en     km
en     km

កម្ពុជានឹង​ទទួល​រង​ឥទ្ធិពល​ព្យុះ​មួយទៀត​នៅ​ចុង ខែ​វិច្ឆិកា​

Share

​ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ជូនដំណឹង​ឱ្យ​ពលរដ្ឋ​ មានការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ខ្យល់ព្យុះ​ថ្មី​មួយ​ បក់​បោក​មក​ពី​សមុទ្រ​ចិន​ខាងត្បូង​ឆ្លងកាត់​ប្រទេស​កម្ពុជា​ នៅ​ចុងខែ​វិច្ឆិកា​នេះ​។​ សេចក្ដីជូនដំណឹង​ ចុះ​នៅ​ថ្ងៃ​ទី​ ២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​ដូចនេះ​ថា​៖

storm-cambodia-​ជ្រលង​សម្ពាធ​ខ្ពស់​មាន​ឥទ្ធិពល​ខ្សោយ​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​តំបន់​ឥណ្ឌូចិន​ ជាមួយ​គ្នា​នេះ​ឥទ្ធិពល​សម្ពាធ​ទាប​ពី​សមុទ្រ​ចិន​ខាងត្បូង​ក៏​កំពុង​គ្របដណ្ដប់​មក​លើ​កម្ពុជា​។​
-​នៅ​ចុងខែ​វិច្ឆិកា​នេះ​ ក៏​អាច​នឹង​មាន​ព្យុះ​ទី​២៥​ ឈ្មោះ​ TOKAGE​ កើតឡើង​ទៅ​ភាគ​អាគ្នេយ៍​ប្រទេស​ហ្វី​លី​ពី​ន​។​ ព្យុះ​នេះ​នឹង​ធ្វើ​ដំណើរ​ចូល​មក​សមុទ្រ​ចិន​ខាងត្បូង​ រួច​បន្ដដំណើរ​ទៅ​ដល់​តំបន់ឆ្នេរ​ប្រទេស​វៀតណាម​ភាគ​អាគ្នេយ៍​ នា​អំឡុង​ថ្ងៃ​ទី​២៩​ ដល់​ថ្ងៃ​ទី​ ៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​
​យោង​តាម​ព្យាករណ៍​ស្ថានភាព​អាកាសធាតុ​បែប​នេះ​នឹង​បង្ក​ឱ្យ​៖
-​បណ្ដា​រាជធានី​ ខេត្ត​មួយ​ចំ​នួ​ទ​ន​ រួម​មាន​៖​ រាជធានី​ភ្នំពេញ​ ខេត្តកំពង់ឆ្នាំង​ ក​ណ្ដ​ល​ កំពង់ស្ពឺ​ តាកែវ​ ស្វាយ​រៀង​ ព្រៃវែង​ កំពង់ចាម​ ត្បូងឃ្មុំ​ និង​បណ្ដា​ខេត្ត​នៅ​តាម​តំបន់​មាត់សមុទ្រ​ អាច​នឹង​មន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ ចាប់ពី​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ដល់​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៦​។​
-​បន្ទាប់​ពី​ព្យុះ​ទី​ ២៥​ អស់​ឥទ្ធិពល​ទៅ​ជ្រលង​សម្ពាធ​ខ្ពស់​ លាយឡំ​ជាមួយ​ជំនោរ​ពី​ទិស​ខាងជើង​ នឹង​ចាប់ផ្ដើម​បង្កើន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោង​លើ​ស្ថានភាព​អាកាសធាតុ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​នេះ​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ ស្នើ​ដល់​ក្រសួង​ ស្ថាប័ន​ អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ និង​សាធារណជន​ ជ្រាប​ជា​ព័ត៌មាន​៕


Share

Image
Image
Image