en     km
en     km

កម្ពុជា​ប្រារព្ធ​ខួប​ ១៤​ឆ្នាំ​ នៃ​ការ​ឡើង​គ្រងរាជ្យ​ស​ម្ប​តិ្ត​ព្រះបាទ​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​

Share

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ច័ន្ទ​ ទី​២៩​ ខែតុលា​ឆ្នាំ​២០១៨​នេះ​ គឺជា​ខួបព្រះរាជ​ពិធី​ឡើង​គ្រងរាជ្យសម្បត្តិ​ នៃ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ជា​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ព្រះ​អង្គ​បាន​ឡើង​គ្រងរាជ្យ​ នៅ​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០០៤​ បន្ទាប់​ពី​ព្រះ​បិតា​ព្រះ​អង្គ​ គឺ​ព្រះបាទ​សម្ដេច​ សីហ​នុ​ បាន​ដាក់រាជ្យ​។​ នៅ​ក្នុង​ឱកាស​ដ៏​មហា​ន​ក្ខ​ន្ត​ឫក្ស​ ឧត្តុង្គឧត្តម​នេះ​ មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ សូម​ចូលរួម​អប​សាទរ​ផង​ដែរ​។​

​ព្រះ​រាជាភិសេក​

​បន្ទាប់​ពី​ព្រះ​បិតា​ សម្ដេច​ព្រះករុណា​ព្រះបាទ​សម្ដេច​ ព្រះ​នរោត្តម​ សីហ​នុ​ ទ្រង់​ដាក់រាជ្យ​សម្បត្តិ​ ព្រះ​អង្គ​ត្រូវ​បាន​ក្រុមប្រឹក្សារាជសម្បត្តិ​ ជ្រើសតាំង​ជា​ឯកច្ឆន្ទ​ ក្នុង​សំឡេង​ ៩​ លើ​ ៩​ ជា​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ព្រះរាជ​ពិធី​រាជាភិសេក​ ព្រះ​អង្គជា​ផ្លូវការ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ ក្នុង​ព្រះ​បរមរាជវាំង​ ក្រុងភ្នំពេញ​ នា​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០០៤​។​

​ព្រះ​បរម​នាម​ក្នុង​រាជ្យ​របស់​ព្រះករុណា​ ព្រះបាទ​សម្ដេចព្រះ​បរមនាថ​ នរោត្ដម​ សីហ​មុនី​ គឺ​៖​ “​ព្រះករុណា​ សម្ដេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ សមាន​ភូមិ​ ជាតិ​សាសនា​ ខេ​តិ​យា​ ខេមរា​រុងរឿង​ ពុ​ទ្ធំ​ព្រា​ធិ​រា​ មហាក្សត្រ​ ខេមរា​ជ​នា​ សមូហ​ភា​ កម្ពុជៈ​ ឯករាជ្យ​រដ្ឋ​ បូ​រណ​សន្តិ​ សុភ​ម​ង្គុ​លា​ សេរី​វិបុលៈ​ ខេមរា​ ស្រី​ពិ​រាស្ត្រ​ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិ​បតី​”​។​

​ព្រះរាជ​ពិធី​ឡើង​គ្រងរាជ្យ​របស់​ព្រះ​អង្គ​ បាន​ប្រព្រឹត្ត​ក្នុង​ព្រះ​បរមរាជវាំង​ដោយ​ មាន​ញាតិវង្ស​ព្រះ​អង្គ​ មន្ត្រីជាន់ខ្ពស់​ គ្រប់​ស្ថាន​ប័ន​រដ្ឋ​ និង​អ្នកការទូត​ក៏​ចូលរួម​ផង​ដែរ​។​

​អំពី​ជីវប្រវត្តិ​សង្ខេប​

​ព្រះករុណា​ព្រះបាទ​សម្ដេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ទ្រង់​ប្រសូត​នា​ថ្ងៃ​ទី​១៤​ ខែ​ ឧសភា​ ឆ្នាំ​១៩៥៣​ នៅ​រាជធានី​ ភ្នំពេញ​។​ ទ្រង់​ជា​បុត្រ​ច្បង​របស់​សម្ដេចព្រះ​នរោត្តម​ សីហ​នុ​ និង​ព្រះ​មាតា​ព្រះ​នាម​ នរោត្តម​ មុនីនាថ​ សីហ​នុ​។​ ព្រះ​អនុជ​ព្រះ​អង្គ​ព្រះ​នាម​ នរោត្តម​ ន​រិ​ន្ទ្រ​ពង្ស​ (​សោយ​ទិវង្គត​)​។​

​ការងារ​

-១៩៩៣-២០០៤​-​ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​ អង្គការ​យូ​ណេ​ស្កូ​ ២០០៤​។​
​ -​ជា​សមាជិក​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​ ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​១៩៩៤​ ។​
-ព្រះមហាក្សត្រ​ប្រោស​ប្រទាន​ដំឡើង​ព្រះ​គោរមងារ​ជា​ ស្ដេច​ក្រុមឃុន​ ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០០៣​ ។​
-​ព្រះមហាក្សត្រ​ប្រោស​ប្រទាន​តែងតាំង​ ជា​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០០៤​។​
-​ព្រះមហាក្សត្រ​ប្រោស​ប្រទាន​ដំឡើង​ព្រះ​គោរមងារ​ជា​សម្ដេចព្រះ​បរមនាថ​ ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៤​។​

​គ្រឿង​ឥស្សរិយយស​

-​ឥស្សរិយយស​ ថ្នាក់​មហា​សេរី​វឌ្ឍន៍​
-​ឥស្សរិយយស​ មុនី​សារា​ភ័​ណ្ឌ​
-​ថ្នាក់​មហា​សេរី​វឌ្ឍន៍​ មន្ត្រី​ធំ​នៃ​កងពល​កិត្តិយស​ នៃ​សាធារណរដ្ឋ​បារាំង​
-​មេដាយ​ប្រាក់​នៃ​ក្រុងប៉ារីស​ នៃ​សាធារណរដ្ឋ​បារាំង​។​

​រដ្ឋធម្មនុញ្ញ​

​យោង​តាម​មាត្រា​៧​ និង​៨​នៃ​រដ្ឋធម្មនុញ្ញ​ បាន​ចែង​ថា​ ព្រះមហាក្សត្រ​កម្ពុជា​ ទ្រង់​គ្រង​រាជ​ស​ម្ប​តិ្ត​ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ​។​ ព្រះមហាក្សត្រ​ទ្រង់​ជា​ព្រះ​ ប្រមុខរដ្ឋ​អស់​មួយ​ជីវិត​។​ អង្គ​ព្រះមហាក្សត្រ​ មិន​អាច​នរណា​ រំលោភ​បំពាន​បាន​ឡើយ​។​

​ចំណែក​មាត្រា​៨​ ចែង​ថា​ ព្រះមហាក្សត្រ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ​ និង​និរន្តរភាព​ជាតិ​។​ ព្រះមហាក្សត្រ​ទ្រង់​ជា​អ្នក​ធានា​ឯករាជ​ជាតិ​ អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ទ្រង់​ជា​ធានា​គោរព​សិទ្ធិ​មនុស្ស​ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​ និង​ការ​គោរព​ស​ទិ្ធ​សញ្ញា​អន្តរជាតិ​៕

Share

Image
Image
Image