en     km
en     km

កម្ពុជា​ទទួល​ចំណូល​ជាង​ ៥៧ ​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ជ័រកៅស៊ូ​

Share

ភ្នំពេញ​៖​ កម្ពុជា​បាន​នាំ​ចេញ​ជ័រកៅស៊ូ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជាង​ ៤​ ម៉ឺន​តោន​ ដោយ​ទទួល​បាន​ចំណូល​ជាង​ ៥៧​ លាន​ដុល្លារ​ នៅ​ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​ ២០១៨​នេះ​។​

 ជ័រកៅស៊ូបង្កក់រួចយកមកលក់ឲ្យឈ្មួញកណ្តាលនៅស្រុកចំការលើ ខេេត្តកំពង់ចាម។


​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាណ់​ និង​នេសាទ​ បង្ហាញ​ថា ​កម្ពុជា​នាំ​ចេញ​ជ័រកៅស៊ូ​ចំនួន​ ៣៩.០០០​តោន​ កើនឡើង​តិចតួច​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។​

​បើ​តាម​អគ្គនាយកដ្ឋាន​កៅស៊ូ​បញ្ជាក់​ថា​ ជ័រកៅស៊ូ​កម្ពុជា​មាន​តម្លៃ​ប្រមាណ​ ១៤០០​ ដុល្លារ​ក្នុង​មួយ​តោន​។​

​អគ្គនាយកដ្ឋាន​កៅស៊ូ​ បន្ថែម​ថា​ បច្ចុប្បន្ន​កម្ពុជា​មាន​ផ្ទៃដី​កៅស៊ូ​សរុប​ ៤៣ ​ម៉ឺន​ហិ​កតា​។ ​ក្នុង​នោះ​ផ្ទៃដី​ចៀរ​ជ័រ​ចំនួន​ប្រមាណ​ ១៧​ ម៉ឺន​ហិ​កតា​ ស្មើនឹង​ ៣៩​ ភាគរយ​ ហើយ​ផ្ទៃដី​ថែទាំ​កៅស៊ូ​ជាង​ ២៦​ ហិ​កតា​ ស្មើនឹង​ប្រមាណ​ ១៦​ ភាគរយ​។​ រោង​សិប្បកម្ម​កែ​ច្នៃ​ចំនួន​ ១៣៩​ ទីតាំង​ ដោយ​ផលិត​ជ័រកៅស៊ូ​ស្ងួត​ជាង​ ១៩​ ម៉ឺន​តោន​។​

​លោក​ ប៉ុ​ល​ សុខា​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​ ពន្យល់​ថា​ ជ័រកៅស៊ូ​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​គឺ​ ប្រទេស​ចិន​ វៀតណាម​ ម៉ា​ឡេ​ស៊ី​ និង​ សឹ​ង្ហ​បុរី​។​

​នៅ​ឆ្នាំ​២០១៧​ ប្រាក់​ចំណូល​លក់​ជ័រ​ទទួល​បាន​ជិត​ ៣០០​លាន​ដុល្លារ​៕​

Share

Image
Image
Image