en     km
en     km

កម្មករ​រោងចក្រ​ ហ្វឺ​ស​ ហ្គា​ វ័​ន្ដ​ ទុក​ពេល​ឲ្យ​ថៅកែ​ ៧​ថ្ងៃ​ទៀត​ ដើម្បី​បើក​ប្រាក់ខែ​ឲ្យ​ពួក​គេ​

Share

ភ្នំពេញ​ ៖​ កម្ម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ហ្វឺ​ស​ ហ្គា​ វ័​ន្ដ​ ព្រម​ទទួលយក​ប្រាក់​បើក​មុន​ចំនួន​ ៦៧​ដុល្លារ​ក្នុង​ម្នាក់ៗ​ ដើម្បី​យក​ទៅ​បង់ថ្លៃ​ឈ្លួ​ល​ផ្ទះ​ នឹង​ទុក​រយៈពេល​ ៧​ថ្ងៃ​ទៀត​ ដើម្បី​ឲ្យ​ថៅកែ​ ទូទាត់​ប្រាក់ខែ​បង្គ្រប់​សម្រាប់​ពួក​។​
​ការ​អះអាង​របស់​កម្មករ​បែប​នេះ​ បន្ទាប់​ពី​មានការ​ចរចា​រួម​គ្នា​រវាង​ថៅកែ​រោងចក្រ​ អភិបាលរង​ខណ្ឌមានជ័យ​ និង​តំណាង​កម្មករ​កាលពី​ថ្ងៃ​ទី​១៧​ មក​រា​ ម្សិលមិញ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ហ្វឺ​ស​ ហ្គា​ វ័​ន្ដ​ ដែល​មាន​កម្មករ​ធ្វើការ​ ៣៧០​នាក់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បាន​យល់ព្រម​ទទួល​ប្រាក់​ចំនួន​ ៦៧​ដុល្លារ​ក្នុង​ម្នាក់ៗ​ លើ​ប្រាក់ខែ​គោល​ ១៥៣​ដុល្លារ​ សម្រាប់​ខែ​ ធ្នូ​ ឆ្នាំ​២០១៧​ ដើម្បី​យក​ប្រាក់​នោះ​ ទៅ​បង់ថ្លៃ​ឈ្លួ​ល​ផ្ទះ​សិន​ និង​ទុក​រយៈពេល​ ៧​ថ្ងៃ​ទៀត​ ដើម្បី​ឲ្យ​ថៅកែ​ បើក​ប្រាក់ខែ​បង្គ្រប់​សម្រាប់​ពួក​គេ​។​ តាម​ទម្លាប់​ ការ​បើក​ប្រាក់ខែ​ សម្រាប់​កម្មករ​ ច្រើន​ធ្វើ​ឡើង​រៀងរាល់ថ្ងៃ​ទី​១០​ នៃ​ខែ​នីមួយៗ​។​ រោងចក្រ​នេះ​ ត្រូវ​បើក​ប្រាក់ខែ​ជូន​កម្មក​សម្រាប់​ខែធ្នូ​ ឆ្នាំ​២០១៧​ គឺរ​នៅ​ថ្ងៃ​ទី​១០​ មក​រា​ឆ្នាំ​២០១៨​។​

​លោក​ ផា​ន់​ សា​វ៉ុ​ន​ តំណាក​ម្មករ​ ក្នុង​រោងចក្រ​នេះ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ នៅ​ថ្ងៃ​ទី​១៨​ ខែមករា​ នេះ​ ថា​ កាលពី​ថ្ងៃ​ល​ម្សិលមិញ​ តំណាង​កម្មករ​ បាន​ជួប​ជាមួយ​ថៅកែ​រោងចក្រ​ រួម​ជាមួយ​អភិបាលរង​ខណ្ឌមានជ័យ​ ដើម្បី​ចរចា​រក​ដំណោះស្រាយ​ ករណី​ ថៅកែ​ មិន​បាក​បើក​ប្រាក់ខែ​សម្រាប់​ខែធ្នូ​ ឆ្នាំ​២០១៧​ ឲ្យ​ពួក​គេ​។​ លោក​អះអាង​ថា​ ជា​លទ្ធផល​ ថៅកែ​ បាន​យល់ព្រម​បើកប្រាក់​ចំនួន​ ៦៧​ដុល្លារ​មុន​សិន​ ឲ្យ​កម្មករ​ម្នាក់ៗ​នៅ​ថ្ងៃនេះ​ ហើយ​ ៧​ថ្ងៃ​ទៀត​ថៅកែ​ នឹង​បើកប្រាក់​បង្គ្រប់​សម្រាប់​កម្មករ​គ្រប់​គ្នា​។​ តែ​យ៉ាងណា​ លោក​ ផា​ន់​ សា​វ៉ុ​ន​ បាន​អះអាង​ថា​ នេះ​គឺជា​ពេល​ចុង​ក្រោយ​ដែល​ក្រុម​កម្មករ​ យល់ព្រម​រង់ចាំ​ តាម​សំណើរ​របស់​អភិបាលរង​ខណ្ឌមានជ័យ​។​

