en     km
en     km

កម្ពុជាប្រាប់អន្តរជាតិមួយថាខ្លួនខកចិត្តចំពោះសហភាពអឺរ៉ុបយកពន្ធលើការនាំអង្ករពីកម្ពុជា

Share

រដ្ឋមន្ត្រីការបរទេសកម្ពុជាបង្ហាញការសោកស្តាយរបស់​លោក ខណៈលោក​ថ្លែ​ងទៅកាន់​ក្រុមរដ្ឋមន្ត្រី​ការបរទេស នៃសមាគម​អាស៊ាន ចំពោះសហគមន៍​អឺរ៉ុប​ដែលបាន​​កំណត់​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​នាំចូលទីផ្សារអឺរ៉ុប បានធ្វើឡើងកាលពីសប្ដាហ៍មុននេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ ដែលផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យទី២០មករា  ក្រសួង​ការបរទេស​កម្ពុជា បាន​លើក​ឡើង​ថា រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ថ្លែង​ទៅ​កាន់​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ឯ​ទីក្រុង​ឈៀងម៉ៃ ក្នុង​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៨ ខែ​មករា។

លោក ប្រាក់ សុខុន ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ ដែល​បាន​ថ្លែង​ប្រាប់​ ​​ក្រុមរដ្ឋមន្ត្រី​ការបរទេស នៃសមាគម​អាស៊ាន​ថា លោក​សោក​ស្ដាយចំពោះ​ការ​សេចក្ដី​សម្រេច​របស់​សហភាព​អឺរ៉ុប ដែល​បាន​កំណត់​យក​ពន្ធ​លើ​អង្ករ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា។

យ៉ាងណា បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ រដ្ឋមន្រ្តី​កម្ពុជា​រូប​នេះ ក៏​បាន​ថ្លែង​ផង​ដែរ​ថា កម្ពុជានឹងមិនដោះដូរនូវអធិបតេយ្យជាតិដើម្បីជំនួយជាដាច់ខាត។

សហគមន៍​អឺរ៉ុប​ដែល​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុជា បាន​សម្រេច​យក​ពន្ធ​លើ​អង្ករ​នាំ​ចូល​ពី​កម្ពុជា និង​ប្រទេស​ភូមា​កាល​ពី​សប្ដាហ៍​មុន សម្រាប់​រយៈ​ពេល ៣​ឆ្នាំ​ជាប់​គ្នា បន្ទាប់មាន​ការប្ដ្ដឹងពីសមាគមកសិករនៃប្រទេសអ៊ីតាលីនិងប្រទេសអេស្ប៉ាញដែលថា ​អង្ករ​នាំ​ចូល​ពី​ប្រទេស​ទាំង​ពីរនេះ បាន​ធ្វើ​ឲ្យ​ប្រទេស​ផលិត​អង្ករ​នៅ​ក្នុង​សហគមន៍អឺរ៉ុប បាត់​បង់​ចំណែក​ទីផ្សារ​យ៉ាង​ធំ។

សម្រាប់កម្ពុជា បាននាំអង្ករ ចូលទីផ្សារអឺរ៉ុប ជាង២៧ម៉ឺនតោន ។ សហភាពអឺរ៉ុបបាន កំណត់​យកពីពន្ធអង្ករពីកម្ពុជានៅឆ្នាំដំបូង ក្នុងមួយតោន ២០០,៧៣ ហើយ​បើគិត២៧​ម៉ឺន​តោន​គឺជាង៥៤លានដុល្លារអាមេរិក ។អ្នកសេដ្ឋកិច្ចព្រមានពីផលប៉ះលើ ការផលិតស្រូវនៅ​កម្ពុជា​ហើយអាចប៉ះពាល់ខ្លាំងដល់កសិករ៕

 

Share

Image
Image
Image