en     km
en     km

កាណាដា អង់គ្លេសប្រតិកម្មអ៊ីរ៉ង់ ករណីបាញ់ធ្លាក់យន្ដហោះអ៊ុយក្រែន

Share

ទាំងបណ្ដាញផ្សាយព័ត៌មានBBC និង​CNNបានចុះផ្សាយនៅថ្ងៃទី១០មករានេះ អំពីប្រតិកម្មលោកនាយករដ្ឋមន្រ្ដីពីរប្រទេសសាម៉ីជនរងគ្រោះគឺអង់គ្លេសនិង កាណាដាដោយថាអ៊ីរ៉ង់មានកំហុសដែលបណ្ដាលឱ្យគ្រាប់មីស៊ីលហោះទៅប៉ះយន្ដហោះ អ៊ុយក្រែនដែលផ្ទុកអ្នកដំណើរ១៧៦នាក់ហើយផ្ទុះស្លាប់ទាំងអស់។

ដំបូងBBCស្រង់សម្ដីពួកមន្រ្ដីអាមេរិកមកចុះផ្សាយថាគឺមន្រ្ដីអាមេរិកបានរក ឃើញថាយន្ដហោះប៊ូអ៊ីន៧៣៧-៨០០ពិតជាត្រូវបានប៉ះទង្គិចដោយគ្រប់មីស៊ីលមួយគ្រាប់។BBCបានបញ្ជាក់ទៀតថាមន្រ្ដីអាមេរិកទាំងនោះបានរកឃើញ យន្ដហោះនោះផ្ទុះធ្លាក់ដោយការចាប់បានពីប្រព័ន្ធផ្កាយរណបរបស់អាមេរិកគឺវាផ្ទុះធ្លាក់ស្របពេលដែលមីស៊ីល២គ្រឿងបានហោះសំដៅប៉ះទង្គិចវា ហើយមួយគ្រាប់បានចំគោលដៅដោយអចេតនា។

បន្ទាប់មកក្រោយពីសរុបទំហំនៃការខូចខាត ដែលកាណាដាបាត់បង់ប្រជាពលរដ្ឋ៦៣នាក់លើឧបទ្ទវហេតុធ្លាក់យន្ដហោះលោក ចាស្ទីនទ្រូដូ ប្រធានាធិបតីកាណាដាអះអាងថាកាណាដា ចារកម្មកាណាដានិងរួមនឹងចារកម្មរបស់សម្ព័ន្ធមិត្តកាណាដាបង្ហាញថាយន្ដហោះអ៊ុយក្រែនត្រូវបានបាញ់ធ្លាក់ដោយមីស៊ីលអ៊ីរ៉ង់។លោកបានឱ្យមានការស៊ើបអង្កេតស្វែងរកបុព្វហេតុនៃការធ្លាក់នោះ ប៉ុន្ដែលោកមិនបានលំអិតពីព័៌មានបន្ថែមអំពីភស្ដុតាងនិងប្រភពចារកម្មក្រៅពីផ្ដល់នូវសារព័ត៌មានCNNវីឌីអូមីស៊ីលហោះបុកនឹងយន្ដហោះនោះ។

យ៉ាងណាក្នុងសន្និសីទនាទីក្រុងអូតាវ៉ាលោកថានេះប្រហែលជាអចេតនាទេ។

មិនប៉ុន្មានពីសន្និសីទកាសែតលោកនាយករដ្ឋមន្រ្ដីកាណាដានាយករដ្ឋមន្រ្ដីអង់គ្លេសបូរីស ចនសិនក៏បានអះអាង រួមតាមរយៈចារកម្មប្រទេសរបស់លោកថាមីស៊ីលអ៊ីរ៉ង់បុកចំយន្ដហោះអ៊ុយក្រែនមែន។តែលោកនិងកាណាដានឹងចូលរួមយ៉ាងពេញលេញបើកការស៊ើបអង្កេតយ៉ាងតម្លាភាពថាតើវាជាចេតនាឬក៏អចេតនានោះដោយលោកក៏សន្និដ្ឋានដូចនាយករដ្ឋមន្រ្ដីកាណាដាដែលថាមីស៊ីលនោះអាចនឹងគ្មានចេតនាបាញ់មកយន្ដហោះអ្នកដំណើរទេ។

មន្រ្ដីបញ្ចកោណនិងមន្រ្ដីចារកម្មអាមេរិកបានប្រាប់សារព័ត៌មានNews weekថា មន្រ្ដីចារកម្មអ៊ីរ៉ាក់ក៏បានដឹងថាយន្ដហោះរបស់អ៊ុយក្រែននេះពិតជាត្រូវបានប៉ះទង្គិចជាមួយនឹងគ្រាប់មីស៊ីលផលិតដោយប្រទេសរុស្ស៊ីSA-15មួយគ្រាប់។ស្របពេលនេះប្រធានាធិបតីអាមេរិកបានដាក់ការសង្ស័យថាយន្ដហោះនោះគឺអ៊ីរ៉ង់អាចនឹងមានចេតនាធ្វើឱ្យប៉ះទង្គិចទៀតផងហើយថានេះជាកំហុសមន្រ្ដីអ៊ីរ៉ង់ណាម្នាក់ទៀតហើយ។ភ្លាមៗបន្ទាប់ពីយន្ដហោះនោះធ្លាក់ក្រោយពីហោះឡើងពីព្រលានយន្ដហោះតេអេរ៉ង់៦នាទីប៉ុណ្ណោះក៏បានផ្ទុះធ្លាក់។មន្រ្ដីអ៊ុយក្រែនក៏សង្ស័យពីការប៉ះទង្គិចដោយសារគ្រាប់មីស៊ីលនេះផងដែរអាជ្ញាធរអ៊ីរ៉ង់ព្យាយាមបដិសេធហើយមិនប្រគល់ប្រអប់ខ្មៅឱ្យក្រុមហ៊ុនប៊ូអ៊ីងអាមេរិកពិនិត្យនោះទេ។

