en     km
en     km

កម្ពុជា​ផ្ដល់​ប្រាក់​ ៥​ម៉ឺន​ដុល្លារ​ជួយ​ដល់​ប្រទេស​ហៃ​ទី​ ដែល​រង​គ្រោះ​ដោយសារ​ព្យុះ​

Share

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ផ្ដល់​វិភាគទាន​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ដល់​មូលនិធិ​ សាមគ្គីភាព​បន្ទាន់​របស់​អង្គការ​អន្ដរជាតិ​ ហ្វ្រ​ង់​កូ​ហ្វូ​នី​  ដើម្បី​ជួយ​ដល់​ប្រទេស​ហៃ​ទី​ ដែល​ទទួល​រង​គ្រោះ​ដោយសារ​ខ្យល់ព្យុះ​ កាលពី​ថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០១៦​។​

in-hyti
តាម​សេចក្ដី​ប្រកាស​របស់​ក្រសួងការបរទេស​កម្ពុជា​ ដែល​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៦​ ការ​ផ្ដល់​មូលនិធិ​នេះ​ ក៏​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ ដែល​ស្នើ​ដល់​ប្រទេស​ជា​សមាជិក​ទាំងអស់​ ឱ្យ​ចូលរួម​ផ្ដល់​វិភាគទាន​ ដើម្បី​ជួយ​ដល់​ប្រទេស​ហៃ​ទី​ ដែល​រង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ព្យុះ​។​

​ប្រទេស​ហៃ​ទី​បាន​រង​គ្រោះ​ដោយសារ​ព្យុះ​ដ៏​កំណាច​មួយ​ កាលពី​ថ្ងៃ​ទី​៤​តុលា​ បាន​បណ្ដាល​ឱ្យ​មនុស្ស​ ៣៧២​ស្លាប់​ និង​ ១៧៥​ ០០០​នាក់​ផ្សេង​ទៀត​បាត់បង់​ទីជម្រក​។​

​ចំណែក​អង្គការសហប្រជាជាតិ​ ប្រកាស​ផ្ដល់​ជំនួយ​ ១២០​លាន​ដុលារ​ ជួយ​ប្រទេស​ហៃ​ទី​ ផង​ដែរ​។​  

​ដោយ​ស្ថិត​ក្នុង​ស្ថានភាព​ វេទនា​ ហើយ​នោះ​  មាន​សេចក្ដី​រយ​ការណ៍​មក​ថា​ តំបន់​រង​គ្រោះ​ដោយសារ​ព្យុះ​  កំពុង​កើត​ជំងឺ​អាសន្នរោគ​ និង​ ជំងឺ​ផ្សេងៗ​ទៀត​៕​

Share

Image
Image
Image