en     km
en     km

កម្ពុជាត្រូវការច្បាប់គ្រប់គ្រាន់ដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ

Share

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា មានប្រសាសន៏ ថាកម្ពុជា មិនទាន់មានច្បាប់គ្រប់គ្រាន់ក្នុងការទប់ស្កាត់ ការកេងប្រ  វ័ញ្ចផ្លូវភេទលើកុមារនៅ ទ្បើយ។ ការថ្លែងនេះ ធ្វើទ្បើងក្នុងសិក្ខាសា លាពិគ្រោះយោបល់ស្តីពី របាយការណ៏ នៃការកេងប្រវ័ញ្ចផ្លូវ ភេទ លើកុមារ ក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍ ព្រឹកថ្ងៃទី ១០ កក្កដា ឆ្នំា២០១៧។

 

 

កុមារកម្ពុជានៅតែស្ថិតក្នុងការប្រឈមចំពោះការកេងប្រវ័ញ្ចផ្លូវភេទនៅឡើយ។
នេះគឺជាការកត់សម្គាល់របស់ក្រុមមន្ត្រីផ្លូវការក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី របាយការណ៍នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងវិ ស័យធ្វើដំណើរ និងទេសចរណ៏នៅថ្ងៃច័ន្ទទី ១០ខែកក្កដា នេះ។

លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានប្រសាសន៍ ក្នុងសិក្ខា សាលានេះថា មូលហេតុខាងលើនេះ ដោយសារតែកម្ពុជានៅខ្វះហេដ្ឋា រចនាសម្ព័ន្ធផ្លូវច្បាប់សម្រាប់ពង្រឹងការការពារលើកុមារ។
លោករដ្ឋមន្ត្រីបន្ថែមថាហេតុដូចនេះប្រទេសកម្ពុជាត្រូវការធ្វើវិសោធនកម្មច្បាប់ចាំបាច់មួយចំនួនដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។«យើងត្រូវតែមានរៀបចំការធ្វើ វិសោធនកម្មច្បាប់មួយចំនួន ដើម្បីធ្វើម៉េចឱ្យតាមទាន់នូវការ ទប់ស្កាត់ នូវអំពើទំាងអស់នេះបច្ចុប្បន្នក្រសួងកំពុងតែខិតខំរៀបចំសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត ជាការងារមួយដែលពិបាក យើងអាចទប់ស្កាត់បានប៉ុណ្ណាខ្ញុំមិនដឹងបានកម្រិតណាទេតែយើងចង់បានឱ្យទប់ស្កាត់ទំាងអស់»។


របាយការណ៍មួយរបស់មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារហៅថា យូនីសេហ្វ បង្ហាញថាកុមារពីគ្រួសារ ក្រីក្រក្នុងប្រទេសកម្ពុជា ស្ថិត ក្នុងភាពទុរគត ហើយជាញឹកញាប់ទទួល រងការគំរាមកំហែងផ្នែក សុខភាព ផ្នែកការអប់រំ សុវត្ថិភាពនិងជុំវិញការអភិវឌ្ឍរបស់ពួកគេ។
របាយការណ៍ដដែលបញ្ជាក់ថា ជារៀងរាល់ថ្ងៃនៅប្រទេសកម្ពុជា កុមារ ត្រូវប្រឈមចំពោះការរំលោភបំពាន ប្រឈមអំពើហិង្សា ការកេង ប្រវ័ញ្ចនិងការមិនរវល់ចំពោះពួកគេ។

អង្គការសហប្រជាជាតិបន្ថែមថាសេវាការពារកុមារនៅកម្ពុជានៅទន់ខ្សោយនៅឡើយដោយសារមិនមានថវិកាគ្រប់គ្រាន់និងមិនមានចំនួនបុគ្គលិកគ្រប់គ្រាន់។
អង្គការក្រៅរដ្ឋាភិបាលបានជួយបំពេញការខ្វះចន្លោះនេះបានខ្លះ។ ប៉ុន្តែពួកគេនៅមានកម្រិតការងារនៅឡើយ។ នេះបើយោងតាមអង្គការ យូនីសេហ្វ។

