en     km
en     km

កញ្ញាត្រាំងយ៉ាំជនជាតិដើមភាគតិចព្រៅក្លាយជាអ្នកសម្របសម្រួលបញ្ហានានាក្នុងសហគមន៍

Share

ជីវៈព័ត៌មាន៖ ដោយសារភាពតស៊ូ និងជំនៈពាក្យស៊ីបាយដូចគ្នា ហើយក៏នៅតែប្រពន្ធគេ។ តែសម្រាប់កញ្ញាត្រាំងយ៉ាំជនជាតិដើមភាគតិចព្រៅ  បានសិក្សានៅសាកលវិទ្យាល័យមួយនៅឯខេត្តរតនគិរី និងបានធ្វើជាអ្នកសម្របសម្រួល នៅក្នុងសហគមន៍មួយ។

តើសម្រាប់កញ្ញាត្រាំងយ៉ាំជនជាតិដើមភាគតិចព្រៅ នាពេលបច្ចុប្បន្នផ្លាស់ប្ដូរ និងកែប្រែយ៉ាងណាខ្លះនោះ ? ជាបន្ដសូមអញ្ជើញស្ដាប់ជីវៈព័ត៌មានដែលនិយាយពីជីវិតកញ្ញាត្រាំង យ៉ាំ ជនជាតិដើមភាគតិចព្រៅ ដូចតទៅ៖

មានបងប្អូន ៥នាក់ និងជាកូនទី៣ នៅក្នុងគ្រួសារ  កញ្ញា ត្រាំង យ៉ាំ មានស្រុកកំណើត ភូមិទំពួនរឺងធំ  ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។

កញ្ញា ត្រាំង យ៉ាំ៖«បើនិយាយពីការសិក្សា គឺកំសត់ខ្លាំង រៀននៅស្រុកបាន ៣ឆ្នាំ ហើយបន្ដរៀននៅខេត្ត » ។

កញ្ញា ត្រាំង យ៉ាំ ជានិស្សិតឆ្នាំ​៣ លើមុខវិជ្ជាគ្រប់គ្រងទូទៅ នៃសកវិទ្យាល័យបៀលប្រាយ ក្នុងខេត្តរតនគិរី ។

នៅក្នុងសម្ដីរៀបរាប់មួយៗ កញ្ញាបានឱ្យដឹងបន្ដថា ៖«រៀននៅខេត្ត ព្រោះនៅខេត្តមានកន្លែងស្នាក់នៅ និងមានអាហារូបករណ៍ »

ការសិក្សាផ្ដើមចេញពីវិទ្យាល័យដែលផ្ដល់អាហារូបករណ៍ កញ្ញា ត្រាំង យ៉ាំ ជនជាតិដើមភាគតិចព្រៅ បានប្រឡងជាប់បាក់ឌុប នៅឆ្នាំ ២០១៥ នៃវិទ្យាល័យហ៊ុនសែនភូមិថ្មី។ ដោយឡែក​នៅឆ្នាំ ២០១៥នេះ ដដែល កញ្ញា ត្រាំង យ៉ាំ បានស្ម័គ្រចិត្តធ្វើជាគ្រូបង្រៀនផ្នែកអក្ខរកម្មក្រៅប្រព័ន្ធ។

កញ្ញា ត្រាំង យ៉ាំ៖«អក្ខរកម្មក្រៅប្រព័ន្ធទៅលើអ្ន​កនៅក្នុងភូមិដែលអត់ចេះអក្សរ »។

កញ្ញា ត្រាំង យ៉ាំ បានស្ម័គ្រចិត្តធ្វើជាគ្រូបង្រៀនក្រៅប្រព័ន្ធនេះ  អស់រយៈពេលមួយឆ្នាំ​ ក្រោយពេលបញ្ចប់ការបង្រៀន កញ្ញាក៏បានសម្រេចចិត្តចូលបម្រើការងារនៅអង្គការ ACW ដែលមានការគាំទ្រពីអង្គការសេដាក។

