en     km
en     km

កម្មករ​រោងចក្រ​ស្បែកជើង​នៅ​ខេត្តកំពង់ចាម​សន្លប់​ជិត​៧០​នាក់​មាន​ភាព​ធូរស្រាល​និង​ចេញពី​មន្ទីរពេទ្យ​ហើយ​

Share

​ភ្នំពេញ​៖​ករណី​កម្មករ​រោងចក្រ​ដេរ​ស្បែកជើង​ឈ្មោះ​ ជូ​ ហួយ​ហ្វូ​ត​វែ​ ស្ថិត​នៅ​ភូមិ​រវៀង​ ឃុំ​ខ្នុរ​ដំបង​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​ជិត​៧០​នាក់​ដួល​សន្លប់​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​ មក​រា​នេះមាន​ស្ថានភាព​ធូរស្រាល​និង​ចេញពី​មន្ទីរពេទ្យ​ហើយ​។​

កម្មករ​រោងចក្រ​ដេរ​ស្បែកជើង​ឈ្មោះ​ ជូ​ ហួយ​ហ្វូ​ត​វែ​ ស្ថិត​នៅ​ភូមិ​រវៀង​ ឃុំ​ខ្នុរ​ដំបង​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​ជិត​៧០​នាក់​ដួល​សន្លប់​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​ មក​រា​នេះមាន​ស្ថានភាព​ធូរស្រាល​និង​ចេញពី​មន្ទីរពេទ្យ​ហើយ។រូបភាព៖facebook

​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជា​ជិ​វៈ​បាន​ឪ្យ​ដឹង​ថា​នៅ​វេលា​ម៉ោង​៩​ព្រឹក​កម្មករ​រោងចក្រ​ដេរ​ស្បែកជើង​ជូ​ ហួយ​ហ្វូ​ត​វែ​បាន​ដួល​សន្លប់​កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៨​។​ភ្លាម់ៗ​បន្ទាប់​ពី​កម្មករនិយោជិត​សន្លប់​ចៅ​កែ​រោងចក្រ​បាន​ដឹក​កក​ម្មរ​តាម​ រថយន្ត​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម​។​

​លោក​ ចេ​ង​ ហ៊ា​ង​ ប្រធាន​មន្ទីរ​ការងារ​ខេត្តកំពង់ចាម​ បាន​ឲ្យ​ដឹង​ថា​កម្មករ​សន្លប់​សរុប​ចំនួន​៦៦​នាក់​ក្នុង​ចំណោម​កម្មករ​សរុប​ជាង​៣​ពាន់​នាក់​បម្រើ​ការងារ​ក្នុង​រោច​នេះ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​ទៅ​សង្គ្រោបន្ទាន់​​នៅ​មន្ទី​ពេទ្យ​បង្អែក​បា​ធា​យ​ និង​មន្ទីរពេទ្យ​បង្អែក​ជើងព្រៃ​ ។​

​លោក​ ចេ​ង​ ហ៊ា​ងថា​បច្ចុប្បន្ន​កម្មករ​ទាំងនោះ​មាន​ស្ថានភាព​ធូរស្រាល​និង​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​តាំងពី​ថ្ងៃ​ម្សិលមិញ​។​ លោក​បន្ថែម​ថា​ មូលហេតុ​កម្មករ​ដួល​សន្លប់​បណ្តាល​មក​ពី​ប្រព័ន្ធ​បញ្ចូល​ខ្យល់​ខូច​ដោយសារ​ត្រូវ​នឹង​ទឹកភ្លៀង​ មិន​អាច​អោយ​មាន​ខ្យល់​គ្រប់គ្រាន់​នៅ​កន្លែងធ្វើការ​។​«​ប្រព័ន្ធ​ខ្យល់​ចេញចូល​មិន​គ្រប់គ្រាន់​ ទើប​ធ្វើ​អោយ​កម្មករ​ដែល​កំពុងធ្វើការ​ហប់​ បានជា​មាន​អ្នក​សន្លប់​បន្តបន្ទាប់​គ្នា​រហូត​សរុប​ចំនួន​៦៦​នាក់​ប៉ុន្តែ​មិន​មាន​អ្នក​ធ្ងន់ធ្ងរ​នោះ​ទេ​»​។​

​លោក​ ចេ​ង​ ហ៊ា​ង​ ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កំពង់​ បញ្ជាក់​ថា​ចៅ​កែ​រោងចក្រ​បាន​អនុ​ញ្ញា​ឲ្យ​កម្មករ​ដែល​ប៉ះពាល់​សុខភាព​ត្រឡប់​ទៅ​សម្រាក​នៅផ្ទះ​បន្ទាប់​ពី​មាន​ករណី​ដួល​សន្លប់​ហើយ​កម្មករ​ដែល​ទើប​ចេញពី​ មន្ទីរពេទ្យ​កាលពី​ម្សិលមិញ​និង​ចូល​ធ្វើ​ការងារ​ជា​ធម្មតា​នៅ​ថ្ងៃ​ច័​ន្ធ​ស្អែក​នេះ​។​

​បើ​តាម​របាយការណ៍​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម​ប្រចាំឆ្នាំ​២០១៧​បង្ហាញ​ថា​កម្មករនិយោជិត​សន្លប់​មានការ​ថយ​ចុះ​៤៤៣​នាក់​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។​ក្នុង​ឆ្នាំ​២០១៧​កម្មករនិយោជិត​សន្លប់​១១៦០​នាក់​ក្នុង​ចំណោម​រោងចក្រ​ចំនួន​១៨​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​កម្មករនិយោជិត​សន្លប់​១៦០៣​នាក់​ក្នុង​ចំណោម​រោងចក្រ​ចំនួន​២២​។​

​មូលហេតុ​បណ្តាល​ឲ្យ​ដួល​សន្លប់​ដោយសារ​ការ​សាយភាយ​សារធាតុ​គីមី​ រោងចក្រ​មិន​មាន​ស្តង់ដា​ បរិយាកាស​មិនល្អ​ ចង្អៀត​ ផ្នែក​ចិត្តសាស្ត្រ​សង្គម​ ករណី​កម្មករ​ស្លុត​ដួល​សន្លប់​តាម​គ្នា​ជាដើម​។​

​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​ផ្ដល់​ការងារ​ដល់​ស្ត្រី​ប្រមាណ​៧០​ម៉ឺន​នាក់​នឹង​ទទួល​បាន​ប្រាក់ខែ​គោល​១៧០​ដុល្លារ​ចាប់ពី​ខែមករា​ ឆ្នាំ​២០១៨​នេះ​៕​

Share

Image
Image
Image