en     km
en     km

កម្ពុជា​-​វៀតណាម​ បើក​កិច្ចប្រជុំ​រយៈពេល​៣​ថ្ងៃ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​តាម​ព្រំដែន​

Share

ភ្នំពេញ៖ ក្រសួងការបរទេស​កម្ពុជា​ បាន​ ជូនដំណឹង​ថា​ កម្ពុជា​-​វៀតណាម​ នឹង​បើក​កិច្ចប្រជុំ​រួម​គ្នា​មួយ​ នៅ​រាជធានី​ភ្នំពេញ​ ដោយ​ផ្ដោត​លើ​កិច្ច​សហប្រតិបត្តិការ​និង​ការ​អភិវឌ្ឍ​រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​២​ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ វប្បធម៌​ វិទ្យាសាស្ត្រ​ និង​បច្ចេកទេស​។​

រូបភាពពី គេហទំព័រ radiofm96.gov.kh ។
រូបភាពពី គេហទំព័រ radiofm96.gov.kh ។

តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងការបរទេស​កម្ពុជា ​កិច្ចប្រជុំ​នេះ ​ចាប់ពី​ថ្ងៃ ​ចន្ទ ​ទី​ ១៣​ ដល់​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៧​ ហើយ​ទីកន្លែង​នៃ​កិច្ចប្រជុំ​ នៅ​រាជធានី​ភ្នំពេញ​។

​តាម​សេចក្ដីជូនដំណឹង​កិច្ចប្រជុំ​នេះ​ ភាគី​កម្ពុជា​តំណាង​ដោយ​ សម្តេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ លោក​ទេស​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​។​ ចំណែក​ភាគី​វៀតណាម​ តំណាង​ដោយ​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ ផា​ម​ ប៊ិ​ញ​ មិ​ញ​។​

​ជំនួប​នៃ​កិច្ចប្រជុំ​ទាំង​ពីរ​នេះ​ ក៏​រម្លឹក​ផង​ដែរ​ខួប​លើក​ទី​៥០​ នៃ​ការ​បង្កើត​ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។​
​កន្លង​មក​បើ​តាម​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំង​២​  ក្រុមការងារ​បាន​បោះបង្គោល​ព្រំដែន​រួម​គ្នា​ជិត​ចប់​សព្វគ្រប់​ហើយ​ នៅលើ​ខ្សែបន្ទាត់​ព្រំដែន​គោក​ ១២៧០​ គី​ឡី​ម៉ែត្រ​៕​ 

Share

Image
Image
Image