​លោក​ ផា​ន់​ សា​វ៉ុ​ន​ ៖«​ខាង​កម្មករ​ហ្នឹង​ គាត់​ទុក​ពេល​ឲ្យ​ខាង​និយោជក​រយៈ​មួយ​អាទិត្យ​ គាត់​នឹង​ទូទាត់​ប្រាក់ខែ​ ខែ​១២​ ហ្នឹង​ឲ្យ​ទាំងអស់​។​ តែបើ​រយៈពេល​មួយ​អាទិត្យ​ហ្នឹង​ បើ​នៅ​តែ​អត់​មាន​ ពួក​ខ្ញុំ​នឹង​ស្នើ​ទៅ​តុលាការ​ឲ្យ​លក់​ឡៃ​ឡុ​ង​ម៉ា​ស៊ិ​ន​ហ្នឹង»​។​

​បញ្ហា​នៃ​ការ​ជាប់​គាំង​ប្រាក់ខែ​របស់​ក្រុម​កម្មករ​ កម្មការិនី​ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ហ្វឺ​ស​ ហ្គា​ វ័​ន្ដ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១០​ មក​រា​ មក​ម្លេះ​។​ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​នេះ​ មាន​កម្មករ​ សរុប​ចំនួន​ ៣៧០​នាក់​ ហើយ​ ៩៥​ភាគរយ​នៃ​ចំនួន​នេះ​ គឺជា​ស្ដ្រី​។​

​លោក​ ផា​ន់​ សា​វ៉ុ​ន​ បន្ដ​ថាបើ​ទោះជា​មានការ​ចរចា​ និង​ការ​ឯកភាព​គ្នា​រវាង​កម្មករ​ និង​ថៅកែ​ ដែល​មានការ​ដឹង​ឮ​ពី​អភិបាលរង​ខណ្ឌមានជ័យ​ក្ដី​ ក៏​ក្រុម​កម្មករ​ កម្មការិនី​ ទាំងអស់​ នៅ​តែ​បន្ដ​ស្ថិត​នៅ​តែ​រង់ចាំ​ខាង​មុខ​រោងចក្រ​ ដោយ​ពួក​គេ​បារម្ភ​ពី​ការ​លួច​យក​សម្ភារៈ​ និង​ឧបករណ៍​ផ្សេងៗ​ក្នុង​រោងចក្រ​នេះ​។​

​លោក​ ផា​ន់​ សា​វ៉ុ​ន​ ៖«ទី​១​ យើង​បារម្ភ​សម្ភារ​អត់​ឲ្យ​ចេញ​ ហើយ​និង​គ្រឿង​ម៉ា​ស៊ិ​ន​ យើង​អត់​ឲ្យ​យក​ចេញ​ទេ​ ព្រោះ​បើសិន​យើង​មិន​យាម​ ចុះបើ​និយោជក​គាត់​យក​ទៅ​លក់​អស់​ទៅ​យើង​បាន​អី»​។​

​គួរ​ម្លឹ​កថា​ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ហ្វឺ​ស​ ហ្គា​ វ័​ន្ដ​ នេះ​តែងតែមាន​បញ្ហា​ផ្ទុះ​ការ​តវ៉ា​ជា​ញឹកញាប់​ ទាក់ទង​នឹង​លក្ខខណ្ឌ​ការងារ​ និង​ប្រាក់ខែ​។​ លោក​ ផា​ន់​ សា​វ៉ុ​ន​ សំណូម​ដល់​រាជរដ្ឋាភិបាល​ ជួយ​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ដើម្បី​ឲ្យ​ក្រុម​ថៅកែ​ បើ​ប្រាក់ខែ​ឲ្យ​កម្មករ​ បាន​ទៀត​ទាត់​ និង​គោរព​ទៅ​តាម​លក្ខខណ្ឌ​ ការងារ​របស់​ប្រទេស​កម្ពុជា​។​

​សូម​ជម្រាប​ថា​ វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ គឺជា​វិស័យ​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​ ជា​អាទិភាព​ចម្បង​មួយ​របស់​ប្រទេស​កម្ពុជា​ ក្នុង​ចំណោម​វិស័យ​ផ្សេងៗ​ទៀត​។​ វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ បាន​ផ្ដល់​ការងារ​ប្រជាពលរដ្ឋ​ខ្មែរ​សរុប​ជិត​ ៩០​ម៉ឺន​នាក់​ ដែល​មាន​ជាង​ ៨០​ម៉ឺន​នាក់​ជា​ស្ដ្រី​៕​

Share

Image
Image
Image