en     km
en     km

កម្មករ​ជាង​ ៥០​នាក់​ ដួល​សន្លប់​ជា​បន្ដ​បន្ដា​ប់​នៅ​រោងចក្រ​មួយ​នៅ​ខេត្ដតាកែវ​

Share

កម្មករ​ ក​ម្មា​ការ​នី​ប្រមាណ​ជាង​ ៥០​នាក់​ ធ្វើការ​នៅ​ រោងចក្រ​កាត់ដេរ​ ហ្កា​បបូ​ថេ​ក​ (​ខូ​នី​ន​)​ ឌី​វេ​លុប​មិន​ អ៊ឹម​ អេ​ហ្វ​ជី​ លី​មី​ធី​ជ​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​អង្គរ​ សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ​ ខេត្តតាកែវ​  នៅ​វេលា​ម៉ោង​ប្រហែលជា​ ១១​ព្រឹក​ ថ្ងៃ​ទី​២១​កក្កដា​នេះ​ បាន​ដួល​សន្លប់​ជា​បន្ដ​បន្ដា​ប់​ដោយ​មិនដឹង​មូលហេតុ​។​

កម្មករ​ ក​ម្មា​ការ​នី​ប្រមាណ​ជាង​ ៥០​នាក់​ ធ្វើការ​នៅ​ រោងចក្រ​កាត់ដេរ​ ហ្កា​បបូ​ថេ​ក​ (​ខូ​នី​ន​)​ ឌី​វេ​លុប​មិន​ អ៊ឹម​ អេ​ហ្វ​ជី​ លី​មី​ធី​ជ​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​អង្គរ​ សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ​ ខេត្តតាកែវ​  នៅ​វេលា​ម៉ោង​ប្រហែលជា​ ១១​ព្រឹក​ ថ្ងៃ​ទី​២១​កក្កដា​នេះ​ បាន​ដួល​សន្លប់​។ រូបភាពពី៖​ Facebook Saren Cambodia

តំណាង​សហជីព​មួយ​រូប​លោក​ ទួន​ សា​រ៉ែ​ន​ ដែល​បានឃើញ​ហេតុការណ៍​ កម្មករ​ដួល​សន្លប់​ លោក​អះអាង​ថា​អាជ្ញាធរ​បាន​ចុះ​មក​ជួយ​អន្ដរាគមន៍​ ដឹក​កម្មករ​ដែល​ដួល​សន្លប់​នោះ​ទៅ​មន្ទី​ពេទ្យ​ដែរ​ ប៉ុន្ដែ​លោក​មិន​ទាន់​ដឹង​ពី​ការ​សន្និដ្ឋាន​ជាដំបូងៗ​របស់​អាជ្ញាធរ​ជំនាញ​ថា​តើ​កម្មករ​ដួល​សន្លប់​ដោយ​មូលហេតុ​អ្វី​ឡើយ​។​

​ជាមួយ​គ្នា​នេះ​កញ្ញា​ ហេង​ វុ​ទ្ធា​រី​ ដែល​ជា​កម្មការិនី​ម្នាក់​ ស្ថិត​ក្នុង​ហេតុការណ៍​ពេល​កម្មករ​ ដួល​សន្លប់​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ ថា​ដំបូង​ឡើយ​ នៅ​ពេល​ដែល​កម្មករ​កំពុង​តែ​បំពេញការងារ​ មាន​កម្មករ​ទៅ​បិទ​ប​ង្អូ​ច​ ប៉ុន្ដែ​ក្នុង​រោងចក្រ​មាន​បើក​កង្ហា​ដូច​ធម្មតា​ តែ​បាន​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ មាន​កម្មករ​ដួល​សន្លប់​ជា​បន្ដបន្ទាប់​រហូត​ដល់​ជាង​ ៥០​ នាក់​។​

​បើ​តាម​កម្មការិនី​រូប​នេះ​ កម្មករ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​អស់ហើយ​ ប៉ុន្ដែ​មិន​ទាន់​ឃើញ​ភាគី​ខាង​ក្រុមហ៊ុន​ ឬ​ អាជ្ញាធរ​ជំនាញ​ ចេញ​មក​ជួប​ជាមួយ​កម្មករ​ ដើម្បី​បញ្ជាក់​ពី​មូលហេតុ​នេះ​ទេ​ ។​

​ជុំវិញ​រឿង​នេះ​វិទ្យុ​ស្ដ្រី​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​រដ្ឋបាល​រោងចក្រ​កាត់ដេរ​ ដែល​កម្មករ​ដួល​សន្លប់​នោះ​ បាន​ទេ​នៅ​ថ្ងៃនេះ​ដោយ​ពុំ​មាន​ទូរស័ព្ទ​ដើម្បី​ទាក់ទង​ ៕

Share

Image
Image
Image