ទាក់ទងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារនេះដែរ តំណាងការិយាល័យ UNODC ប្រចំាអាស៊ី បូព៌ា និងប៉ាស៊ីហ្វិក លោកស្រី ណូរីកូ ហ្សីបាតា មានប្រសាសន៍តាមរយៈអ្នកបកប្រែថាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ គឺជាការរំលោភបំពានមួយយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារបើទោះបីជាមានគោលនយោបាយអន្តរដ្ឋាភិបាលអាស៊ាននៅក្នុងការប្រយុទ្ធប្រឆំាងទៅនឹងការកេងប្រវ័ញ្ចផ្លូវភេទកុមារក៏ដោយ។ «ដើម្បីប្រយុទ្ធប្រឆំាងទៅនឹងការកេងប្រវ័ញ្ចផ្លូវភេទកុមារក្នុងប្រទេសនេះ UNODC ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលកម្ពុជាក៏ដូចជាទ្បាវ វៀតណាម ហើយគេចាប់ផ្តើមគម្រោងមួយគឺគម្រោង Project childhood ចាប់តំាងពីឆ្នំា២០១៥ ដែលយើងបានអនុវត្ត ដោះស្រាយ បញ្ហាធ្ងន់ធ្ងរ ទាក់ទងការកេង ប្រវ័ញ្ចផ្លូវភេទកុមារជាពិ សេសក្នុង វិស័យធ្វើដំណើរ និងទេសចរណណ៏ ក្នុងប្រទេសទំាងអស់ នេះ»។

 

ប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក អ្នកស្រី ឆន សុគន្ធា យល់ឃើញថាច្បាប់ ស្តីពីការពារកេង ប្រវ័ញ្ចផ្លូវភេទលើកុមារ មានរួចហើយ ប៉ុន្តែការអនុវត្តច្បាប់ មិនទាន់បានពេញលេញនៅ ទ្បើយ។«សំខាន់អ្នកអនុវត្តច្បាប់ត្រូវតែធ្វើឱ្យបានមឹងម៉ាត់ នៅពេល ដែលយើងធ្វើការស៊ើបអង្កេត ការចាប់ជនប្រព្រឹត្តិត្រូវចាប់ មកហ្នឹង ត្រូវចាប់មកដាក់ផ្តន្ទាទោសតាមច្បាប់យើងដែលបានកំណត់មិនត្រូវមានការចរចាឬក៏ដោះលែងក្រោយពីការចរចាក្រៅប្រព័ន្ធតុលាការនោះទេ»។

សូមជម្រាបថាយ៉ាងហោចណាស់ប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន លើលិខិតូបករណ៍អន្តរជាតិសំខាន់ៗចំនួន៥ ដែលកំណត់ កាតព្វ កិច្ចឱ្យរដ្ឋត្រូវអនុវត្តការឆ្លើយតបផ្នែកយុត្តិធម៍ព្រហ្មទណ្ឌទាក់ទងជាមួយការប្រយុទ្ធប្រឆំាងទេសចរផ្លូវភេទលើកុមារដូចជា៖ អនុសញ្ញា ស្តីពី សិទ្ធិកុមារ ឆ្នំា១៩៩៨ ពិធីសារបន្ថែមស្តីពីការលក់កុមារ ពេស្យាកម្មកុ មារ និងរូបភាពឬ សម្ភារៈអាសអាភាសកុមារ អនុសញ្ញា អង្គការ សហ ប្រជាជាតិប្រឆំាងឧក្រិដ្ឋកម្មឆ្លងដែនពិធីសារដើម្បីទប់  ស្កាត់បង្រ្កាប និងដាក់ទណ្ឌកម្មការជួញដូរមនុស្ស ជាពិសេសស្រ្តី និង កុមារ និងអនុ សញ្ញាអង្គការ ILO ទាក់ទងនឹងការហាមឃាត់ និងសកម្ម ជាបន្ទាន់ ដើម្បីលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ឆ្នំា១៩៩៩៕

Share

Image
Image
Image