ឆ្លើយនឹងសារព័ត៌មានCNNប្រមុខអាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់បានសង្ស័យពីការបំផ្លើសរបស់អាមេរិក។លោកAli Abedzadehនិយាយថា បើរ៉ុកកែតប៉ះយន្ដហោះមែន វានឹងធ្លាក់យ៉ាងលឿនបំផុតដោយកម្លាំងទំនាញ។តែគាត់សួរដេញវិញថា បើយន្ដហោះបុកដោយរ៉ុកកែតមែនម៉េចក៏អ្នកបើកព្យាយាមត្រឡប់ទៅព្រលានយន្ដហោះវិញ។គាត់បានប្រាប់ថាប្រអប់ខ្មៅគឺនៅក្នុងដៃអ៊ីរ៉ង់តែវាបានខូចខាតហើយអ៊ីរ៉ង់ត្រូវការការជួយបកស្រាយកូដសម្ងាត់ឱ្យចេញតែមិនអីអ៊ីរ៉ង់ខ្លួនឯងក៏អាចបកចេញបានដែរតែយើងនឹងធ្វើការនឹងអ៊ុយក្រែនឬក៏អ្នកជំនាញបារាំងឬកាណាដា។

យន្ដហោះប៊ូអ៊ីងធុន៧៣៧ដែលមានជើងហោះហើរពីទីក្រុងតេអេរ៉ង់ទៅរដ្ឋធានីអ៊ុយក្រែនគី់វបានធ្លាក់ក្រោយពីហោះហើរបានប៉ុន្មាននាទីពីតេអេរ៉ង់ដោយបានធ្លាក់នៅលើទឹកដីអ៊ីរ៉ង់។ភ្លាមៗនៃពេលកើតហេតុថ្ងៃពុធអ៊ីរ៉ង់បដិសេធមិនឱ្យប្រអប់ខ្មៅទៅក្រុមហ៊ុនប៊ូអ៊ីងរបស់អាមេរិកនោះទេដោយហេតុថាខ្លាចអាមេរិកសំណូកនិងបង្ខូចព័ត៌មាន។តែនៅថ្ងៃសុក្រនេះអាជ្ញាធរអាកាសចរណ៍បានបើកឱ្យមានការចូលរួមស៊ើបអង្កេតល្អិតល្អន់រួមគ្នាយ៉ាងទូលាយវិញហើយ។

សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃពុធម៉ោងនៅអ៊ីរ៉ាក់អ៊ីរ៉ង់ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបាញ់មីស៊ីលស្រោចជាង១ឡូទៅកាន់គោលដៅមូលដ្ឋានទ័ពអាកាសពីរកន្លែង អាមេរិកបានធ្វើការបញ្ជាក់ហើយបូកសរុបការខូចខាតគឺថាមានតែលើសម្ភារៈយោធាទេ តែគ្មានមនុស្សស្លាប់របួសឡើយ ខណៈដែរអ៊ីរ៉ង់បានប្រាប់ទៅអង្គការសហប្រជាជាតិ អ៊ីរ៉ង់ប្រើប្រាស់កាំជ្រួចបាញ់លើមូលដ្ឋានទ័ពគឺមិនសំដៅឱ្យស្លាប់ទេគ្រាន់ជាការសងសឹកប៉ុណ្ណោះក៏ប៉ុន្ដែវាដូចជាផ្ទុយនឹងការអះអាងនេះព្រោះអ្នកដំណើរ១៧៦នាក់ត្រូវបានរកឃើញថាស្លាប់ដោយសារផ្ទុះយន្ដហោះដែលមីស៊ីលអ៊ីរ៉ង់បានប៉ះទង្គិច។

គួរជម្រាបថា ជនរងគ្រោះគឺមកពីប្រាំពីរប្រទេសសរុបគឺ១៧៦នាក់បាន ស្លាប់បាត់បង់ជីវិតទាំងអស់នៅលើយន្ដហោះប៊ូអ៊ីងនោះ។ជាតិសាសន៍អ៊ីរ៉ង់នៅលើយន្ដហោះនោះគឺមានចំនួនច្រើនជាងគេគឺដល់ទៅ៨២នាក់ កាណាដាចំនួន៦៣នាក់​អ៊ុយក្រែន១១ នាក់ ស៊ុយអ៊ែត ១០នាក់ អាហ្កានីស្ថាន ៤នាក់ អាល្លឺម៉ង់បីនាក់ អង់គ្លេសបីនាក់ នេះបើយោងតាមរដ្ឋមន្រ្ដីការបរទេសអ៊ីរ៉ង់ ជូននូវទិន្នន័យដល់CNN។ជុំវិញករណីធ្លាក់យន្ដហោះដោយមីស៊ីលអ៊ីរ៉ង់ប៉ះទង្គិចនេះ អ៊ីរ៉ង់រងប្រតិកម្មដំបូងពីសំណាក់បីប្រទេសទៅហើយគឺមហាអំណាចអាមេរិក អង់គ្លេស និង កាណាដា ប្ដេជ្ញាបើកការស៊ើបអង្កេតរកការពិតជាពិសេសលើចេតនា មិនចេតនារបស់បញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់៕

ប្រែសម្រួល៖ ពៅនិកា

Share

Image
Image
Image