en     km
en     km

កងនាវាអាស៊ីអាគ្នេយ៍និងចិនធ្វើសមយុទ្ធរួមគ្នាជាលើកដបូង

Share

កងនាវានៃប្រទេសចិន និងសមាគមអាស៊ីអាគ្នេយ៍ បានចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៅសប្ដាហ៍នេះ ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីពង្រីកសហប្រតិបត្តិអោយកាន់តែទូលំទូលាយនៅក្នុងតំបន់ ខណៈ ជំលោះនៅសមុទ្រចិនខាងត្បូងនៅតែជាចំណោទនៅឡើយ។

វរៈសេនីយ៍ឯក Lim Yu Chuan នៃក្រសួងការពារជាតិ​សិង្ហបុរី បានប្រកាសតាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃសុក្រនេះថា ​គោលបំណងនៃការធ្វើសមយុទ្ធនេះ គឺសំដៅពង្រឹកសមត្ថភាពរួមគ្នាមានការយោគយល់គ្នាកាន់តែច្រើននៅក្នុងតំបន់ជាមួយប្រទេសចិន។

តាមលោកវរៈសេនីយ៍ ប្រទេសសមាគមអាស៊ាន និងប្រទេសចិនបានសាទរ ការធ្វើសមយុទ្ធនេះ ដែលនាំអោយមានការចរចាគ្នារីកចម្រើននូវក្រមប្រតិបត្តិសមុទ្ធនៃដែនទឹកសមុទ្រចិនខាងត្បូងដែលជាផ្លូវទឹកដ៏សំខាន់របស់ពិភពលោក។  

ជាមួយគ្នានេះមន្ត្រីការទូចចិនជាន់ខ្ពស់លោក វ៉ាង យី បាននិយាយថា ការធ្វើសមយុទ្ធលងនាវានេះ គឺជាការអនុវត្តសហប្រតិបត្តិការណ៍កម្រិតថ្មីមួយទៀត ដើម្បីពង្រឹងសន្តិសុខតំបន់។

នៅខែសីហានេះ កងនាវានៃប្រទេស ២៦ ក្នុងនោះមានប្រទេសចិនដែរ នឹងធ្វើសមយុទ្ធកងទ័ពនាវានៅសមុទ្រនៃប្រទេសអូស្ត្រាលីដែលអូស្ត្រាលីនិងសហរដ្ឋអាមេរិកជារៀបចំឡើង។​នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ៕

Share

Image
Image
Image