en     km
en     km

កម្ពុជានាំចេញចេកអំបូងលឿង​ក្រោយបោះទុនវិនិយោគជាង ៨ លានដុល្លារ

Share

ភ្នំពេញ៖ ក្រុមហ៊ុនកៅស៊ូបឹងកេតបានវេចខ្ចប់ចេកអំបូងលឿងរបស់ខ្លួនជាលើកដំបូង ដើម្បីនាំចេញទៅកាន់ទីផ្យារអន្តរជាតិ ហើយទីផ្សារដំបូងគឺប្រទេសចិន។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្មចុះផ្សារកាលពីថ្ងៃទី២០ មករា ម្សិលមិញ។

បើតាមក្រសួងកសិកម្មក្រុមហ៊ុននេះមានទីតាំងនៅភូមិ បឹងកេត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

តាមរបាយការណ៍របស់នាយកក្រុមហ៊ុនកៅស៊ូបឹងកេតបានឲ្យដឹងថា  ក្រុមហ៊ុនបានចុះទុនវិនិយោគលើទឹកប្រាក់ប្រមាណជាង ៨លានដុល្លារ លើការដាំដុះចេកអំបូងលឿងលើផ្ទៃដីសាកល្បង ៥០០ហត។ លោកបន្តថា ក្នុងចំណោមផ្ទៃដីសរុបទាំងអស់ ក្រុមហ៊ុនកំពុងប្រមូលផលចេះលើផ្ទៃដី១០០ហត ហើយវេចខ្ចប់នាំចេញទៅកាន់ទីផ្សារចិន។ លោកឱ្យដឹងទៀតថា ក្រុមហ៊ុននឹងគ្រោងពង្រីកផ្ទៃដីដាំដុះឲ្យដល់ ១,៥០០ហត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារប្រទេសចិន។​

                                                     រោងចក្រវេចខ្ចប់ចេករបស់ក្រុមហ៊ុន បឹងកេត។រូបភាពក្រសួងកសិកម្ម

 

ជុំវិញរឿងនេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឲ្យក្រុមហ៊ុន ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្មលើការងារទិដ្ឋភាពច្បាប់ និងបទដ្ឋានបច្ចេកទេស ជាពិសេស ការងារភូតគាមអនាម័យ ធ្វើយ៉ាងណាឲ្យការនាំចេញផលិតផលចេកឆ្លើយតបតាមស្តង់ដារទីផ្សារ។

លោកបន្តថា លទ្ធផលនេះគឺបានឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងស្តីពីការជំរុញផលិតកម្មក្នុងស្រុក បង្កើនតម្លៃបន្ថែម បង្កើតការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក តាមរយ:ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្មពី A ដល់ Z ៕

 

 

 

 

 

Share

Image
Image
Image