en     km
en     km

កម្ពុជា ​ប្រតិកម្ម​ជា​ជា​ផ្លូវការ​ករណី​ចោទ​ថា ​ការ​បោះ​ឆ្នោត​មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​

Share

​ក្រោយ​ពី​សហគមន៍​អន្តរជាតិ​ បាន​ទម្លាក់​ការ​រិះគន់​ជា​បន្តបន្ទាប់​ដោយ​មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ នៅ​ថ្ងៃនេះ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ ក្រសួងការបរទេស​កម្ពុជា​ បាន​ផ្សព្វផ្សាយ​និង​ចេញ​សេចក្ដីថ្លែងការណ៍​ ប្រតិកម្ម​ជា​ផ្លូវការ​ វាយបក​វិញ​ទៅ​លើ​ប្រទេស​ទាំងនោះ​ ដោយ​ហៅ​ប្រទេស​ទាំងនោះ​ថា​ ធ្វើ​សេចក្ដីសម្រេច​មិន​ ឆ្លុះ​បញ្ចាំង​ស្ថានភាព​ជាក់ស្ដែង​។​

​លោក​ លៀ ​ស៊ី​ណា​ រាយការណ៍​៖​

 

​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​កម្ពុជា​ ធ្វើ​ឡើង​តំណាង​អោយ​រាជរដ្ឋាភិបាល​ មាន​ កម្រាស់​ជាង​ពីរ​ទំព័រ​ ដែល​តាក់តែង​ជា​ភាសា​ខ្មែរ​ តែ​បាន​បង្ហាញ​ចំណុច​សំខាន់ៗ​ចំនួន​៧​ ដោយ​ ភាគច្រើន​អះអាង​ថា​ ការ​ប្រោះ​ឆ្នោត​នេះ​ ពិតជា​មាន​ភាព​សេរី​ និង​ត្រឹម​ត្រូវជា​ខ្លាំង​។​

​ខ្លឹមសារ​នៃ​ចំណុច​ទាំង​៧​នៃ​សេចក្ដីថ្លែងការណ៍​របស់​ ក្រសួង​ក្រសួងការបរទេស​មាន​ជា​រួម​៖

-​ការ​បើក​យុទ្ធនាការ​ឃោសនា​ រក​សំឡេង​ឆ្នោត​ របស់​គណបក្ស​នយោបាយ​ ទាំង​២០​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ ភាព​សេរី​គ្មាន​ការ​រាំង​និង​ហិង្សា​ អ្វី​ឡើយ​។​ បក្សនយោបាយ​ខ្លះ​ បាន​ប្រើប្រាស​ឧ​បរ​កណ៍​បំពង​សំឡេង​មិន​ត្រឹមតែ​លើក​ឡើង​អំពី​គោលនយោបាយ​របស់​ខ្លួន​នោះ​ទេ​ ថែម​ទាំង​ វាយប្រហារ​ធ្ងន់ៗ​មក​លើ​បក្ស​កាន់​អំណាច​ទៀត​ផង​។​ នៅ​ថ្ងៃ​បិទ​ការ​ឃោសនា​ បក្សនយោបាយ​ទាំងអស់​ បាន​បង្ហាញ​ មោទនភាព​ រៀងៗ​ខ្លួន​ដែល​បាន​បញ្ចេញ​សមត្ថភាព​ ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត​។​

​នៅ​ថ្ងៃ​បោះ​ឆ្នោត​ គឺ​ទាំង​ព្រឹក​ពលរដ្ឋ​បាន​ទៅ​រង់ចាំ​ហើយ​ស្រេច​ដើម្បី​ទំលាក់​សន្លឹក​ឆ្នោត​ តាម​ស្មារតី​និង​ឆន្ទៈ​របស់​ពួក​គេ​ ដោយ​គ្មាន​ការ​គំរាមកំហែង​ បំភិតបំភ័យ​ ឬ​អូស​ទាញ​ឡើយ​។​ ចំណែក​អ្នក​សង្កេតការណ៍​អន្តរជាតិ​វិញ​ហាក់​មានការ​ភ្ញាក់ផ្អើល​ការណ៍​ដែល​ពលរដ្ឋ​ចាប់អារម្មណ៍​ច្រើន​នឹង​ការ​បោះ​ឆ្នោត​។​ ក្រោយ​ពី​ បោះ​ឆ្នោត​ចប់​ អ្នក​សង្កេតការណ៍​មានការ​វាយតម្លៃ​ខ្ពស់​ ដោយ​ការ​រាប់​សន្លឹក​ឆ្នោត​ ប្រព្រឹត្ត​ទៅ​រលូត​ ហើយ​អ្នកបំរើ​ការងារ​បោះ​ឆ្នោត​ព្យាយាម​ ធ្វើ​អោយ​មាន​ភាព​ច្បាស់លាស់​ជា​ខ្លាំង​ក្នុង​រាប់​សន្លឹក​ឆ្នោត​។​

