en     km
en     km

ការវាយប្រហារទៅលើវិហារម៉ុសនៅអាហ្កានីស្ថានសម្លាប់មនុស្សជិត៦០នាក់ 

Share

ការវាយប្រហារមួយទៅលើវិហារម៉ុសមូស្លីមនៅទីក្រុងកាប៊ុលកាលពីប៉ុន្មានម៉ោងមុននេះបានបណ្ដាលឱ្យមនុស្សយ៉ាងតិច៦០នាក់បានស្លាប់។

បណ្ដាញផ្សាយពត៌មានប៊ីប៊ីស៊ីបានចុះផ្សាយថា ក្រុមរដ្ឋឥស្លាមមួយនៅក្នុងប្រទេសនេះបានប្រកាសថាខ្លួនគេជាអ្នកទទួលខុសត្រូវ។នៅរយៈពេលមួយសប្ដាហ៍មកនេះក្រុមនិកាយសីហាបានក្លាយជាគោលដៅនៃការវាយប្រហាររបស់ពួកភេរវកម្មរដ្ឋឥស្លាមដែលនាំឱ្យមនុស្សយ៉ាងតិច១៧៦នាក់បានស្លាប់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយថាអំពើវាយប្រហារនេះ គឺជាការសងសឹកក្នុងជម្លោះសាសនាប៉ុន្ដែពួកភេរវជនបានឆ្លៀតប្រើប្រាស់រូបភាពនេះដើម្បីបង្កអសន្ដិសុខ។

អំពើវាយប្រហារដូចគ្នានេះកាលពីខែសីហា បានសម្លាប់មនុស្សយ៉ាងតិច ២០នាក់ ហើយនៅក្នុងខែឧសភាកន្លងមកនេះដែរគឺនៅទីក្រុងកាប៊ុលមានអំពើដូចនេះដែរគឺសម្លាប់មនុស្ស៥០នាក់និងរងរបួស៤០០នាក់។

អាហ្កានីស្ថានរងការហែកហួរដោយអំពើភេរវកម្មរយៈពេលជាងមួយទសវត្សមកហើយចាប់តាំងពីរបបតាលីបាន់បានដួលរលំ នៅឆ្នាំ២០០៣មក៕

Share

Image
Image
Image