en     km
en     km

កម្ពុជា​-​អង្គការ​ ILO​ ពង្រឹងសមត្ថភាព​បន្ថែម​ ដល់​អ្នក​ពាក់ព័ន្ធ​លើ​ការ​តាមដាន​ និង​វាយតម្លៃ​ប្រាក់​ឈ្នួល​អប្បបរមា​

Share

ភ្នំពេញ​៖​ ចាប់ពី​ដើមឆ្នាំ​២០១៩​ តទៅ​ រាជរដ្ឋាភិបាល​កំណត់​ផ្ដល់​ប្រាក់​ឈ្នួល​ដល់​កម្មករ​ កម្មការិនី​ និយោជិត​ ចំនួន​ ១៨២​ដុល្លារ​។​ ដើម្បី​អនុវត្ដ​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ ក្រសួង​ការងារ​ សហការ​ជាមួយ​អង្គការ​អន្ដរជាតិ​ខាង​ការងារ​ បាន​រៀបចំ​សិក្ខាសាលា​កម្រិត​ខ្ពស់​មួយ​ស្ដី​ពី​ ការ​ពិនិត្យ​តាមដាន​ប្រាក់​ឈ្នួល​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​សិក្ខាសាលា​កម្រិត​ខ្ពស់​ ស្ដី​ពី​ការ​ពិនិត្យ​តាមដាន​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ម្សិលមិញ​ នៅ​រាជធានី​ភ្នំពេញ​ ដោយ​មានការ​ចូលរួម​ពី​រដ្ឋលេខាធិការ​ក្រសួង​ការងារ​ លោក​ ហេង​ សួរ​ និង​លោក​ Graeme​ Buckley​ នាយក​ប្រចាំ​តំបន់​អង្គការ​ ILO​ ប្រចាំ​ប្រទេស​កម្ពុជា​ ឡាវ​ និង​ប្រទេស​ថៃ​។​

​ក្នុង​សិក្ខាសាលា​នេះ​ លោក​ ហេង​ សួរ​ រដ្ឋលេខាធិការ​ និង​ជាម​ន្ដ្រី​នាំពាក្យ​ នៃ​ក្រសួង​ការងារ​ មាន​ប្រសាសន៍​ថា​ ដើម្បី​ធានា​នូវ​យន្ដការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ ដែល​ពិតជា​មាន​សារ​ប្រយោជន៍​យ៉ាង​ខ្លាំង​ ក្នុង​ការ​ធានា​បាន​នូវ​សុខដុមរមនា​ នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​ ក៏​ដូច​ជា​លើកកម្ពស់​កម្រិតជីវភាព​របស់​កម្មករ​ និយោជិត​ ព្រមទាំង​ធានា​នូវ​ស្ថិរភាព​ និរន្ដ​ភាព​ នៃ​វិស័យ​ពាណិជ្ជកម្ម​ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​នៅ​កម្ពុជា​ ក្រសួង​ការងារ​ បាន​រៀបចំ​ច្បាប់​ស្ដី​ពី​ប្រាក់​ឈ្នូ​ល​អប្បបរមា​ អនុលោម​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ជាង​នេះ​ក៏​ស្រប​តាម​ច្បាប់​ស្ដី​ពី​ការងារ​ដែល​បាន​កំណត់​ផង​ដែរ​ អំពី​ប្រាក់​ឈ​ញ​នូ​ល​អប្បបរមា​ ដែល​ចាំបាច់​ក្នុង​ការ​ធានា​ នូវ​ជីវភាព​រស់នៅ​ សមរម្យ​របស់​កម្មករនិយោជិត​គ្រប់​រូប​ និង​អនុសញ្ញា​អន្ដរជាតិ​ខាង​ការងារ​លេខ​ ១៣១​ និង​អនុសាសន៍​លេខ​ ១៣៥​ ស្ដី​ពី​ការ​កំណត់​ប្រាក់​ឈ្នូ​ល​អប្បបរមា​ ដែល​តម្រូវ​ឲ្យ​មាន​ប្រព័ន្ធ​កំណត់​ប្រាក់​ឈ្នូ​ល​អប្បបរមា​មួយ​តាម​បែប​វិទ្យាសាស្ដ្រ​។​