កញ្ញា ត្រាំង យ៉ាំ៖ «មួយឆ្នាំ​ ហើយខ្ញុំចូលធ្វើការនៅកន្លែងផ្សេង ពេលចឹង…»។

បច្ចុប្បន្ន កញ្ញា ត្រាំង យ៉ាំ មានតួនាទីជាអ្នកសម្របសម្រួលលើការកាន់កាប់ដីធ្លីជាសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតតិច ខេត្តរតនគិរី។

កញ្ញា ត្រាំង យ៉ាំ៖«ក្នុងនឹងសកម្មភាពធំៗមាន៣ ទីមួយ.គឺចុះដីធ្លី ទីពីរ.ធ្វើទៅលើកសិកម្ម ហើយមានវេទិកាសាធារណៈ…»។

នៅក្នុងការងារជាអ្នកសម្របសម្រួលទៅលើក្រុមស​ន្សំប្រាក់ កញ្ញា ត្រាំង យ៉ាំ បានចាប់ផ្ដើមការងារនៅក្នុងឆ្នាំ ២០១៦។ នៅពេលចាប់ផ្ដើមការងារនេះ កញ្ញា​ មានផលលំបាកជាច្រើន។

កញ្ញា ត្រាំង យ៉ាំ៖«ផលលំបាកមានច្រើន មុននិងចូលយើងអត់ចេះ ធម្មតាជាមួយសហគមន៍ពួកគាត់សុទ្ធតែជាមនុស្សចាស់ ហើយយើងជាក្មេង យើងអត់ដឹងថាត្រូវសម្របសម្រួលយ៉ាងម៉េច និយាយ​អោយត្រង់ គឺខ្ញុំអត់ចេះ »។

ក្រោយបានធ្វើការជាអ្នកសម្របសម្រួលជារឿយៗ ធ្វើអោយកញ្ញា ត្រាំង យ៉ាំ បានផ្លាស់ប្ដូរពីមនុស្សម្នាក់ដែលមិនសូវចេះនិយាយ មកជាមនុស្សដែលអាចសម្របសម្រួលបានដោយមិនមានភាពភ័យខ្លាច។

កញ្ញា ត្រាំង យ៉ាំ៖«បើនិយាយពីប្រវត្តិខ្ញុំកាលមុនមិនទាន់ចូលអីសោះ ចូលតែក្នុងសាលា ខ្ញុំជាមនុស្សដែលអៀនខ្មាស់...»។

ក្រោយពីចេញផុតពីភាពខ្មាស់អៀន កញ្ញា ត្រាំង យ៉ាំ បានវិវឌ្ឍន៍ខ្លួនក្លាយស្រ្ដីជាជនជាតិដើមភាគតិចមួយរូបដែលរឹងមាំ និងមានចំណេះដឹងនៅក្នុងសហគមន៍របស់ខ្លួន។

កញ្ញា ត្រាំង យ៉ាំ៖«ទោះបីយើងជនជាតិដើមភាគតិច ក៏យើងនៅក្នុងសញ្ជាតិខ្មែរដែរ គេអាចធ្វើការងារអីបាន យើងក៏អាចធ្វើការបានដែរ ហើយមិនប្រកាន់ថា ….»។

កញ្ញា ត្រាំង យ៉ាំ ជានារីម្នាក់ដែលទទួលបានការលើកទឹកចិត្តពីឳពុកម្ដាយ និងសង្គម រួមទាំងការផ្ដល់ឱកាសពីអ្នកជុំវិញខ្លួន ។ នាងបានឱ្យដឹងបន្ដថា សម្រាប់ស្រ្ដីដែលជាជនជាតិដើមភាគតិចដូចនាងនាពេលបច្ចុប្បន្ន គឺទទួលបានឱកាសច្រើន។

កញ្ញា ត្រាំង យ៉ាំ៖«នៅភូមិខ្ញុំអត់មានទៀតទេ សំខាន់គឺខ្លួនគេ គេអត់ចង់រៀន បើថាតាមខ្ញុំលឺ ភាគច្រើនដូចនៅភូមិខ្ញុំ ខ្ញុំស្គាល់គ្រប់ភូមិ មានតែភាគតិចទេ ដែលគេនិយាយថារៀនធ្វើអី ស៊ីបាយដូចគ្នា ហើយក៏នៅតែប្រពន្ធគេ ដាំបាយ ដាំទឹកអោយគេ»៕

Share

Image
Image
Image