en     km
en     km

កម្ពុជា និងម៉ាឡេស៊ី ព្រមព្រៀងគ្នា ៨ចំនុច លើការបញ្ចូនពលករ

Share

 

ភ្នំពេញ៖ ដើម្បីធានាសុវត្ថិភាពជូនពលករខ្មែរដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ីអោយទទួលបានសុខសុវត្ថិភាព កម្ពុជានិងម៉ាឡេស៊ីបានចុះអនុស្សរណៈព្រមព្រៀងគ្នា ៨ចំនុច លើបែបបទនៃការបញ្ចូន និងទទួលពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេ ស៊ី។

ការព្រមព្រៀងនេះ តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា និងសមាគមទីភ្នាក់ងារពលករបរទេសនៅម៉ាឡេស៊ី កាលពីថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ២០១៧។ នេះបើតាមឱ្យដឹងពីសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ដែលបានចុះផ្សាយនៅថ្ងៃសុក្រ  ទី ១ ខែធ្នូ ឆ្នាំ ២០១៧។

តាមសចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដដែល ៨ចំនុចដែលក្រសួងការងារកម្ពុជា និងសមាគមទីភ្នាក់ងារពលករបរទេសនៅម៉ាឡេស៊ីបានព្រមព្រៀងគ្នានេះរួមមាន៖

១.ត្រួតពិនិត្យមើលលក្ខណៈសម្បត្តិ និងប្រវត្តិរបស់និយោជចក ម៉ាឡេស៊ីអោយស្របតាមបទប្បញ្ញាត្តិម៉ាឡេស៊ីដែលតម្រូវក្នុងការប្រើប្រាស់ពលករបរទេស។

២.រៀបចំគ្រប់គ្រងប្រព័ន្ធទិន្នន័យពលករទេសន្ដរប្រវេសន៍កម្ពុជា និងទិន្នន័យរបស់និយោជចក ចាប់តាំងពីចុះឈ្មោះ ពេលចុះកិច្ចសន្យាការងារ រហូតដល់ពេលធ្វើមាតុភូមិនិវត្តន៍។

៣.កំណត់យន្ដការទស្សនកិច្ចដល់ទីកន្លែងធ្វើការរបស់ពលករ ពលការិនី រៀងរាល់ត្រីមាស ដោយទីភ្នាក់ងារនៃប្រទេសទាំងពីរ ដើម្បីធានាថា ពលករ ពលការិនី ទទួលបាននូវសុមាលភាព និងការការពារសិទ្ធិស្របតាមច្បាប់។

៤.ផ្ដល់ការបណ្ដុះបណ្ដាល និងផ្ដល់ទូរស័ព្ទដៃសម្រាប់ទំនាក់ទំនងរវាងស្រ្ដីជំនួយការមេផ្ទះ និងក្រុមគ្រួសារ ក៏ដូជាមន្រ្ដីមានសមត្ថកិច្ចកម្ពុជា។

៥.រៀបចំឲ្យមានធានារ៉ាប់រងគ្រោះថ្នាក់ការងារ ធានារ៉ាប់រងសុខភាពដល់ពលករ-ពលការិនី មុនពេលចាប់ផ្ដើមការងារ។

៦.ផ្ដល់សេវាមេធាវី និងផ្ដល់កន្លែងស្នាក់នៅបណ្ដោះអាសន្ននៅពេលមានវិវាទកើតឡើង។

៧.ផ្ដល់ការបណ្ដុះបណ្ដាលមុនពេលចេញដំណើរ និងក្រោយពេលមកដល់ប្រទេសម៉ាឡេស៊ី។

៨.ត្រួតពិនិត្យ និងណែណាំដល់ទីភ្នាក់ងារជ្រើសរើសឯកជននៃប្រទេសទាំងពីរអោយគោរពតាមលិខិតបទដ្ឋានគតិយុត្ដិរបស់ប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា អនុស្សរណៈកិច្ចព្រមព្រៀងស្ដីពីយន្ដការការពារ និងផ្ដល់សុខុមាលភាពជូនពលរកម្ពុជាធ្វើការនៅប្រទេសម៉ាឡេស៊ីនេះ គឺជាឧបករណ៍បន្ថែមលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងការងារកម្ពុជា និងក្រសួងធនធានមនុស្សម៉ាឡេស៊ី៕

Share

Image
Image
Image