en     km
en     km

ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នឹងប្រព្រឹទ្ធទៅនៅថ្ងៃទី១៤ មករា ឆ្នាំ២០១៨​

Share

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់យកថ្ងៃអាទិត្យ​ ទី ១៤ខែមករា ឆ្នាំ២០១៨ ​ជាកាលបរិច្ឆេទនៃការបោះឆ្នោត​​​ជ្រើសតាំងសមាជិក​​ព្រឹទ្ធសភា សម្រាប់និតិកាល​ទី៤​ ។

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ស៊ិក ប៊ុនហុក ​បាន​​ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំបោះឆ្នោត​​ជ្រើសតាំង​​សមាជិកព្រឹទ្ធសភា​​ នីតិកាល​​​ទី​៤ ឆ្នាំ២០១៨ នៅទីស្នាក់ការគ.ជ.ប ព្រឹកនេះថា ​ការបោះឆ្នោតព្រឹទ្ធសភានិតិកាលទី៤នេះ ​​​​​​​មានការប្រែប្រួល​​ខ្លះ​ៗ​​​​ខុសពីការ​​បោះឆ្នោត​និតិកាលទី៣ ​​ដោយ​ចំនួនអាសនៈកើនឡើងពី ៦១​ ទៅ៦២ ​អាសនៈ។

លើសពីនេះ សមាជិកព្រឹទ្ធសភា​​ចំនួន​៥៨រូប​​ និងត្រូវ​​​​​បោះឆ្នោតជ្រើសតាំងតាមរយៈ​ការបោះឆ្នោត​​អសកល​​ សមាជិក​ព្រឹទ្ធសភា ចំនួន២រូបតែងតាំងដោយ​ព្រះមហាក្សត្រ និង២រូបទៀត​ជ្រើសតាំងដោយរដ្ឋ។

​លោកបន្ថែមថា ចំនួនអង្គអ្នកបោះឆ្នោត ក៏កើនឡើង​ពី ​១១,៤៧៦នាក់ ទៅ១១,៦៩៥នាក់។ ​ចំណែករយៈពេល​នៃការឃោសនា​ត្រូវបានកាត់បន្ថយពី​​២១ថ្ងៃ មក១៤ថ្ងៃវិញ។

លោកបន្ត ​ការចុះឈ្មោះសម្រាប់បេក្ខភាពដែលត្រូវមានសិទ្ធិបោះឆ្នោត ​គឺ​​ចាប់ផ្តើម​ពីថ្ងៃទី១៩ ខែតុលា រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា​​ ឆ្នាំ២០១៧។

ការ​​​​បោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា​​សម្រាប់និតិកាលពី៤នេះ មាន​៨ភូមិភាគ។

អង្គអ្នកបោះឆ្នោតព្រឹទ្ធសភា គឺជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេស ៕

Share

Image
Image
Image