម​កម្មករ​បើករថយន្ត​ក្រុង​ឱ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ ប្រមាណ​ជិត​ ៤០​ នាក់​ បាន​នាំ​គ្នា​មក​តវ៉ា​ នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​៣១​ ធ្នូ​នេះ​ ដើម្បី​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​ជួយ​ដោះស្រាយ​បញ្ហា​សមត្ថកិច្ច​រារាំង​ និង​រឹបអូស​ឧបករណ៍​បំពង​សំឡេង​របស់​ពួក​គេ​។​

​អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា​ លោក​ អៀន​ គឹ​ម​ហ៊ុន​ និយាយ​ថា​ ការ​ធ្វើ​កូដកម្ម​នេះ​លោក​បាន​ផ្តល់​ដំណឹង​ជូន​ដល់​សាលា​រាជធានី​ និង​អាជ្ញាធរ​រួចរាល់​ហើយ​ ហើយ​ការ​ធ្វើ​កូដកម្ម​នេះ​ គឺ​គ្រាន់តែ​ស្រែក​ទាមទារ​នៅ​ពី​ខាង​មុខ​ក្រុមហ៊ុន​ ដែល​មា​នទី​តាំងនៅ​ខាង​មុខ​ផ្សារ​អូរ​ឫស្សី​ ដោយ​មាន​កាន់​បដា​ តែ​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​ រារាំង​ និង​រឹបអូស​យក​សម្ភារៈ​ទៅ​វិញ​។​

«​យើង​ជូនដំណឹង​ឱ្យ​អាជ្ញាធរ​ បានដឹង​បានឮ​ គាត់​ចូលរួម​ការពារ​អ្នកចូលរួម​ធ្វើ​កូដកម្ម​ បើ​គាត់​ចូលរួម​រៀបចំ​សណ្ដាប់ធ្នាប់​ ប៉ុន្តែ​យើង​ទៅ​ឈរ​នៅ​ទីលាន​គ្មាន​មនុស្ស​ ឈរ​ស្រែក​ត្រឹមត្រូវ​ដល់​ពេល​ស្រែ​យូរ​ទៅ​  មិនដឹង​ក្រុមហ៊ុន​មាន​មានគំនិត​យ៉ាងម៉េច​យក​មេក្រូ​ខ្ញុំ​កំពុងនិយាយ​ កាច់​ដៃ​ខ្ញុំ​ចង់​បាក់​…»​។​

​អ្នក​បើករថយន្ត​ក្រុង​ឱ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​រយៈពេល​ ១០​ ឆ្នាំ​មក​ហើយ​ គឺ​លោក​ សំ​ វិចិត្រ​  បាន​និយាយ​ថា​ លោក​មក​សាលា​រាជា​ធានី​ភ្នំពេញ​ដោយសារ​ចង់ឱ្យ​សាលា​រាជធានី​ ជួយ​អន្តរាយ​គម​ន៍​ ដល់​សមត្ថ​កិច្ចការ​រារាំង​មិន​ឱ្យធ្វើ​កូត​កម្ម​របស់​ពួក​គាត់​ ដើម្បី​ឱ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ ទទួលយក​បុគ្គលិក​ ដែល​ក្រុមហ៊ុន​បញ្ឈប់​ចំនួន​ ៤៥​ នាក់​ចូល​មក​ធ្វើការ​វិញ​។​ លោក​ថា​ សមត្ថកិច្ច​ បាន​ហែក​បដា​ និង​យក​មេក្រូ​របស់​ពួក​គាត់​។​

«​ក្រុម​អាជ្ញា​ធរមាន​បំណង​អាក្រក់​ ចាប់​មេក្រូ​របស់​ពួក​ខ្ញុំ​តែ​ចាប់​មិន​បាន​ដោយសារ​ ពួក​ខ្ញុំ​ខំ​ការពារ​ ពួក​ខ្ញុំ​អត់​ជម្រើស​ ឥឡូវ​ពួក​ខ្ញុំ​ហែរ​ក្បួន​ពី​អូរ​ឫស្សី​ មក​ ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ឱ្យ​លោក​អភិបាល​រាជធានី​ជួយ​ដោះស្រាយ​ រ​យុ​ត្តិ​ធ៍​ម​ជូន​ពួក​ខ្ញុំ​»​។​

​បើ​តាម​លោក​ អៀន​ គឹ​ម​ហ៊ុន​ អគ្គលេខាធិការ​ សហព័ន្ធ​សហជីព​កម្មករ​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា​ ដែល​បាន​ចូល​ទៅ​ក្នុង​សាលា​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ សាលា​រាជធានី​នឹង​ជួយ​អន្តរាគមន៍​ ផ្ដល់​គ្រឿង​មេក្រូ​មក​ឱ្យ​ក្រុម​កម្មករ​មក​វិញ​ផង​ដែរ​។​

​យ៉ាងណា​ក៏​ដោយ​ ក្រុម​អ្នក​តវ៉ា​ និយាយ​ថា​ ពួក​គេ​នឹង​បន្ត​ការ​តវ៉ា​ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​ពួក​គេ​ ៤៥​ នាក់​ឱ្យ​ចូល​ធ្វើការ​វិញ​៕

Share

Image
Image
Image