en     km
en     km

កម្ពុជា​នឹង​មាន​ភ្លៀង​កក់ខែ​ស្ទើរ​ទូ​ទាំង​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​២៣​ ដល់​ថ្ងៃ​ទី​២៥​ កុម្ភៈ​

Share

​ភ្នំពេញ​៖​ «​ភ្លៀង​នឹង​ធ្លាក់​កក់ខែ​ស្ទើរ​ទូ​ទាំង​ប្រទេស​កម្ពុជា​»​ ចាប់ពី​ថ្ងៃ​ទី​២៣​ ដល់​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ នេះ​បើ​តាម​សេចក្ដី​ជួន​ដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​។ ក្រៅ​តែ​ពី​មាន​ភ្លៀង​ធ្លាក់​កក់ខែ​ហើយ​សីតុណ្ហភាព​នៅ​ក្នុង​ប្រទេស​ក៏​មានការ​កើនឡើង​ផង​ដែរ​បើ​ធៀប​នឹង​ស​ប្ដា​ហ៍​មុន​។

raining

​សេចក្ដី​ជួន​ដំណឹង​របស់​ក្រសួង​ធនធានទឹក​ ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន​លើ​ស្ថានភាព​អា កាសធាតុ​រួច​មក​បង្ហាញ​ថា​ ខណៈ​នេះ​ជ្រង​លង​សម្ពាធ​ខ្ពស់​ និង​ ខ្យល់មូសុង​ឦសាន​ខ្សោយ​ បាន​កំពុង​គ្រប់​ដណ្ដប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ដែល​បង្ក​ឲ្យ​សីតុណ្ហភាព​នៅ​ទូ​ទាំង​ប្រទេស​កម្រិត​អប្បបរមា​ មាន​ពី​ ២៣​ ដល់​២៥​ អង្សា​សេ​ និង​កម្រិត​អតិបរមា​ មាន​ពី​ ៣២​ ដល់​៣៤​ អង្សា​សេ​។​

​ខណៈ​កម្ពុជា​នឹង​មាន​ភ្លៀង​កក់ខែ​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​ ក្រសួង​ធនធានទឹក​តាម​រយៈ​សេចក្ដី​ជួន​ដំណឹង​ ក៏​អំពាវនាវ​ដល់​ប្រជា​កសិករ​ ត្រូវ​រូស​រាន់​ប្រមូល​កសិផល​ទុកដាក់​ឲ្យ​បាន​ទាន់​ពេលវេលា​៕

Share

Image
Image
Image