en     km
en     km

កម្ពុជា​ខាត​បង់​ថវិការ​ជិត​១​រយ​លាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ​ដោយ​សារ​ការ​ជក់​បារី​

Share

«​ក្នុង​មួយ​ឆ្នាំ​ៗ​ ​កម្ពុជា​ខាតបង់​ថវិកា​ជិត​ ​១​រយ​លាន​ដុល្លា​រ​ ​ដោយ​សារ​​​ការ​​ជក់​​បារី​។​ ​មិន​ត្រឹម​តែ​ខាត​បង់​សេដ្ឋកិច្ច​ជាតិ​នោះ​ទេ​ ​កា​រជក់​បារី​ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ ​អ្នក​ជក់​ ​និង​អ្នក​មិន​ជក់​ថែម​ទៀត​ផង​»​។​ ​នេះ​បើតាម​ការ​លើកឡើ​ង​របស់​លោក​វេជ្ជ​បណ្ឌិត​​​ ​មុំ​ ​​គង់​​ ​ដែល​បាន​​ថ្លែង​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តី​ពី​ «ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់»​ ​ធ្វើ​ឡើង​នៅ​សាលា​រាជ​ធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ទី​១៩​ ​សីហា​ ​២០១៥​ ​ម្សិល​មិញ​នេះ​។​

Imact-of-Smoking_cover
​​លោក ប៊ុន​ សេរី ថ្លែង​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តី​ពី​​«ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់»​កាល​ពី​ថ្ងៃ​ទី​១៩​ ​សីហា​ ​២០១៥​

smoking11លោក​​វេជ្ជ​បណ្ឌិត​​​​ ​មុំ​ ​​គង់​​ ​បាន​​ថ្លែង​ថា​ ការ​ចំណាយ​លើ​ការ​ព្យាបាល​ជំងឺ​ដែល​បង្ក​ដោយ​ការ​ប្រើប្រាស់​ថ្នាំ​ជក់​ ​មាន​​ទំហំ​​ធំ​​ជាង​​ការ​​ចំណាយ​​ទៅ​​លើ​​ការ​​ទិញ​​បារី​​ជក់​​ឆ្ងាយ​​ណាស់​​ ​ហើយ​បើ​តាម​ទិន្ន​ន័យ​បឋម​របស់​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​ ​សូវៀត​ ​ការ​ព្យាបាល​ជំងឺ​មហា​រីក​១​ករណី​ ​ត្រូវ​ចំណាយ​ជិត​១​ម៉ឺន​ដុល្លារ​។​ ​ការ​ប្រើប្រាស់​ផលិត​ផល​ថ្នាំ​ជក់​បាន​បង្ក​ឱ្យ​ប៉ះ​ពាល់​​​ដល់​​សុខ​ភាព​យ៉ាង​ធ្ងន់​ធ្ង​រ​ ដែល​បង្ក​ឱ្យ​កើត​ជំងឺ​ដូចជា​ ទឹក​នោម​ផ្អែម​ ​មហារីក​ ​ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរៃ​ ​ជំងឺ​ផ្លូវ​ចិត្ត​ ​ជំងឺ​បេះដូង​ ​និង​សរ​សៃ​ឈាម​ជា​ដើមដោយ​​សារ​ ​នៅ​ក្នុង​ផ្សែង​បារី​មាន​សារធាតុ​គីមី​ជាង​៤០០០​ប្រភេទ​ ​ហើយ​ភាគ​ច្រើន​នៃ​សារធាតុ​ទាំង​នោះ​ ​គឺជា​ជាតិ​ពុល​ ​និង​ជា​ជាតិ​ធ្វើឱ្យ​រលាក​ដល់​កោសិកា​ ​ក្នុង​នោះ​មាន​ជាតិ​គីមី​ជាង​​ ​៤៣​ប្រភេទ​ ​បណ្តាល​ឱ្យ​កើត​ជំងឺ​មហា​រីក​។​

​លោក​​បន្ថែម​ឲ្យ​ដឹង​ថា​ ​ក្នុង​ចំណោម​សារ​ធាតុ​ពុល​ទាំង​នោះ​ ​មាន​ដូចជា​សារធាតុ​ ​នីកូទីន​ ​ជ័រ​ថា​ ​​កាបូន​ម៉ូណូ​អុកស៊ីត​ ​អ៊ី​ដ្រូសែនស្យានីត​ ​អង្គធាតុ​វិទ្យុ​ស​កម្ម​ ​និង​សារធាតុ​ពុល​មួយ​ចំនួន​ទៀត​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​អ្នក​ជក់​ ​និង​អ្នក​មិន​ជក់​។​ នា​​យក​ប្រតិបត្តិ​អង្គការ​ចលនា​ ​ដើម្បី​សុខភាព​កម្ពុជា​រូប​នេះ​អះ​អាង​ថា​ ជា​រៀង​រាល់​ឆ្នាំ​ ​មនុស្ស​៦​លាន​នាក់​ ​នៅ​លើ​ពិភព​លោក​បាន​ស្លាប់​ ​ដោយកា​រប្រើ​ប្រាស់​ថ្នាំជក់​។​ ​ក្នុង​នោះ​មាន​អ្នក​មិន​ជក់​បារី​រួម​ទាំង​កុមារ​ ​និង​ស្រី្ត​៦​សែន​នាក់​ស្លាប់​ដោយ​ស្រូប​ផ្សែង​បារី​។​ ​ចំណែក​ប្រជាជន​កម្ពុជា​ ​ជិត​១​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ ​ឬ​៣០​នាក់​ក្នុង​មួយ​ថ្ងៃ​បាន​បាត់បង់​ជីវិត​ដែល​បណ្តាល​មក​ពីការជក់​បារី​នេះ​។​

