en     km
en     km

កម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប មានផ្តោតលើរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ

Share

រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាលោកប្រាក់ សុខុន បានដឹកនំាគណប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី អឺរ៉ុប លើក ទី១៣ នៅរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ វិច្ឆិកា ឆ្នំា២០១៧ ដោយផ្តោតសំខាន់លើ ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើតាមសេចក្តីជូនព័ត៌មានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី២៤ វិច្ឆិកា ឆ្នំា២០១៧។

តាមសេចក្តីជូនព័ត៌មានដដែលនេះឱ្យដឹងថាការដែលកម្ពុជាទៅចូលរួមប្រជុំនេះធ្វើទ្បើងតាមការអញ្ចើញរបស់ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោកស្រីអ៊ុង សានស៊ូជី។

ក្នុងកិច្ចប្រជុំនេះបានលើកទ្បើងពីចំនុចសំខាន់ៗមួយចំនួនដូចជា៖ការផ្សាភ្ជាប់រវាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តភាព ការបង្កើតភាពជាដៃគូអាស៊ី-អឺរ៉ុប ដ៏ក្លៀវក្លានិងកាន់តែជិតស្និទ្ធ និងការផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ។ នៅក្នុងកិច្ចប្រជុំនេះក៏បានលើកទ្បើងផងដែរពីបញ្ហាសន្តិសុខ ដូចជាវិបត្តិ រ៉ូហីងយ៉ា បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងការប្រយុទ្ធប្រឆំាងភេរវកម្ម និងអំពើហិង្សាជ្រុលនិយម។ ដោយទ្បែកករណីឧក្រឹដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។

គួរជម្រាបថាក្រៅពីកិច្ចប្រជុំនេះរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោកប្រាក់ សុខុន ក៏មានជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសសំខាន់ៗដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែរ ដើម្បីពន្យល់ពីស្ថានភាពដែលវិវត្តន៏នៅក្នុងប្រទេសកម្ពុជា។ ជំនួបផ្លូវការនោះរដ្ឋមន្រ្តីការបរទេសកម្ពុជា បានជួបជាមួយរដ្ឋមន្រ្តីការបរទេសចិន រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា រដ្ឋមន្រ្តីអឺរ៉ុប និងកិច្ចការបរទេសបារំាង រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី អនុរដ្ឋមន្រ្តីការបរទេសជប៉ុន អនុរដ្ឋមន្រ្តីការបរទេសអង់គ្លេស អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីជាដើម។

Share

Image
Image
Image