​រដ្ឋលេខាធិការ​ក្រសួង​ការងារ​ បន្ដ​ទៀត​ថា​ ច្បាប់​នេះ​មាន​ ០៦​ ជំពូក​ និង​ ៣០​មាត្រា​ ដែល​នឹង​មាន​វិសាលភាព​គ្របដណ្ដប់​លើ​សហគ្រាស​ ឬ​គ្រឹះស្ថាន​ និង​ជន​ទាំងឡាយ​ណា​ ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្ដិ​ នៃ​ច្បាប់​ស្ដី​ពី​ការងារ​ និង​មាន​គោលបំណង​ ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​សមរម្យ​ ថ្លៃថ្នូរ​ បង្កើត​ឱកាស​ការងារ​ បង្កើន​ផលិតភាព​របស់​កម្មករនិយោជិត​ និង​ជំរុញ​ឲ្យ​មាន​បរិយាកាស​វិនិយោគ​ និង​ធុរកិច្ច​ កាន់តែ​ប្រសើរ​ ប្រកបដោយ​ភាព​ទាក់ទាញ​ និង​មាន​គោលដៅ​ចំនួន​ ០៣​ចំណុច​។​ ចំណុច​ទី​ ១​ ធានា​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​ជន​ទាំងឡាយ​ណា​ ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្ដិ​ នៃ​ច្បាប់​ស្ដី​ពី​ការងារ​ ទី​២​ បង្កើត​នីតិវិធី​កំណត់​ប្រាក់​ឈ្នូ​ល​អប្បបរមា​តាម​បែប​វិទ្យាសាស្ដ្រ​ ដោយ​ផ្អែក​លើ​លក្ខ​ណ្ឌ​វិនិច្ឆ័យ​បែប​សង្គម​ និង​សេដ្ឋកិច្ច​ ចំណែក​ទី​៣​ បង្កើត​ក្រុមប្រឹក្សា​ជាតិ​ ប្រាក់​ឈ្នូ​ល​អប្បបរមា​ ដើម្បី​ជា​យន្ដការ​ត្រីភាគី​ សម្រាប់​សិក្សា​ស្រាវជ្រាវ​ និង​ផ្ដល់​អនុសាសន៍​អំពី​ប្រាក់​ឈ្នូ​ល​អប្បបរមា​ និង​អត្ថប្រយោជន៍​ផ្សេងៗ​ របស់​ជន​ទាំងឡាយ​ណា​ ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្ដិ​ នៃ​ច្បាប់​ស្ដី​ពី​ការងារ​។​

​មាន​ប្រសាសន៍​នៅ​ក្នុង​ពី​ធី​នេះ​ដែរ​លោក​ Graeme​ Buckley​ នាយក​ប្រចាំ​តំបន់​អង្គការ​ ILO​ មាន​ប្រសាសន៍​ថា​ សិក្ខា​លា​នេះ​ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ ពង្រឹងសមត្ថភាព​បច្ចេកទេស​មួយ​កម្រិត​ទៀត​ លើក​ការ​ត្រួតពិនិត្យ​តាមដាន​ និង​វាយតម្លៃ​ប្រាក់​ឈ្នួល​អប្បបរមា​ ដល់​ភាគី​រាជរដ្ឋាភិបាល​ ដែល​ជា​សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ​ និង​ក្រុមការងារ​បច្ចេកទេស​ ចរចា​ប្រាក់​ឈ្នូ​ល​ ព្រមទាំង​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​ ដើម្បី​បង្កើត​បណ្ដុំ​សូចនា​ការ​តាមដាន​ និង​វាយតម្លៃ​ផលវិបាក​ នៃ​ប​ម្រែ​ប​ម្រូ​ល​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​ និង​អនាគត​។​

​សូម​ជម្រាប​ថា​ តាម​តួលេខ​របស់​ក្រសួង​ការងារ​បញ្ជាក់​ថា​ សហគ្រាស​ គ្រឹះស្ថាន​ សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ សរុប​មាន​ចំនួន​ជាង​ ១​ម៉ឺន​ ២​ពាន់​នាក់​ និង​មាន​កម្មករ​ និយោជិត​សរុប​ជាង​ ២​លាន​ ៤​សែន​នាក់​ ចំណែក​វិស័យ​កសិកម្ម​មាន​ជាង​ ៤​លាន​នាក់​ ។​ គិត​មក​ដល់​ឆ្នាំ​២០១៨​នេះ​ ពលករ​ដែល​កំពុងធ្វើការ​នៅ​ក្រៅប្រទេស​មាន​ជាង​ ១​លាន​ ២​សែន​នាក់​ និង​មន្ដ្រី​សាធារណៈ​ចំនួន​ជាង​ ៥​សែន​នាក់​។​

​ជាមួយ​គ្នា​នេះ​ ប្រាក់​ឈ្នូ​ល​អប្បបរមា​ សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែកជើង​ ត្រូវ​បាន​ដំ​ឡើងជា​បន្ដបន្ទាប់​ពី​ចំនួន​ ៤០​ដុល្លារ​ ក្នុង​មួយ​ខែ​ នៅ​ឆ្នាំ​១៩៩៧​ ហើយ​បាន​ដំឡើង​ដល់​ ១៨២​ដុល្លារ​ក្នុង​មួយ​ខែ​ នៅ​ឆ្នាំ​២០១៩​។​ ក្រសួង​ការងារ​បញ្ជាក់​ថា​ គិត​ទាំង​ប្រាក់​ឈ្នួល​គោល​ ១៨២​ដុល្លារ​ បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ កម្មករនិយោជិត​ក្នុង​ម្នាក់ៗ​អាច​រក​ប្រាក់​ឈ្នួល​ជាម​ធ​ម្យ​បាន​ពី​ ១៩៩​ ដល់​ ២១០​ដុល្លារ​ ក្នុង​មួយ​ខែ​៕

Share

Image
Image
Image