សំឡេង៖

ដោយ​មើល​ឃើញ​ថា​ ​ការ​ជក់​បារី​ធ្វើ​ឱ្យ​ប៉ះពាល់​សុខ​ភាព​ ​បរិស្ថាន​ ​និង​សេដ្ឋកិច្ច​ ​លោក​ប៊ុន​ ​សេរី​ ​អភិបាល​រង​នៃ​គណៈអភិបាល​រាជ​ធានី​ភ្នំពេញ​ ​បាន​ឱ្យ​ដឹង​ថា​ ​សាលា​រាជ​ធានី​ភ្នំពេញ​ ​រួម​ជាមួយ​អង្គការ​ចលនា​ ​ដើម្បី​សុខភាព​កម្ពុជា​ ​បាន​ជំរុញ​សកម្មភាព​ការងារ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ ​នៅ​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ឱ្យ​រាជ​ធានី​ភ្នំពេញ​ ​ក្លាយ​ជា​ទី​​ក្រុង​គ្មាន​ផ្សែង​បារី​នៅ​កន្លែង​ធ្វើកា​រ​ ​និង​នៅ​ទី​សាធារណៈ​។​ ​លោក​បន្ត​ថា​ ​សាលា​រាជ​ធានី​ភ្នំពេញ​ ​ក៏​បាន​សហការ​ជា​មួយ​សាលា​ខណ្ឌ​ទាំង​១២​ ​និង​ក្រុម​ការងារ​ទីក្រុងគ្មាន​ផ្សែង​បារី​ថ្នាក់​ខណ្ឌ​ ​ជំរុញ​ឱ្យ​មាន​ការ​ដាក់​ស្លាក​ហាម​ជក់​បារី​នៅ​តាម​កន្លែង​រមណីយដ្ឋាន​ ​ភោជនីយដ្ឋាន​ និង​​សួន​កំសាន្ត​នានា។​

លោក​បាន​រៀបរាប់​ទៀត​ថា​ ​បច្ចុប្បន្ន​នេះ​ ​សា​លា​រាជ​ធានី​ភ្នំពេញ​នៅ​តែ​សង្កេត​ឃើញ​ថា​ ​នៅ​កន្លែង​មួយ​ចំនួន​ដូចជា​ ​នៅ​ផ្សារ​ទំនើប​ ​ម៉ាត​ ​កន្លែង​ធ្វើ​អាជីវកម្ម​ជាដើម​ ​នៅ​តែ​មាន​ការ​ដាក់​លក់​បារី​ ​ដោយ​បំ​ពាន​ទៅ​លើ​អនុ​ក្រឹត្យ​ ​មិន​តែ​ប៉ុណ្ណោះ​នៅ​តែ​មាន​អ្នក​ធ្វើ​អាជីវកម្ម​មួយ​ចំនួន​ ​បាន​លប​លួច​បង្កើត​កម្ម​វិធី​ផ្សព្វ​ផ្សាយ​ផលិត​ផល​បារី​នៅ​តាម​សណ្ឋាគារ​ធំ​ៗ​ ​ដោយ​ប្រើ​យុវនារី​ស្អាត​ៗ​។​

សំឡេង៖

សូម​បញ្ជាក់​ថា​ ​ព្រះរាជា​ណាច​ក្រ​កម្ពុជា​ ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ផលិត​ផល​ថ្នាំ​ជក់​ ​នៅ​ថ្ងៃ​ទី​២១​ ​ខែ​ឧសភា​ ឆ្នាំ​២០១៥​។​ ​ច្បាប់​នេះ​មាន​គោល​បំណង​ការពារ​សុខភាព​សាធារណៈ​ ​និង​កាត់​បន្ថយ​ផលប៉ះពាល់ដល់​សុខភាព​ ​សេដ្ឋកិច្ច​ ​សង្គម​ ​និង​បរិស្ថាន​ ​ដែល​បណ្តាល​មក​ពី​ថ្នាំជក់​៕​

Share

Image
Image
Image