en     km
en     km

កម្មករ​ ក​ម្មា​រិ​នី​ ជាង​ ៥០​នាក់​រង​របួស​ ព្រោះ​ក្រឡាប់​រថយន្ដ​

Share

​ភ្នំពេញ​ ៖​ នៅ​វេលា​ពេល​ព្រឹក​ម៉ោងជាង​ ៦​ ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១៨​នេះ​ មាន​ហេតុការណ៍​ក្រឡាប់​រថយន្ដ​ដឹក​កម្មករ​ មួយ​គ្រឿ​បាន​កើតឡើង​បណ្ដាល​ឲ្យ​កម្មករ​ កម្មការិនី​ ជាង​ ៥០​នាក់​រង​របួសធ្ងន់​ស្រាល​។​ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ មន្ដ្រី​នាំពាក្យ​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ (​ប​.​ស​.​ស​)​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៣​ ភូមិ​កំណត់​ ស្រុក​កណ្ដាលស្ទឹង​ ខេត្ដកណ្ដាល​។​ កម្មករ​ ដែល​ជិះ​លើ​រថយន្ដ​នេះ​ មាន​ចំនួន​ពី​ ៥០-៦០​នាក់​។​ តាម​របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ (​ប​.​ស​.​ស​)​ មាន​កម្មករ​ចំនួន​ ១៧​នាក់​រង​របួសធ្ងន់​ និង​ ៣៤​នាក់​ផ្សេង​ទៀត​រង​របួសស្រាល​។​

​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​រថយន្ដ​ដឹក​កម្មករ​ក្រឡាប់​ ពីព្រោះ​តែ​អ្នក​បើករថយន្ដ​នេះ​ បាន​បើក​វ៉ា​ជែង​រថយន្ដ​មួយ​ផ្សេង​ទៀត​ ហើយ​បាន​ទាញ​ចង្កូត​ខ្លាំង​ពេក​ ក៏​បណ្ដាល​ឲ្យ​រថយន្ដ​ដែល​ពេញ​ទៅ​មនុស្ស​ជិត​ ៦០​នាក់​នេះ​ក្រឡាប់​តែ​ម្ដង​។​ ក្រោយ​កើតហេតុ​ភ្លាមៗ​ អាជ្ញាធរ​បាន​បញ្ជូន​ជន​រង​គ្រោះ​ចំនួន​ ២៩​នាក់​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ត្រាំខ្នារ​ ហើយ​ ២១​នាក់​ បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ និង​កម្មករ​ម្នាក់​ទៀត​ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ បន្ទប់​ពិគ្រោះ​ និង​ព្យាបាល​ជំងឺ​មូល​មិត្ដ​ដើម​រកា​។​

​កម្មករ​ កម្មការិនី​ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​អស់នេះ​ នឹង​ទទួល​បានការ​ចេញថ្លៃ​សេវា​ព្យាបាល​ រហូត​ដល់​ជា​សះស្បើយ​ ស្រប​ទៅ​តាម​គោលការណ៍​ ពី​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​។​ ជាម​យ​យ​គ្នា​នេះ​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ក៏​ក្រើន​រំ​ឮ​ក​ផង​ដែរ​ដល់​អ្នកបើកបរ​រថយន្ដ​ដឹក​កម្មករ​ទាំងអស់​ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ និង​ត្រូវ​ត្រួតពិនិត្យ​យានយន្ដ​របស់​ខ្លួន​ឲ្យ​បានជា​ប្រចាំ​ ព្រមទាំង​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ដើម្បី​បង្កា​គ្រោះថ្នាក់​នានា​៕

Share

Image
Image
Image