en     km
en     km

ការនំាចេញសម្លៀកបំពាក់និងស្បែកជើងកើន៤ពាន់លានដុល្លារ

Share

កម្មការិនីរោងចក្រសម្លៀកបំពាក់មួយកន្លែងនៅរាជធានីភ្នំពេញ។ប្រភពរូបភាព៖ facebook សម្តេច ហ៊ុន សែន

ភ្នំពេញ៖ ការនំាចេញសម្លៀកបំពាក់ និងស្បែកជើងកើនឡើងរហូតដល់ ៤ ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែដើមឆ្នំា២០១៨។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបង្ហាញថា ការនំាចេញសម្លៀកបំពាក់ និងស្បែកជើងកើនឡើងរហូតដល់៤ ពាន់លានដុល្លារក្នុងឆមាសទី ១ ដើមឆ្នំា ២០១៨នេះ។ ការនំាចេញនេះកើនឡើង ១១ ភាគរយ ដោយកើនឡើងជិតទ្វេដងគឺ ៦, ៩ ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នំាមុន។

ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាជាមួយសហរដ្ឋអាមេរិកមានការកើនឡើងខ្ពស់គួរឲ្យគាត់សម្គាល។ ទំនិញកម្ពុជាទៅសហរដ្ឋអាមេរិកកើនឡើងពី ៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នំាៗ រហូតដល់ ១៦០ លានដុល្លារអាមេរិក ត្រឹមរយៈពេល ៦ ខែដើមឆ្នំា២០១៨នេះ។

ក្រៅពីទីផ្សារនំាចេញសម្លៀកបំពាក់ និងស្បែងជើងទៅសហភាពអឺរ៉ុប កម្ពុជាក៏នំាចេញទៅប្រទេសជប៉ុន កាណាដា កូរ៉េខាងត្បូង ជាដើម។

សហភាពអឺរ៉ុបជាទីផ្សារធំជាងគេដែលនំាសម្លៀកបំពាក់ពីកម្ពុជាក្នុងទំហំទឹកប្រាក់កើនឡើងប្រមាណជាង ៥ ពាន់ លានដុល្លារក្នុងមួយឆ្នំាៗ។ ចំណែកសហរដ្ឋអាមេរិកវិញជាទីផ្សារនំាចូលសម្លៀកបំពាក់ពីកម្ពុជាទី២ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារក្នុងមួយឆ្នំាៗ។

ហភាពអឺរ៉ុបបានរិះគន់កំណត់ត្រាសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាហើយបានបញ្ជាក់ថាខ្លួនកំពុងពិចារណាឡើងវិញនូវកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ«អ្វីទំាំងអស់លើកលែងតែអាវុធ Everything But Arms» សម្រាប់ប្រទេសកម្ពុជា ក្រោយមានបេសកម្មស្វែងរកការពិតនៅកម្ពុជាកាលពីថ្មីនេះ។

លោក អាត់ ធន់ ប្រធានសហជីពសហភាពការងារកម្ពុជា បានឲ្យដឹងថា កត្តានំាចេញកើនឡើងដោយសារការបញ្ជាទិញពីទីផ្សារអន្តរជាតិ ពង្រឹងគុណភាពការផលិត និងស្ថានភាពនយោបាយ និសិទ្ធិមនុស្សនៅក្នុងតំបន់។

កម្មកររោងចក្រប្រមាណជាង ៧០ ម៉ឺននាក់ កំពុងបម្រើការងារវិស័យវាយន្តភណ្ឌ ដែលភាគច្រើនជាស្រ្តី៕

Share

Image
Image
Image