en     km
en     km

ការនាំចេញផលិតផលកម្ពុជាកើនឡើង៤ភាគរយនៅឆ្នាំ២០១៨ ក្នុងទឹកប្រាក់១១ពាន់២រយលានដុល្លារ

Share

ភ្នំពេញ៖ កម្ពុជានាំចេញផលិតផលក្នុងទឹកប្រាក់ប្រមាណ ១១ពាន់ ២រយលានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០១៨ដែលធៀបទៅនឹងឆ្នាំមុនគឺកើនដល់ ៤ ភាគរយ។ ស្របពេលនេះដែរ សេដ្ឋកិច្ចកម្ពុជាកើនឡើង ៧,៣ភាគរយក្នុងឆ្នាំនេះ ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្មដែលស្រង់មកចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ ចេញផ្សាយនៅថ្ងៃចន្ទ ទី ២៤ធ្នូ។

ការនាំចេញបានមកពីកត្តា នាំចេញនូវឧស្សាហកម្មវាយនភ័ណ្ឌសម្លៀកបំពាក់ ទេសចរណ៍ កសិកម្ម និង វិស័យសំណង់នៅកម្ពុជា។ នេះបើតាមប្រសាសន៍របស់ប្រធានស្ដីទី នៃធនាគារជាតិនៃកម្ពុជា អ្នកនាង នីវ ចាន់ថា ។

តួលេខរបស់រដ្ឋាភិបាលបានចង្អុលបង្ហាញថា សម្លៀកបំពាក់ និងស្បែកជើង នាំចេញកើនឡើងដល់ទៅ ៤​ពាន់លាន១០០ លានដុល្លារសហរដ្ឋអាមេ រិក នៅឆមាសដំបូង គឺកើន១១ភាគរយកាលពីឆ្នាំទៅមិញដដែល វិស័យនេះបានទាក់ទាញវិនិយោគបរទេសនូវទៅប្រាក់ក្នុងឆមាសដំបូង គឺដល់ ទៅ ២ពាន់ ១៥រយលានដុល្លារសហរដ្ឋអាមេរិក។

ថ្លែងក្នុងសន្និសីទប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម លោក រដ្ឋមន្រ្ដី ប៉ាន់ សូរស័ក្ក បានអះអាងថា ផលិតផលកម្ពុជាបាននាំទៅកាន់់១៤៧ប្រទេសលើពិភពលោករួមទាំងក្នុងតំបន់ផងដែរ។

លោកមានប្រសាសន៍បន្ថែមទៀតថា កំណើននេះបាននាំឱ្យកម្ពុជាបានដឹងពីសន្ទុះនៃផលិតផលកសិកម្ម និង ឧស្សាហកម្ម ដែលទំហំនៃការនាំចេញនេះគឺស្មើនឹង៦០ភាគរយនៃផលិតផលជាតិក្នុងស្រុករបស់ប្រទេសកម្ពុជា។​

លោក អ៊ុក ទី អគ្គនាយកដ្ឋានរដ្ឋបាលនិង ហិរញ្ញវត្ថុ បានថ្លែងថា ផលិតផលនាំចេញសំខាន់នោះរួមមាន សម្លៀកបំពាក់ស្បែកជើង កង់ កៅស៊ូ អង្ករ ក្ដួច ម្រេច ប្រេងដូច និង គ្រាប់ធុញ្ញជាតិដទៃទៀត។

ដោយឡែកផលិតផលនាំចូលវិញ គឺមកពីតំបន់អាស៊ីអាគ្នេយ៍ទាំងមូលដោយនាំចូលក្នុងទឹកប្រាក់ប្រមាណ ១៣ ពាន់៧រយលានដុល្លារ នៅឆ្នាំ២០១៨ កើនដូចគ្នាគឺ ៥, ៧​ភាគរយគឺកើន ជាងឆ្នាំ២០១៧។​នេះបើតាមរបាយការណ៍ចុងឆ្នាំរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

ក្នុងឆ្នាំ២០១៨នេះ ​ស្ថាប័នអន្ដរជាតិមួយចំនួន បានព្យាករណ៍ស្រដៀងគ្នាទាក់ទិនទៅនឹង មូលនិធិរូបិយវត្ថុអន្ដរជាតិដែលថា កម្ពុជាមានរង្វាស់សេដ្ឋកិច្ច ៧, ២៥ភាគរយ។តែធនាគារពិភពលោកនិង ធនាគារអភិវឌ្ឍន៍អាស៊ីថា មាន ៧ភាគរយ ដែលជារួមលទ្ធផលនេះបានមកពីការសម្រេចបាននូវសង្វាក់ផលិតកម្មឱ្យមានភាពរហ័សជាងមុន សម្រេចបាននូវឥណទានធំៗ និង ទាក់ទងនឹងវិស័យអចលនទ្រព្យនៅកម្ពុជា។

ក្នុងនោះគេមិនអាចប្រកែកបានទេថា វិស័យទេសចរណ៍ឯណោះ បាននាំឱ្យ គោលនយោបាយកញ្ចប់ហោះហើររួមរបស់អាស៊ានបានទទួលភ្ញៀវច្រើនជាងឆ្នាំមុន​ដែលក្នុងនោះជនជាតិចិនគឺជាអ្នកទេសចរណ៍នាំមុខគេនៅអាស៊ីអាគ្នេយ៍ គឺ រហូតដល់ជាង ១លាន់នាក់មកកាន់កម្ពុជានៅរយៈពេល ១០ខែដំបូងក្នុងឆ្នាំនេះ ដែលកើនជាង ៧១ភាគរយ។

ជាការកត់សម្គាល់ដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា រួមមាន  សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បួង ជប៉ុន ថៃ វៀតណាម សឹង្ហបុរី និង​ម៉ាឡេស៊ី។ តែថ្មីៗនេះ សហភាពអឹរ៉ុប កំពុងតែប្រតិបត្តិដំណើរការ លើការដកការអនុគ្រោះពន្ធ ក្នុងក្របខណ្ឌ EBA ពីប្រទេសកម្ពុជាក្រោមហេតុផល ចម្រូងចម្រាស់នៃសិទ្ធិមនុស្សនិង ប្រជាធិបតេយ្យ ខណៈដែលវៀតណាមកំពុងតែទទួលបានប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសហភាពអឺរ៉ុបនេះ ៕

អត្ថបទប្រែសម្រួលដោយ កញ្ញា ឆោម ពៅនិកា

Share

Image
Image
Image