en     km
en     km

ការសិក្សាបង្ហាញថា GDP កម្ពុជាអាចធ្លាក់ចុះជិត១០% ព្រោះការប្រែប្រួលអាកាសធាតុ

Share

ភ្នំពេញ ៖ យោងតាមលទ្ធផលសិក្សាស្រាវជ្រាវស្តីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចកម្ពុជាបង្ហាញឱ្យឃើញថា ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសកម្ពុជាធ្លាក់ចុះប្រមាណជិត១០% នៅត្រឹមឆ្នាំ២០៥០ ហើយប្រមាណ ២,៥% នៅត្រឹមឆ្នាំ២០៣០។

របាយការណ៍សិក្សាស្រាវជ្រាវនេះ ត្រូវបានផ្សព្វផ្សាយជាផ្លូវការកាលពីថ្ងៃទី ២៧មេសា ក្នុងកិច្ចប្រជុំរវាងមន្រ្តីនៃក្រសួងបរិស្ថានជាមួយនឹងឯកអគ្គរាជទូតប្រទេសស៊ុយអែតប្រចាំនៅកម្ពុជា។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃនេះ។

តាមរបាយការណ៍សិក្សានេះ ផលប៉ះពាល់ចម្បងដែលនាំឱ្យGDP កម្ពុជាធ្លាក់ចុះ គឺ ទីមួយ.ដោយសារផលិតភាពការងារមានការធ្លាក់ចុះ ព្រោះតែសីតុណ្ហភាពកើនឡើង។ ទីពីរ.គឺ ផលប៉ះពាល់នៃព្រឹត្តិការណ៍ធាតុអាកាសធ្ងន់ធ្ងរទៅលើហេដ្ឋារចនាសម្ព័ន្ធដែលជះឥទ្ធិពលទៅលើគ្រប់វិស័យនៃសេដ្ឋ កិច្ច។ និងទីបី. ប្រាក់ចំណូលមានការធ្លាក់ចុះដោយសារតែការខូចខាតផលដំណាំក្នុងវិស័យកសិកម្មក្នុងចន្លោះពីពេលបច្ចុប្បន្នរហូតដល់ឆ្នាំ២០៥០។

របាយការណ៍ដដែលបានបង្ហាញថា ការពង្រឹងគោលនយោបាយ និងការវិនិយោគបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុអាចបញ្ចៀសផលប៉ះពាល់បានច្រើនជាងពាក់កណ្តាល តាមរយៈការរួមបញ្ចូលគោលនយោបាយលើកទឹកចិត្តវិស័យឯកជនក្នុងការងារបន្ស៊ាំ និងការចំណាយសាធារណៈច្រើនជាងមុននៅក្នុងការងារបន្ស៊ាំ និងចាត់វិធានការនានាដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដែលមានប្រសិទ្ធផលនិងធន់នឹងអាកាសធាតុ៕

Share

Image
Image
Image