en     km
en     km

កម្ពុជា​ចាត់​ទុក​ ស៊ុ​យ​អែ​ត​ ជា​ដៃគូ​ពាណិជ្ជកម្ម​មិន​អាច​ខ្វះ​បាន​

Share

​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​០៧​ ខែមិថុនា​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ លោក​ អ៊ិ​ត​ សំ​ហេង​ បាន​ជួប​សំណេះសំណាល​ជាមួយ​លោកស្រី​ ម៉ា​រៀ​ សា​គ្រី​ន​ (Maria​ Sagren)​ ឯកអគ្គរាជទូត​ស៊ុ​យ​អែ​ត​ ប្រចាំ​ប្រទេស​កម្ពុជា​ នៅ​ទីស្ដីការក្រសួង​ការងារ​ក្នុង​រាជធានី​ភ្នំពេញ​។​ ក្នុង​ជំនួប​នេះ​ លោក​រដ្ឋមន្ដ្រីក្រសួង​ការងារ​ មាន​ប្រសាសន៍​ថា​ ប្រទេស​ស៊ុ​យ​អែ​ត​ នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ ដ៏​មាន​សារៈសំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​ តាម​រយៈ​ក្រុមហ៊ុន​បញ្ជា​ទិញ​ និង​កិច្ច​សហប្រតិបត្ដិការ​ទ្វេភាគី​ជាមួយ​កម្ពុជា​។​ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​រដ្ឋមន្ត្រី​ការងារ​ដែល​ផ្សព្វផ្សាយ​កាលពី​ព្រហស្បតិ៍​ ទី​៧​មិថុនា​។

ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ

​បន្ថែម​ពី​នេះ​លោក​រដ្ឋមន្ដ្រីក្រសួង​ការងារ​ ក៏​បាន​បង្ហាញ​ពី​ការ​អរគុណ​ចំពោះ​រដ្ឋាភិបាល​ស៊ុ​យ​អែ​ត​ ដែល​បាន​គាំទ្រ​ដល់ទី​ភ្នាក់ងារ​ជាតិ​ មុខរបរ​ និង​ការងារ​ ហៅ​កាត់​ថា​ N.E.A​ និង​ការ​រៀបចំ​ទម្រង់​សិក្សា​ស្រាវជ្រាវ​លើ​ទីផ្សារ​កា​ងារ​កម្ពុជា​ ក៏​ដូច​ជា​ទំនាក់ទំនង​វិជ្ជាជីវៈ​ផ្សេងៗ​។​ លោក​ អ៊ិ​ត​ សំ​ហេង​ បញ្ជាក់​ថា​ ចំណុច​ទាំង​អស់នេះ​ គឺជា​ផ្នែក​មួយ​ ក្នុង​ការ​ជំរុញ​នូវ​វឌ្ឍនភាព​ នៃ​វិស័យ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា​។​ លើស​ពី​នេះ​វា​បាន​ផ្ដល់​អត្ថប្រយោជន៍​ យ៉ាង​ធំ​សម្រាប់​ការ​រៀបចំ​ខ្លួន​របស់​យុវជន​ ក៏​ដូច​ជា​ការ​រៀបចំ​គោលនយោបាយ​នានា​។​

​ក្នុង​ជំនួប​នេះ​ដែរ​ ឯកអគ្គរាជទូត​ ស៊ុ​យ​អែ​ត​ មាន​ប្រសាសន៍​ថា​ គឺជា​ការ​សហការ​ដ៏​ល្អ​ ចំពោះ​ការ​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​ការងារ​ និង​កិច្ច​សហប្រតិបត្ដិការ​ជាមួយ​ស្ថានទូត​នា​ពេល​កន្លង​មក​ គឺ​វា​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ ស៊ុ​យ​អែ​ត​ និង​រដ្ឋាភិបាល​កម្ពុជា​ កាន់តែ​ស៊ីជម្រៅ​ និង​រឹង​មាំ​ ពិសេស​កិច្ចសហការ​ជាមួយ​ ទីភ្នាក់ងារ​ជាតិ​ មុខរបរ​ និង​ការងារ​ ហៅ​កាត់​ថា​ N.E.A​ លើ​គម្រោង​ផ្ដល់​កិច្ច​សិក្សា​ស្រាវជ្រាវ​ លើ​វិស័យ​ការងារ​ ក៏​ដូច​ជា​កិច្ចសហការ​ទៅ​លើ​គម្រោង​មួយ​ចំនួន​ទៀត​ផង​ដែរ​។​ ឯកអគ្គរាជទូត​ ស៊ុ​យ​អែ​ត​ បាន​អះអាង​ថា​ ខ្លួន​នឹង​នៅ​តែ​បន្ដ​គាំទ្រ​ និង​ចូលរួម​គ្រប់​សកម្មភាព​ របស់​ ទីភ្នាក់ងារ​ជាតិ​ មុខរបរ​ និង​ការងារ​ ហៅ​កាត់​ថា​ N.E.A​។​

​ប្រទេស​ ស៊ុ​យ​អែ​ត​ ជា​ដៃគូ​កិច្ច​សហប្រតិបត្ដិការ​ទ្វេភាគី​ដ៏​យូរអង្វែង​ណាស់​មក​ហើយ​ ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រទេស​មួយ​នេះ​ បាន​ធ្វើ​ការងារ​ក្នុង​វិស័យ​សំខាន់ៗ​ចំនួន​ ០៣​ គឺ​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​សមភាព​យេ​ន​ឌ័​រ​ ហើយ​ក៏​មាន​វិស័យ​អប់រំ​ និង​បម្រែបម្រួល​អាកាសធាតុ​ផង​ដែរ​។​ បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​ រ៉ូ​យ​ទ័​រ​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​ ០៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​ស៊ុ​យ​អែ​ត​ បាន​ផ្ដល់​ជំនួយ​មក​កម្ពុជា​ប្រហែល​ ១០០​លាន​ដុល្លារ​៕

Share

Image
Image
Image