-​គណៈកម្មាធិការ​ រៀបចំ​ការ​បោះ​ឆ្នោត​ ទទួល​បានការ​កោតសរសើរ​ ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​ ដែល​ប្រកបដោយ​វិជ្ជាជីវៈ​ របស់​ខ្លួន​ធ្វើ​អោយ​ការ​បោះ​ឆ្នោត​ ប្រកបដោយ​ភាព​សេរី​និង​ ត្រឹមត្រូវ​។​

-​អត្រា​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ អាណត្តិ​ថ្មី​នេះ​ គឺ​អ្នកបោះឆ្នោត​មាន​រហូត​ដល់​ទៅ​ជាង​៨២​ភាគរយ​ គឺ​មាន​ចំនួន​ច្រើន​បើ​ធៀប​នឹង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ ជិត​ ៧០​ភាគរយ​។​ នេះ​ជា​ការ​វាយតម្លៃ​បាន​ពី​ពលរដ្ឋ​ បាន​ប្រើ​សិ​ទិ្ធ​របស់​ខ្លួន​ពេញលេញ​។​តាម​រយៈ​លទ្ធផល​នេះ​ មាន​ន័យ​ថា​ការ​បោះ​ឆ្នោត​អាណត្តិ​ថ្មី​នេះ​ មាន​ភាពល្អ​និង​ប្រកបដោយ​ប្រជាធិបតេយ្យ​ជាង​បណ្ដា​ប្រទេស​មួយ​ចំនួន​ ដែល​មិន​រិះគន់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។​

-​ចំពោះ​សារ​នយោបាយ​ វិញ​ ឃើញ​ថា​ បក្សនយោបាយ​ទាំងអស់​មិន​បាន​បញ្ចេញ​ វោហា​សាស្ត្រ​អសុរ​សប៉ះ​ទំ​ង្គិ​ច​ជាតិ​សាសន៍​ជ្រុង​និយម​ ពោល​គឺ​ភាគច្រើន​និយាយ​តែ​គោលនយោបាយ​របស់​ខ្លួន​ ជា​ជាង​ប​ញ្ជេះ​ កំហឹង​ក្នុង​អតីតកាល​ តែ​អំពី​ប្រទេស​វៀតណាម​និង​ជនជាតិ​វៀតណាម​ឡើយ​។​

-​អ្នកបោះឆ្នោត​ជិត​៧​លាន​នាក់​ បាន​ធ្វើការ​ជ្រើសរើស​របស់​ខ្លួន​ ហើយ​ ជា​ការ​ជ្រើស​ រើស​មួយ​របស់​ជាតិខ្មែរ​គឺជា​អធិបតេយ្យភាព​ជាតិ​ដែល​ត្រូវ​គោរព​។​

-​អ្នក​សង្កេតការណ៍​អន្តរជាតិ​មាន​ ២២២​នាក់​មក​ពី​៥២​ប្រទេស​ ដោយ​មក​ពី​ក្រុម​ស្ថាន​ប័ន​ ផ្សេងៗ​គ្នា​។​ បាន​ធ្វើ​ជា​សាក្សី​នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​និង​ប្រជាធិបតេយ្យ​ពេញលេញ​នៃ​ប្រទេស​កម្ពុជា​។​

-​ក្រសួងការបរទេស​មានការ​សោកស្ដាយ​ ចំពោះ​ការ​វាយតម្លៃ​ដោយ​មូលហេតុ​នយោបាយ​ នៃ​រដ្ឋាភិបាល​ប្រទេស​មួយ​ចំនួន​ ដែល​បាន​បដិសេធ​មិន​ប​ញ្ជួ​ន​អ្នក​ស​ងេ្ក​ត​ការណ៍​ ហើយ​បែរជា​ធ្វើការ​វាយតម្លៃ​ថា​ការ​បោះ​ឆ្នោត​មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​ត្រឹមត្រូវ​ទៅ​វិញ​។​ទ​ង្វើ​នេះ​ គឺជា​មិន​បានអោយ​តម្លៃ​ចំពោះ​ឆន្ទៈ​ពលរដ្ឋ​កម្ពុជា​ ទៅ​វិញ​ទេ​។​

​សរុបសេចក្ដី​ទៅ​ គឺជា​ឥរិយាបថ​មួយ​ធ្វើ​អោយ​ប៉ះពាល់​ ដល់​ស្មារតី​មិត្តភាព​និង​សហប្រតិបត្តិការ​ដែល​ត្រូវ​បាន​ពង្រឹង​ជា​យូរ​មក​ហើយ​។​

​តែ​សូម​ជំរាប​ថា​ ប្រទេស​ដែល​ប្រតិកម្ម​និង​ចាត់​ទុក​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៩ ​កក្កដា​ ថា​មិន​ប្រកបដោយ​ភាព​សេរី​និង​ត្រឹមត្រូវ​ ដោយសារ​បាត់​សំឡេង​ បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ មាន​ដូច​ជា​ សហភាព​អឺរ៉ុប​ ២៧​ប្រទេស​ សហរដ្ឋអាមេរិក​ ប្រទេស​បារាំង​ អូស្ត្រាលី​ ញូ​ហ្សឺ​ឡែ​ន​ អា​ល្លឺ​ម៉​ង់​ កា​ណា​ដា​ និង​ អង់គ្លេស​៕​

Share

Image
Image
Image